កាយតូច ក្រោកពីលើពូកដើរចូលបន្ទប់ទឹកសម្អាតខ្លួន កំដរនាយមួយយប់ ស្ទើរមួយថ្ងៃថែមទៀត ពេលនេះរាងកាយរបស់គេពោលពេញទៅដោយស្នាមរបួស ជាំក្រម៉ៅ ស្ទើរតែគ្រប់កន្លែង តំបន់ហាមឃាត់ក៏ឈឺហើមដើរមិនចង់កើត នេះសំណាងហើយមកផ្ទះវិញចំពេលប៉ាម៉ាក់មិននៅ បើសិនជាពួកគាត់ឃើញខ្លួនក្នុងសភាពបែបនេះច្បាស់ជាសួរនាំ រកចម្លើយតបមិនឃើញឡើយ។
ទឺង!!
ចូលទៅមិនបានប៉ុន្មាននាទីផងសម្លេងសារលោតឡើងចូលក្នុងទូរស័ព្ទដៃរបស់គេ តែមិនបានឮ ដល់ត្រចៀកម្ចាស់ ព្រោះរវល់ងូតទឹក ឮតែសម្លេងបើកទឹកចូលអាង មនុស្សកំពុងតែត្រាំទឹកក្ដៅ ដើម្បីកុំឲ្យសាច់ហើម និងឆាប់ជាពីរបួសស្នាម មិនប៉ុន្មាននាទីសារមួយទៀតក៏បានលោតចូលមក..
ទឺង.. ទឺង!!
ជាសារទីពីរចេញពីលេខទូរស័ព្ទដៃដដែល មុន
នេះផ្ញើរជាអក្សរ ប៉ុន្តែម្ដងនេះលេខមួយនោះផ្ញើរជាវីឌីអូ ផ្ជាប់ជាមួយសារអក្សរមកមួយបន្ទាត់ផងដែរ។
" ឯងគួរឲ្យចង់ញ៉ាំជាងបាយថ្ងៃត្រង់ទៅទៀត " សម្លេងស្រទន់ផ្អែម សម្ដីព្រានរបស់នាយ នៅតែលោតក្នុងប្រព័ន្ធប្រសាទគេឥតឈប់ បិទភ្នែកឮសម្លេង បើកភ្នែកនឹកឃើញគ្រប់សកម្មភាព កាយវិការ សម្ដីសម្ដៅនាយ ឲ្យកាយតូចត្រាំខ្លួនចិត្តមិនស្ងប់ ស្ទុះក្រោកចេញពីទឹកទាំងងងឹតមុខជាខ្លាំង។
" លោកដូចជាវិញ្ញាណអន្ទោលតាមប្រាណខ្ញុំយ៉ាងអ៊ីចឹង! " ក្រោកដើរទៅឈរក្រោមដំណក់ទឹកផ្កាឈូក នៅតែនឹកឃើញ ស្រមោលនាយតាមតោងខ្លួនប្រាណគេឥតឈប់ ត្រឹមតែមួយយប់សោះ ហេតុអីគេនឹកគិតពីនាយមិនឈប់បែបនេះ??
បន្ទាប់ពីសម្អាតខ្លួនរួចរាល់ ជាមួយក្ដីកង្វល់ គេក៏ចាកចេញមកវិញ ជូតខ្លួនប្ដូរសម្លៀកបំពាក់ ប្រញាប់ឡើងលើពូកបិទភ្លើងចូលគេង ក៏រាងល្វើយអស់កម្លាំង តែមុននឹងគេង ក៏បានទាញទូរស័ព្ទមកមើលផងដែរ។
" អ្នកណាផ្ញើរស្អីមក? " បបូរមាត់ស្ដើងបង្ហើរតិចៗខ្សាវៗ ក្បែរត្រចៀកខ្លួនឯង បើកទូរស័ព្ទចុចមើលអក្សរ ព្រមជាមួយវីឌីអូ១៥វិនាទីនោះ។
<< ចាកចេញមិនលា តើឯងដឹងថាត្រូវទទួលទោសបែបណាដែរទេ? >> ថេយ៉ុង អានសារទីមួយមិនសូវជាខ្វល់ឡើយ ក៏បន្តអូសមើលសារទីពីរដែលនិយាយថា÷
<< យើងមិនចូលចិត្តរង់ចាំ ផុតម៉ោង១២យប់នេះ បើឯងមិនត្រឡប់មកវិញនោះទេ វីឌីអូបួនម៉ោងពេញនឹងត្រូវផ្ញើរចូលលេខប៉ារបស់ឯង មិនមែន១៥វិនាទីទៀតឡើយ កូនចៀមតូច កុំខកខានឲ្យសោះ និយាយហើយគឺធ្វើ! >> ថេយ៉ុង ដាក់ដៃចុចលើវីឌីអូទាំងញ័រតតាត់ សម្លេងកេរ្តិ៍ខ្មាសថ្ងូរចេញយ៉ាងគ្រលួចពីបបូរមាត់របស់ខ្លួន នៅក្រោមទ្រូងបុរសដែលមិនស្គាល់ប្រវត្តិ ដៃស្រឡូនចាប់តោងឱប.កនាយជាប់មិនរបេះ មើលតែបន្តិចក៏ដឹងថាខ្លួនឯងមានក្ដីសុខប៉ុណ្ណា ពេលធ្វើវាជាមួយនាយ មិនដូចជាការចាប់បង្ខិតបង្ខំបន្តិចសោះឡើយ។
" មនុស្សគំរួក!! "
ESTÁS LEYENDO
បម្រើបេះដូង VIP ( Completely✓ )
Romance" ឲ្យតែបានក្បែរបង ទោះត្រឹមរយះពេលខ្លី ក៏អូនសុខចិត្ត " ថេយ៉ុង ជេន ជុងហ្គុក × សៀ ថេយ៉ុង
ភាគទី7: ការគំរាម
Comenzar desde el principio
