ជុងហ្គុក មិនបានប្រកែកសង្ងំនៅស្ងៀមឲ្យរាងតូចគេងឱបតាមអ្វីដែលគេស្នើរសុំ នាយសម្លឹងមើលទៅពិដានដែលផ្លាតចាំងដោយភ្លើងអំពូល ខួរក្បាលកំពុងតែគិត គិតពីសម្ដីរាងតូចនិយាយមុននេះ ខ្ញុំស្រលាញ់លោក ស្រលាញ់ខ្លាំងណាស់! តើពាក្យទាំងនេះគេនិយាយជាការពិតដែរទេ? អាចដែរឬ ក្មេងនិសិត្សម្នាក់ដែលស្អប់ខ្លួនដល់ឆ្អឹង ប្ដូរមកជាស្រលាញ់វិញ មិនអាចទេ នាយក៏មិនជឿនោះដែរ គេអាចជានិយាយលេងក៏ថាបាន។
" បើស្រលាញ់យើងពិតមែន ក៏កាត់ចិត្តវិញទៅ យើងប្រាប់ឯងរួចហើយ ឯងមានតួនាទីគ្រាន់តែកំដរយើងចាំគេប៉ុណ្ណោះ យើងមិនអាចផ្ដល់វាឲ្យឯងបានឡើយ " ស្ងាត់មួយសន្ទុះ ជុងហ្គុក ក៏និយាយឡើង ប៉ុន្តែពាក្យសម្ដីគេមិនមែនជាអ្វីដែលអ្នកម្ខាងទៀតត្រូវការឡើយ នាយឲ្យគេកាត់ចិត្ត កាត់ចិត្តទាំងដែលគេទើបតែសារភាព ស្នេហា មិនងាយនឹងកើតមានឡើងក្នុងឆាកជីវិតគេនោះទេ តើចង់ឲ្យកាត់ចិត្តបំភ្លេចភ្លាមៗយ៉ាងម៉េចនឹងបានទៅ? សេក្ដីស្រឡាញ់ មិនមែនប្រាប់ឲ្យឈប់ ស្រឡាញ់ភ្លាម ក៏អាចឈប់ស្រឡាញ់ភ្លេតបានទេ វាគឺត្រូវការពេលវេលា។
ខ្ញុំមិនខ្វល់ថាលោកមានខ្ញុំឬអត់ ខ្ញុំដឹងតែម៉្យាងថា ខ្ញុំស្រលាញ់លោក ដរាបណាគេមិនទាន់បង្ហាញខ្លួន ខ្ញុំនៅតែមានឱកាសបានបេះដូងរបស់លោក ខ្ញុំមិនចុះចាញ់ ក៏មិនព្រមបោះបង់! នាយតូចមិនតបសង្ងំធ្វើជាគេងលក់ ប៉ុន្តែគ្រប់ពាក្យ គ្រប់ម៉ាត់របស់នាយនិយាយគេបានឮ ហើយក៏យកវាមកគិត គ្រប់ជំហាន គេដើរទៅមុខ ម្ដងនេះគេមិនអាចថ្វេយប្រហែសបានឡើយ នាយដេញខ្លួនឲ្យចេញ មិនត្រូវការ គេនឹងកាន់តែចូល ហើយធ្វើឲ្យនាយបំភ្លេចខ្លួនមិនបាន។
ស្នេហាជាអ្វី? ពីមុនខ្ញុំមិនដឹងឡើយ ខ្ញុំបានជួបលោកក្នុងសុបិន្ត លោកជាទេវបុត្រ ដែលតែងតែបង្ហាញខ្លួននៅក្នុងសុបិន្តរបស់ខ្ញុំ ពេលនេះជីវិតផ្ទាល់ ខ្ញុំបានរស់នៅក្បែរលោក ដៃរបស់លោកកំពុងតែក្រសោបខ្ញុំ រឿងអីដែលខ្ញុំត្រូវព្រលែងរង្វង់ដៃដ៏កក់ក្ដៅនេះឲ្យទៅអ្នកដទៃនោះ ខ្ញុំមិនអាចទេ។ ប៉ុន្តែនេះជាជម្រើសរបស់លោក ខ្ញុំនិងចាក់ចេញប្រសិនបើដល់ពេលនោះ អ្នកដែលនៅក្នុងបេះដូងលោកមិនមែនជាខ្ញុំ ចេញទៅដោយមិនអាល័យដូចគ្នា ខ្ញកកាន់តែស្រឡាញ់ កាន់តែចិត្តដាច់។ ( អានិងគឺជាចរិតមីខ្ញុំអ្នកអើយ តែបើរសួរថាធ្លាប់មានស្នេហា៎អត់? ចម្លើយ គឺអត់ដែលមានសូម្បីតែម្តង មានតែ ទ្រីសស្ដីដែលសំដែងចេញមក😂 )
YOU ARE READING
បម្រើបេះដូង VIP ( Completely✓ )
Romance" ឲ្យតែបានក្បែរបង ទោះត្រឹមរយះពេលខ្លី ក៏អូនសុខចិត្ត " ថេយ៉ុង ជេន ជុងហ្គុក × សៀ ថេយ៉ុង
ភាគទី20 : ខ្ញុំស្រឡាញ់លោក
Start from the beginning
