«យ៉ុនហ្គីនៅខាងក្នុងមែនទេ?»
ដោយសារតែនាយតូចមិនញញឹមតបនឹងគេ
វិញទេីបនាយហារេនប្ដូប្រធានបទសួររកយ៉ុន
ហ្គីវិញទាំងក្នុងកែវភ្នែកនឹងចិត្តគំនិតកុំពុងដក់
ដាមដោយផ្ទៃមុខស៎ម៉ដ្ឋខៃរបស់ក្មេងប្រុសចំ
ពោះមុខនាយ។
«បាទគាត់នៅខាងក្នុង»
«អគុណ»ហារេនក៏បែខ្នងសម្ដៅទៅបន្ទប់អូ
ហ្វីសដែលយ៉ុនហ្គីកុំពុងធ្វេីការដោយញោច
ចុងមាត់បន្តិច ក្មេងម្នាក់នេះពិតជាធ្វេីអោយ
នាយចាប់អារម្មណ៍នឹងភាពឆ្មេីងឆ្មៃរបស់គេ
ពិតមែន គ្រប់គ្នាតែងតែកោតខ្លាចអំណាច
របស់គេតែក្មេងតូចរូបនេះបែជាឈរនិយាយ
ដោយភាពក្លាហានថែមទាំងមិនបង្ហាញអាការៈ
ភ័យអ្វីបន្តិចសោះ ពិតជាគួរអោយចាប់អារម្មណ៍
ខ្លាំងណាស់។
«ផ្លាប់ៗ»ចូលមកដល់ខាងក្នុង ហារេនក៏ទះ
ដៃអោយកញ្ញាម៉ូយ៉ាងដែលបញ្ចប់ការដេីរ
យ៉ាងស្រស់ស្អាត នាំអោយគ្រប់គ្នាត្រូវងាក
មកចាប់អារម្មណ៍នឹងវត្តមានរបស់គេរួមទាំង
យ៉ុនហ្គីផងដែរ។
«ពិតជាស្រស់ស្អាតណាស់ មិននឹកស្មានថា
លោកយ៉ុនហ្គីហ្គាបូរ៉ាស៍មានគ្រាប់ពេជ្រក្នុង
ដៃមានតម្លៃយ៉ាងនេះទាល់តែសោះ»
ចូលមកដោយគ្មានអ្នកស្វាគមន៍ ថែមទាំងមុខ
ក្រាសនិយាយទៅកាន់គេមុនទៀត ខណៈ
យ៉ុនហ្គីឮហេីយក៏ធ្វេីជាមិនឮ គេមិនតបតឆ្លេីយ
ឆ្លងអ្វីជាមួយហារេន នាយនៅតែរក្សារទឹកមុខមាំស្មេីរដដែល។ត្បិតតែមានឈ្មោះជាបងប្អូន ប៉ុន្តែមនុស្សដូចហ្គោហារេនមិនគួររាប់រកជាបង
ប្អូនឡេីយ ព្រោះនាយតែងតែព្យាយាមដណ្ដេីម
អំណាចយ៉ុនហ្គីជារឿយៗមក មិនត្រឹមតែអំ
ណាចនោះទេ នាយក៏ព្យាយាមដណ្ដេីមក្រុម
ហ៊ុនរបស់យ៉ុនហ្គីបន្ថែមទៀតដែរ តែគួរអោយ
ស្ដាយនាយមិនមែនជាដៃគូររបស់មីនយ៉ុនហ្គី
ហ្គាបូរ៉ាស៍ទេ ទោះនាយព្យាយាមយ៉ាងណា
ក៏មិនអាចផ្ដួលក្រុមហ៊ុនយ៉ុនហ្គីបានដែរ ទេីប
គេចេះតែតាមលាបពណ៌អោយនាយមករហូត ហេីយពេលនេះក៏ដូចគ្នាព្រោះគេដឹងថាចំណុចខ្សោយយ៉ុនហ្គីជាអ្នកណា ទេីបគេមកលេងនឹង
នាំភ្លេីងអោយយ៉ុនហ្គីផងដែរ មេីលទៅលោក
ម៉ាហ្វៀយ៉ុនត្រូវឈឺក្បាលម្ដងទៀតហេីយ។
«មិនដឹងថា ខ្យល់អ្វីទៅទេីបបក់អោយលោក
ហារេន មកដល់ក្រុមហ៊ុនរបស់ខ្ញុំទាំងព្រឹក
បែបនេះ»ស្ងាត់មកជាយូ ក៏បន្លឺបោះសម្ដីទៅ
កាន់អ្នកមាននាមជាបងជីដូនមួយដោយសម្ដី
រឹងកំព្រឹសសោះកក្រោះបំផុត ខណៈពេល
នោះទ្វាអូហ្វីសក៏បេីកដោយដៃតូចៗចូលមក
ខាងក្នុងដោយមានការហ្វេមួយកែវសម្រាប់
ម្ចាស់ក្រុមហ៊ុន ពេលក្រលេខឃេីញវត្តមាន
ជីមីនចូលមក ហារេនក៏ញោចចុងមាត់រួចក៏
វាចាទៅកាន់យ៉ុនហ្គីដោយសម្ដីបេះបួយទៅ
កាន់នាយសង្ហានាំអោយក្ដៅក្នុងទ្រូង។
«គឺខ្យល់ក្រអូបឆ្ងុយឈ្ងប់របស់លេខាលោក
មីននោះអី យេីងចង់ឃេីញមុខទេីបឈាង
ចូលមកមេីលមិននឹកស្មានថា ស្រស់ស្អាត
យ៉ាងនេះទាល់តែសោះ យ៉ុនហ្គីមិនគិតណែ
នាំអោយបងស្គាល់ទេឬ?»
