ភាគទី28: លាហើយ

4.6K 238 1
                                    

ដៃមាំទម្លាក់កន្សែងចុះលូកឱបស្មាតូចពីក្រោយ ដោយសម្ដីមិនបញ្ជាក់ន័យរបស់នាយ បូករួមជាមួយកាយវិការផ្អែមល្ហែម បានត្រឹមតែឲ្យក្មេងម្នាក់នេះឆ្ងល់ មិនយល់ពីនាយនោះឯង។

" លោកធ្វើបែបនេះ ដូចកំពុងតែចងចំណងខ្ញុំ ឲ្យរើចេញមិនរួចហើយ កុំល្អដាក់ខ្ញុំពេកអី ខ្លាចថាដល់ពេលនោះខ្ញុំមិនអាចកាត់ចិត្តចេញពីលោកបានខ្លាំងណាស់ " ដៃតូចលូកចាប់ដើមដៃរបស់នាយ ទឹកថ្លាៗស្រក់មិនបញ្ចេញសម្លេង គេទប់មិនជាប់ទេ ព្រោះតែទង្វើនាយបែបនេះ ល្អហួស ថ្នាក់ថ្នម មិនដោលដេញ បែបនេះតើខ្លួនអាចកាត់ចិត្តចេញពីនាយដោយវិធីណា?
" កាត់មិនបាន កុំកាត់អី បន្តបែបនេះហើយ! " នាយចាប់បង្វិលកាយតូចឲ្យប្រសព្វភ្នែកជាមួយនឹងខ្លួន ម្រាមដៃវាសទឹកថ្លាចេញពេញដោយសេចក្ដីស្រលាញ់ ដែលលាក់កប់យ៉ាងជ្រៅ នាយនៅមិនទាន់ដឹងពីចិត្តខ្លួនឯងច្បាស់ ដឹងត្រឹមតែម៉្យាងគឺ ខ្លាចបាត់បង់។
" ហ៊ឹក~ហ្ហឹក~ហ៊ឺ~~ហ៊ឺ.. ខ្ញុំមិនចង់ទេ ខ្ញុំមិនចង់បាត់បង់លោកនោះទេ ហ៊ឹកៗ.. តែខ្ញុំមិនអាចឡើយ ខ្ញុំបានព្យាយាមហើយ ជុងហ្គុក សុំទោស.. សុំទោស.. ខ្ញុំស្រលាញ់លោកខ្លាំងពេកហើយ ហ៊ឺៗ..!! " ទឹកថ្លាមួយដំណក់ប្រែជាច្រើនមួយរំពេច កាយតូចអង្គុយយំហ៊ូរនៅចំពោះមុខនាយ ទាំងដង្ហក់ គេទ្រាំតទៅទៀតលែងបានហើយ ទប់មិនជាប់ឡើយ វាឈឺពេក ហេតុអីមនុស្សដែលគេស្រលាញ់ បែរត្រូវបាត់បង់ទៅវិញ មិនអាចក្បែរអស់មួយជីវិតបែបនេះ? ស្រលាញ់ខ្លាំង ឈឺចាប់កាន់តែខ្លាំង។
" យំមក បញ្ចេញឲ្យអស់មក យំឲ្យឆ្អែត ចាប់ពីស្អែកទៅយើងមិនឲ្យឯងយំទៀតនោះទេ យើងហ្នឹងកំដរឯងមិន ឲ្យឃ្លាតឆ្ងាយទៀតឡើយ " ជុងហ្គុក ចាប់កាយតូចក្រសោបឱបពេញរង្វង់ហត្ថា នេត្រាស្រទន់ចងភ្ជាប់ជាមួយចិញ្ចើមក្ដោង បង្ហាញពីចិត្តដែលគេគិតនៅពេលនេះគឺ បារម្ភ ឈឺចាប់ សោកស្ដាយ ដឹងកំហុស។
" ហ៊ឺៗ..ហ្ហឹក.. " បានរង្វង់ដ៏កក់ក្ដៅឱបក្រសោបលួងលោម គេកាន់តែបានចិត្ត បញ្ចេញតាមអារម្មណ៍ដែលឈឺចាប់ ខ្លាចបាត់បង់ ក៏មិនចង់របូតចេញ ដៃលូកឱបចង្កេះបាវខ្សាច់ស្រែកយំក្នុងប្រអប់ទ្រូងមាំណែន វាចារ ស្នេហា ភាសាបេះដូង គេកំពុងតែបញ្ចេញវាតាមរូបភាពនូវពេលនេះអស់ហើយ នាយគួរតែយល់ហើយមែនទេ ថាគេស្រលាញ់នាយខ្លាំងកម្រិតណា?
< សុំទោសដែលធ្វើឲ្យឈឺចាប់ សុំទោសដែលមើលរំលងបេះដូងដ៏បរិសុទ្ធមួយនេះ សុំទោសរាល់កំហុសគ្រប់យ៉ាង សុំទោស! កុំចាកចេញអី ពេលនេះយើងមិនចង់បាត់បង់ឯងឡើយ! > « ម៉េច មានអីៗជាមួយគេរហូតដល់មាន កូន ទើបខ្លាចបាត់បង់? ល្មិចមិនដេញទៀតទៅ? »

បម្រើបេះដូង VIP ( Completely✓ )Waar verhalen tot leven komen. Ontdek het nu