ភាគ16 សូមទោសធ្វេីអោយអូនយំហេីយ

Start from the beginning
                                        

+ស្អែកថ្មី
ពេកព្រឹកព្រលឹម ព្រះអាទិត្យរះបំភ្លឺផែនដី
ម្ដងទៀត ពន្លឺពណ៌មាសរះចែងចាំងពីរទិស
ខាងកេីតជះចូលមកក្នុងបន្ទប់ធំទូលាយ
ដែលមានមនុស្សពីរអ្នកកុំពុងគេងអោបគ្នា
យ៉ាងណែនដូចជាស្ករកៅស៊ូ។
«គេងបែបនេះគួរអោយខ្នាញ់ខ្លាំងណាស់»
យ៉ុនហ្គីពោលដោយយកដៃទៅចាប់ទាញ
ថ្ពាល់ប៉ោងៗរបស់នាយតូចសងខាង បបូមាត់
ក្រាសពោលថាគួរអោយខ្នាញ់ តែដៃដល់
លឿនជាងខ្យល់ព្រុះស៊ូណាមិទៅទៀត។

«ហឹម!!!»
ដោយមានការរំខានដំណេក នាយតូចក៏ក្រ
ហឹមដេីមក៏តិចៗ ពត់ខ្លួនចុះឡេីងដូចជាក្មេង
ខ្ជិលយ៉ាងចឹង ត្របកភ្នែកតូចស្ដេីងបេីកឡេីងសម្លឹងទៅពិដានពណ៌ស៎ រួចក៏រេមកកាន់យ៉ុនហ្គីដែលគេងផ្អៀងយកដៃច្រត់ចង្កាញញឹមដាក់
គេតិចៗ មុខតូចប៉ោងៗនៅកៀកកិតនឹងមុខ
នាយក្រាសជិតយកតែមែនទែន នាំអោយមុខ
ទាំងពីរប៉ះគ្នាដោយហាមមិនបាន៖
«បន្លំថេីបបងហេស៎?»នាយពោលបេះបួយ
នាំអោយក្មេងតូចអៀនមុខក្រហមទាំងព្រឹក
តែភ្លាមនោះជីមីនក៏ឆ្លេីយមកវិញម៉ាត់ៗតែម្ដង៖
«អ្នកណាបន្លំអោយប្រាកដទៅ?អូនមិនចង់
ថេីបបងនោះទេ មេីលចុះមិនទាន់លុបមុខដុស
ធ្មេញផង អ្នកណាទៅចង់ថេីបទៅ ឆឹស!!»
ថាហេីយក៏ក្រោកអង្គុយតែក៏ត្រូវនាយទាញ
អោយផ្ងាទៅពូកវិញមួយទំហឹង៖
«អា៎!!! បងចង់ធ្វេីអីនឹង លែងអូនទៅ»
«មិនលែង»
«ចឹងអូនខឹងបងហេីយណា»
ជីមីនងាកមុខចេញពេបមាត់ងង៉ក់ដាក់គេ
ធ្វេីដូចជាខឹងមែនទែន តែការពិតគឺគេអៀន
នាយសឹងតែចង់ជ្រែកខ្លួនអោយបាត់ទៅហេីយ

«រៀបចំខ្លួនទៅបងនាំអូនទៅកន្លែងមួយ ស្ហឺត!»
ថាហេីយក៏អោនទៅថេីបថ្ពាល់មួយខ្សឺតទៀត
រួចនាយក៏ក្រោកចេញពីរនាយតូចមកវិញ ទុកអោយគេមានសេរីភាពវិញ។
ជីមីនមិននិយាយអ្វី ត្បិតតែចូលចិត្តរឹងរុសតែ
ក៏មិនអាចប្រឆាំងនឹងសម្ដីនាយក្រាសបាន
ខណៈពេលដែលពួកគេរៀបចំខ្លួននោះ នៅឯ
ជាន់ផ្ទាល់ដីវិញ អ្នកបម្រេីបានរៀបចំអាហា
រងចាំរួចជាស្រេច។

+++
ថ្ងៃនេះយ៉ុនហ្គីមិនបានទៅក្រុមហ៊ុននោះទេ
គេបានបញ្ជាអោយជូហាំងទៅមេីលាការខុស
ត្រូវជំនួសមួយថ្ងៃ ព្រោះតែនាយមានការងារ
ត្រូវធ្វេីអោយបានដាច់ស្រេចនៅក្នុងថ្ងៃនេះ។
«បងនាំអូនមកទីនេះធ្វេីអី?»
«ចុះមកអូនគង់តែដឹងទេ»
នាយមិនឆ្លេីយ តែនាយបោះដៃអោយជីមីន
ចាប់នឹងបណ្ដេីរចូលទៅខាងក្នុងកន្លែងដែល
គ្រប់គ្នាប៉ងប្រាថ្នាក្រោយរៀបការរួច។