ឮសម្ដីអ្នកម្ខាងទៀតហេីយ យ៉ុនហ្គីស្រាប់តែ
ក្ដៅក្រហាយក្នុងទ្រូងជាខ្លាំង ដឹងបានយ៉ាង
មិចថាគេមានលេខាថ្មី?ឬក៏គេតាមដានសកម្ម
ភាពរបស់ខ្លួន?ខណៈនោះជីមីនក៏ដេីរមកជិត
យ៉ុនហ្គីរួចក៏ហុចការហ្វេរអោយនាយជាមួយ
ស្នាមញញឹមដែលអាចបន្សាបចិត្តក្រោតខឹង
ដែលនាយខឹងមុននេះអោយត្រជាក់មកវិញ
ទេីបនាយសង្ហាទាញចង្កេះតូចទៅជិតអោប
ក្រសោបដោយគ្មានខ្វល់ជាមួយក្រសែភ្នែក
ក្រមុំពីរអ្នកដែលឈរនៅម្ខាងទៀតនោះឡេីយ
ថាពួកនាងមានប្រតិកម្មចំពោះរឹកពាររបស់
នាយយ៉ាងណា។
«ប្រហែលជាលោកហារេនយល់ច្រលំហេីយ
ម្នាក់នេះមិនមែនជាលេខាធម្មតានោះទេ
តែគេអាចជាលេខាផ្ទាល់ខ្លួនរួមទាំងចិត្តគំនិត
នឹងបេះដូង ដូចឆ្នេះខ្ញុំមិនចាំបាច់ណែនាំអោយលោកស្គាល់នោះទេព្រោះវាមិនចាំបាច់ទាល់
តែសោះ»សម្ដីបញ្ជាក់ជាមួយកាយវិការចង់
ប្រាប់អោយដឹង ពីរភាពហួងហែងទៅកាន់
ប្រុសម្នាក់នោះថារបស់ដែលជាកម្មសិទ្ធផ្ដាច់
មុខមិនអនុញាត្នអោយនរណាម្នាក់មករញ៉េរញ៉ៃ
ឬមកស្និតស្នាលជាមួយនោះទេគេមិនអនុញាត្ន
សូម្បីតែសម្លឹងមុខក៏ដោយ។
(ខមិនដេីម្បីជាកម្លាំងចិត្តដល់ប្រូហួរ🥲
សរសេរដោយ យ៉ុនហួរក្មេងស្រីគួរអោយ
អាណិត😩)
STAI LEGGENDO
🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)
Azioneព្រហ្មលិខិតបានកំណត់អោយមនុស្សពីរអ្នក ជួបគ្នាដោយចៃដន្យដូចឆ្នេះយេីងគួរតែថែរក្សា រខ្សែនិស្ស័យដែលទេវតាប្រទានអោយនោះ អោយបានគង់វង់ជារាងរហូតទៅ។ "បងស្រលាញ់អូន ព្រោះអូនជាមនុស្សម្នាក់ តែងតែនៅក្បែរបងលេីកទឹកចិត្តបងរហូត បងស្រលាញ់អូន មីននី" "អូនស្រលាញ់បង ព្រោះបងជាដ...
ភាគ10 របស់ហួងហែង
Comincia dall'inizio
