ភាគទី27: ទោះជាពេលវេលា ត្រឡប់ក្រោយ ក៏ខ្ញុំនៅតែជ្រើសជួបអ្នក

Start from the beginning
                                    

ជុងហ្គុក បម្រាស់ខ្លួនគេងលើពូកធ្វើមិនដឹង មិនខ្វល់ថារាងតូចនិយាយអ្វី គេគិតថាសម្ដីរាងតូចគ្រាន់តែជាសម្ដីក្មេង និយាយអ្វីតាមតែចិត្តចង់ ក៏មិនយកចិត្តទុកដាក់ស្ដាប់នោះដែរ។

" តាមពិតទៅខ្ញុំបានស្គាល់លោកយូរហើយ ស្គាល់តាំងពីខ្ញុំរៀននៅវិទ្យាល័យ លោកតែងតែមកលេងខ្ញុំនៅក្នុងសុបិន្ត មិនថាយប់ឬក៏ថ្ងៃ ទេវបុត្រដ៏ស្រស់សង្ហារម្នាក់ ដែលខ្ញុំតែងគេងនឹកមមៃ ថាពេលណាបានជួប បានប៉ះដោយផ្ទាល់ ហ៊ឹស! សម្ដីក្មេងដូចជាខ្ញុំ ស្ដាប់ទៅគួរឲ្យអស់សំណើចខ្លាំងណាស់ ប៉ុន្តែគ្រប់ពាក្យគ្រប់ម៉ាត់វាជាចេតនាការពិត ដែលខ្ញុំតែងតែគេងគិតនឹកដល់លោក រហូតដល់ថ្ងៃមួយលោកក៏បង្ហាញខ្លួនចូលក្នុងឆាកជីវិតខ្ញុំ ក្នុងរូបរាងជាមនុស្សពិតប្រាកដ មិនមែនជាការស្រមើស្រមៃក្នុងយល់សប្តិ! " កាយតូចឈររៀបរាប់រឿងទាំងនេះ សើចបណ្ដើរ យំបណ្ដើរ ទឹកភ្នែកស្រក់ហូរ ជាទឹកភ្នែកនៃក្ដីរំភើប ស្នាមញញឹមដ៏ជូរចត់ វាជាស្នាមញញឹមដែលគេប្រឹងលាក់ភាពឈឺចាប់របស់ខ្លួនឯង ទេវបុត្រក្នុងក្ដីស្រមៃគេបានបង្ហាញខ្លួន គេបានមករួមរស់ក្បែរ ប៉ុន្តែវាគ្រាន់ជារយ:ពេលដល់ខ្លី មិនបានពេញមួយជីវិតដូចអ្វីដែលគេធ្លាប់ប៉ងប្រាថ្នានោះឡើយ។

ផឹប!!