«លោកម៉ាកូ»មកដល់ខាងក្នុងនាយក៏អោន
គោរពទៅបុរសចំណាស់ដែលមានវ័យខ្ទង់
70ឆ្នាំនោះដោយរឹកពារគួរសម។
«អូ៎ នេះលោកមីនមែនទេ?»
«បាទមែន»
នាយក៏ទាញជីមីនអោយមកអង្គុយជិតនាយ
ខណៈដែលមនុស្សធំទាំងពីរនិយាយគ្នារឿង
អ្វីក៏មិនដឹង ជីមីនបានត្រឹមតែឆ្ងល់ហេីយនឹងឆ្ងល់
ទេីបភ្លាមៗគេត្រូវបេីកភ្នែកធំៗពេលដែលវ័យ
ចំណាស់រុញក្រដាសពណ៌ខ្លាញ់ក្ដាមមកចំ
ពីរមុខគេ តេីនេះមានរឿងអីទៅ?នេះគេយល់
សុបិនមែនទេ អូទេមិនមែនសុបិនទេនេះជា
ការពិត យ៉ុនហ្គីបាននាំជីមីនមកចុះអេតាសុីវិល
ជាភរិយាស្របច្បាប់ពេញផ្លូវការដែលមាន
ការបោះត្រាចេញពីរខាងមេធាវីបួនរូបទៀត។
ហេីយគករប់យ៉ាងយ៉ុនហ្គីក៏បានពិភាគសារ
ជាមួយអ្នកម៉ាក់នាយរួចរាល់ដែរ នាយធ្វេីនេះ
មិនមែនត្រឹមតែទទួលខុសត្រូវមួយមុខនោះ
ទេ គឺនាយធ្វេីដេីម្បីក្ដីសុខបេះដូង ទោះដឹងថា
វាលឿនបន្តិចក៏ដោយ។ជីមីនលេីកដៃកាន់ប៊ិច
ទាំងញ័រទទ្រេីក ទឹកភ្នែកស្រក់ចុះតត់ៗគេពិត
ជារំភេីបខ្លាំងណាស់ ពេលដែលយ៉ុនហ្គីស៊ុប
ប្រាយបែបនេះ តែក៏មានកូនចិត្តលួចអាក់អន់
ស្រពោលបន្តិចដែរ ដែលនាយចុះអេតាសុី
វិលមិនព្រមរៀបការអោយគ្រប់គ្នាដឹងឮ។

«សប្បាយចិត្តទេ បងធ្វេីដេីម្បីអូនជីមីន»
«ហឹម! ហ្អឹកៗគឺ គឺអូនហឺៗ»
«ក្មេងល្ងេី យំធ្វេីអីទៅក្រែងអីនថាស្រលាញ់
បងនោះអី បងក៏ស្រលាញ់អូនដូចគ្នាពួកយេីង
ក្លាយជាប្ដីប្រពន្ធពេញច្បាប់ហេីយណា!»
«ហឹម!!!»ជីមីននិយាយអ្វីមិនចេញបានត្រឹម
តែយំងឹកៗក្នុងរង្វង់ដៃនាយក្រាស បន្ទាប់ពីរ
ចុះអេតាសុីវិលរួចមកពួកគេក៏បន្តទៅញាំអា
ហានៅក្បែរសមុទ្រដេីម្បីក្រេបទឹកឃ្មុំ។
បន្តពីរនោះ ពួកគេក៏បានដេីរលេងពេញមួយ
ថ្ងៃយ៉ាងរីករាយបំផុត។
ធ្មេចបេីកៗបីថ្ងៃក៏កន្លងផុតទៅ វាក៏ដល់ពេល
ដែលគ្រប់គ្នាត្រូវមានការងារមមាញឹកទៀត
ហេីយ កម្មវិធីដាក់បញ្ចេញបង្ហាញម៉ូតទៅកាន់
គ្រប់គ្នានៅក្នុងសន្ឋាគារដ៏ធំបំផុត ដែលមានទី
ធ្លាដេីម្បីកម្សានបន្តបន្ទាប់ពីរចប់កម្មវិធី។

ម៉ោង7យប់កម្មវិធីក៏ចាប់ផ្ដេីមបេីកដំណេីរការ
ក្នុងនោះអ្នកដែលមាននាមជាដារាកិត្តិយស
សុទ្ធសឹងតែល្បីប្រចាំប្រទេស ជីមីនពេល
នេះគេមមាញឹកខ្លាំងក្នុងការរៀបចំអោយគ្រប់
គ្នាដេីម្បីដំណេីរទៅរលូន ចំណែកលីគីនាង
ក៏ញាប់ដៃជេីងក្នុងការស្លៀកពាក់អោយដារា
ម៉ូឌែល គីម៉ូយ៉ាងដូចគ្នា។

🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)Where stories live. Discover now