ភាគទី36: ឪអូន បដិសេធ

4.7K 250 1
                                    

ជុងហ្គុក បែរសួរឌឺឪពុកវិញ គេមិនទាន់បាននិយាយផងថាឲ្យគាត់ទៅដណ្ដឹងកូនអ្នកណា ហើយគាត់ដឹងមកពីណាថាគេចង់ឲ្យគាត់ទៅដណ្ដឹង ជេឡែក៍ បើពួកគេបែកគ្នាហើយនឹង ខ្លួនក៏មានអ្នកថ្មីដែលជាម្ចាស់បេះដូងមិនមែនជា ជេឡែក៍ ទៀតដែរ។

" ឯងថាម៉េច? និយាយម្ដងទៀតមក " ត្រចៀកចាស់អន់ស្ដាប់មិនសូវឮទេ មុននេះគេចង់ឲ្យគាត់ទៅដណ្ដឹងកូនអ្នកណា មិត្តសម្លាញ់មួយណា ជួយបញ្ជាក់ប្រាប់គាត់ឲ្យច្បាស់បន្តិច កុំឲ្យគាត់ត្រេកអរខកខ្លួន។
" កូនពូសៀ មីងយាន ឈ្មោះថា សៀ យ៉ុងយ៉ុង កូនប្រុសតែម្នាក់របស់គាត់ កូនប៉ាម្នាក់នេះលួចស្រលាញ់កូនពូសៀហើយ ប៉ាជួយដណ្ដឹងឲ្យកូនផង បើមិនបាន កូននឹងទៅស្លាប់ឲ្យប៉ាមើលភ្លាម! " បញ្ជាក់ម្ដងទៀត លើកនេះច្បាស់ហើយ ពេញៗត្រចៀក ឲ្យបបូរមាត់ជ្រេវជ្រួញញញឹមឡើងពព្រាយអង្គុយហើបគូទមិនជាប់សាឡុង យ៉ុងយ៉ុងរបស់គាត់ ជាការពិតទេ?
" ម៉េចដែរលោកប្ដី សមចិត្តបងឬនៅ? ឥឡូវព្រមទៅដណ្ដឹងឲ្យកូនឬអត់? " អ្នកស្រីសួរផ្ចាញ់ស្វាមីម្ដង ក៏ដឹងថាប្ដីខ្លួនស្រលាញ់កូនប្រុសគ្រួសារនោះប៉ុណ្ណា បំណងប្រាថ្នាចង់បានកូនផ្ទះនោះមកធ្វើជាកូនប្រសារបានសម្រេចហើយ នៅចាំអីទៀត តោះយើងម៉ាក់វា។
" អាព្រីន ឯងមិនឮចៅហ្វាយឯងចង់បានប្រពន្ធទេអី? មិនឆាប់ទៅរៀបចំឲ្យលឿនមក យើងទៅដណ្ដឹងឥឡូវនេះភ្លាម ត្រៀមបណ្ដាការឲ្យច្រើនៗទៅ លើកទាំងផ្ទះទៅតែម្ដងក៏បាន យោក៎.. យោក៎.. យ៉ុងយ៉ុង របស់ប៉ា ចាំប៉ាណាកូនប្រសារ ប៉ាទៅដល់ឥឡូវហើយ " មិនទៅមានតែភ្លើ។ លោកឆាវ ក្រោកឡើងស្រែកកញ្ជ្រោលកាយវិការញាក់ពេញផ្ទះ បញ្ជាឲ្យនាយព្រីន ទៅរៀបចំឲ្យរៀបរយ គាត់ដើរយ៉ាងសប្បាយឡើងទៅរៀបចំខ្លួន និយាយពីអារម្មណ៍គាត់នៅពេលនេះដូចបានត្រូវឆ្នោតមួយរយលាន។
" ម៉ាក់! ប៉ាកើតអី? " ម្ដាយកូនមើលមុខគ្នាឡេមឡឺម ជុងហ្គុក សួរម្ដាយជួយមើលលោកប៉ាបន្តិចទៅមើល គាត់កើតអីបានក្លាយជាបែបនេះ មុននេះនៅសម្ដីធំស្ដីឲ្យខ្លួន ប្រកែកញ៉េញច្បាស់ណាស់ ឥឡូវម៉េចក៏ប្ដូរចិត្តលឿន សប្បាយចម្លែកអញ្ចឹង វិលវុលអស់ហើយ។
" ពេទ្យថាប៉ាកូនខ្សោយក្រលៀន ចាំមកពីដណ្ដឹងកូនពូសៀវិញ ម៉ាក់ទិញក្រលៀនមកប៉ូវប៉ាកូនម្ដង កុំឲ្យបែកដូចពេលនេះទៀត! " មិនដឹងតបជាមួយកូនយ៉ាងម៉េចដែរ គាត់ចេះតែនិយាយទៅ ព្រោះចរិតប្ដីបែបនោះមែន សប្បាយអរខុសរបៀប ដូចមនុស្សបែកកាវ។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now