" ចុះពេលដែលបានជួបហើយ ឯងនៅក្បែរគេរហូតដែរទេ? " កាយមាំក្រោកដើរសន្សឹមៗចូលមកឱបកាយតូចពីក្រោយ ពេលស្ដាប់សម្ដីរៀបរាប់ទាំងនេះហើយ ធ្វើឲ្យនាយកាន់តែយល់ពីជម្រៅចិត្តស្នេហ៍របស់រាងតូចមកលើខ្លួន ដែលកន្លងមកគេតែងមើលរំលង។
" ខ្ញុំពិតជាចង់នៅក្បែរគេពេញមួយជីវិតនេះខ្លាំងណាស់ បើអាចដល់ជាតិក្រោយខ្ញុំនៅតែចង់ក្បែរគេ ប៉ុន្តែវាសនាខ្ញុំ និងគេ មិនអាចកែប្រែបាន ខ្ញុំគ្មានសិទ្ធិយូរយ៉ាងនេះនៅក្បែរខ្លួនគេនោះទេ ខ្ញុំដឹងខ្លួនឯងច្បាស់ថានៅចំណុចណា មកពីកន្លែងណា តែខ្ញុំមិនស្ដាយក្រោយឡើយដែលបានស្គាល់គេ រស់នៅជាមួយគេ ទោះត្រឹមរយ:ពេលដល់ខ្លីក៏ដោយចុះ ទៅចិត្តស្រឡាញ់ខ្ញុំសូមឲ្យគេច្រើនប៉ុណ្ណា ប៉ុន្តែដល់ពេល ខ្ញុំនឹងដើរចេញ~ ដើរចេញដោយមិនងាក់ក្រោយឬ រៀរែកក្នុងចិត្តឡើយ " សម្លេងអួលៗណែនថប់ពេញឱរា គេព្យាយាមធ្វើបែបណាមិនឲ្យខ្លួនឯងមើលមកទន់ជ្រាយចំពោះមុខនាយ រាល់ពេលគេតែងតែលេងសើច មិនយកជាសាច់ការ ប៉ុន្តែក្ដីឈឺផ្សាគេមិនមែនជារឿងកំប្លែង គ្រប់ពេលដែលនាយប្រងើយ គ្រប់ពេលដែលនាយ មិនខ្វល់ គេឈឺណាស់ ឈឺស្រគាលចង់តែស្រែកប្រាប់ឲ្យឮៗ ប៉ុន្តែគេមិនអាចធ្វើបាន ព្រោះនេះជាអ្វីដែលគេបានសន្យាជាមួយនាយ ថានឹងរ៉ាប់រងគ្រប់ការឈឺចាប់ទាំងអស់ដោយខ្លួនឯង មិនអាចបន្ទោសនាយបាននោះទេ។
" ឯងហ្នឹងចាកចេញពីគេមែនទេ? " នាយសួរទាំងដៃរឹតឱបកាយតូចជាប់ដូចខ្លាចរបូត ក្នុងប្រអប់ទ្រូងខាងឆ្វេងដែលធ្លាប់តែស្ងាត់មកជាយូរ ពេលនេះវាកំពុងតែលោតខ្លាំងណាស់ លោតភ័យព្រួយ ចាំស្ដាប់ចម្លើយចេញពីបបូរមាត់ស្ដើង តើអាចជាចម្លើយដែលវាត្រូវការដែរទេ?
" តើខ្ញុំអាចនៅបន្តបានដោយរបៀបណា? " ថេយ៉ុង សន្សឹមបែរមករកនាយ ស្នាមទឹកនេត្រាហូរកាត់ភក្ត្រាស្រក់លើផែនថ្ពាល់ វាហើម វាឈឺ ក្រហាយផ្សាខ្លាំងណាស់ មិនមែនត្រឹមតែភ្នែក ឬក៏ចិត្ត តែជាបេះដូងសាច់ដុំដ៏តូចមួយនេះហើយ ឈឺខ្លាំងជាងគេ នាយសួរធ្វើដូចមិនដឹងថាខ្លួនគិតបែបណា ក្រែងវាជាអ្វីដែលនាយចង់បាន? ពេលនេះគេសម្រេចចិត្តចាកចេញតាមបំណងនាយហើយ ហេតុអីផ្ដល់សំនួរបែបនេះមកឲ្យខ្លួនត្រូវឈឺចាប់មួយតង់ទៀត?
" បាន! ឯងប្រាកដជាអាចនៅបន្តបាន គ្មានអ្នកណាហាមឯងនោះទេ ឯងចង់នៅដល់ពេលណាក៏បាន យើងអនុញ្ញាត! " នាយចាប់ក្រសោបដៃតូច ទឹកមុខពេញដោយក្ដីអង្វរករ ចាក់ចូលកែវភ្នែកស្រទន់ពិបាកនឹងឲ្យគេស្មានពីចិត្តនាយថាកំពុងតែគិតអ្វី ហេតុអីសុខៗក៏ចង់ឲ្យខ្លួននៅបន្ត?
" ហ៊ឺមម! " បបូរមាត់ស្ដើងញញឹមថើៗលាក់ភាពទុក្ខព្រួយ ក៏មិនបានតបឆ្លើយជានាយ បែរកាយចេញឈរមើលទេសភាពជុំវិញទីក្រុង ជាមួយទុក្ខក្រៀមក្រំដែលមិនអាចនិយាយប្រាប់នរណាបាន ក្រៅពីខ្លួនឯង គេជាក្មេង មានអាយុត្រឹម១៧ឆ្នាំក៏ពិតមែន ប៉ុន្តែចោត្តគំនិត ដែលគេលាក់ទុក្ខមិនដែលបញ្ចេញ មិនប្រាកដថាវា មានអាយុ១៧ឆ្នាំ ដូចរូបរាងខាងក្រៅ ដែលគេបញ្ចេញមកឲ្យគ្រប់គ្នាឃើញឡើយ។
" ឯងមិនទាន់ឆ្លើយជាមួយសំនួរយើងទេ ឬឯងពិតជាចង់ចាកចេញពិតមែន? " នាយក្រសោបកាយតូចពីក្រោយ ឈ្មុលមុខនៅលើស្មាតូចស្រូបក្លិនក្រអូបប្រហើរដែលខ្លួនចូលចិត្ត ប៉ុន្តែចិត្តនៅពេលនេះវាមិនបានស្រស់ស្រាយ ព្រោះតែអ្នកម្ខាងទៀតមិនតបឆ្លើយ ឲ្យចិត្តនាយនៅមិនស្ងប់ឡើយ។
" ខ្ញុំស្រលាញ់លោកយ៉ាងនេះ លោកគិតថាខ្ញុំអាចចាកចេញចោលលោកដែរទេ? " កាយតូចបង្វិលខ្លួនមកវិញឱបចង្កេះនាយជាប់ ក្នុងទ្រូងគេពេលនេះតឹងណែនថប់ខ្លាំងណាស់ មិនដឹងថាគួរឆ្លើយរបៀបណានោះទេ ប៉ុន្តែវាគួរតែដល់ពេលហើយ ខ្លួនគួរតែចាកចេញ ក៏មិនចង់នៅបន្តដាក់សម្ពាធឲ្យនាយយ៉ាប់យ៉ឺនជាមួយខ្លួនទៀតដែរ។
" កុំចាកចេញអី យើងសុំណា! " នាយរឹតកាយតូចជាប់ណែនពេញឱរា ហេតុអីនាយក្លាយជាបែបនេះ? ឃាត់គេព្រោះតែមានចិត្តស្រលាញ់ ឬក៏ខ្លាចបាត់បង់កូនឲ្យប្រាកដ? បើគេមិនមានកូនទេ តើនាយអាចនិយាយពាក្យនេះចេញមកឬទេ? កុំដើម្បីតែខ្លួនឯងមានសេចក្ដីសុខ ធ្វើឲ្យមនុស្សស្លូតត្រង់ម្នាក់ឈឺចាប់ដោយសារខ្លួនទៀតអី។ ឯណាទៅពាក្យប្រកដប្រជា ដែលធ្លាប់និយាយនោះ ? វាបាត់ទៅណាហើយ ?

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now