ភាគ8 គួរអោយចាប់អារម្មណ៍

Começar do início
                                        

ពីរមួយម៉ោងទៅមួយម៉ោង ពេលវេលាចេះ
តែរង្កិលទៅមុខជានិច្ច ពេលព្រះសូរិលាលេច
ទៅផុតអស់ពន្លឺ វាក៏ដល់ពេលដល់វេលាដែល
បុគ្លិកនាំគ្នាត្រឡប់ទៅផ្ទះរាងៗខ្លួន នាយកម្លោះយ៉ុនហ្គីក៏ដូចគ្នា ទាំងពីរអ្នកមនុស្សធំនឹងក្មេងតូច
ក៏បណ្ដេីរគ្នាចូលឡានត្រឡប់ទៅភូមិគ្រឹះវិញ
ដោយមានជូហាំងជាអ្នកបេីកឡាន។

មកដល់ភូមិគ្រឹះវិញភ្លាមវិញ ម្ហូបអាហាក៏បាន
ត្រៀមរួចជាស្រេចដេីម្បីកម្លោះសង្ហានឹងក្មេង
តូចដែលជាលេខាថ្មីថ្នោងដែលទេីបតែត្រឡប់មកពីរធ្វេីការ។
អាហាពេលល្ងាចក៏កន្លងផុតទៅ អ្នកមាននាម
ជាអ្នកស្នាក់អាស្រ័យក៏ប្រញាប់ប្រញាល់ឡេីង
ទៅខាងលេីដេីម្បីងូតទឹកប្ដូសម្លៀកបំពាក់ថ្មី
ព្រោះតែគេស្អិតខ្លួននឹងស្អុះស្អាប់ពេញមួយថ្ងៃ
មាឌល្អិតគ្រងដោយអាវស៎ស្ដេីងអង្គុយសណ្ដូក
ជេីងលេីពូកទន់ល្មេីយ ភ្នែកសម្លឹងកញ្ចក់កុំព្យូទ័រ
ឥតព្រិច ព្រោះតែការងារនៅឯក្រុមហ៊ុនគេ
ធ្វេីមិនទាន់ហេីយទេីបយកមកធ្វេីបន្តនៅផ្ទះ។
ក្រាក!!
ទ្វាបេីកបង្ហាញដោយដៃមនុស្សមាឌមាំ គេដេីរចូលមកខាងក្នុងដោយស្លៀកពាក់ឈុតគេង
ធម្មតា នាយកម្លោះជាម្ចាស់ផ្ទះ ចូលមកទាំងមិនបានគោះទ្វានោះ ស្របពេលដែលទ្វាក៏មិនបានចាក់សោរដូចគ្នា ជីមីនងេីយមុខទៅ
តាមប្រភពសម្លេងរួចក៏ងាកមករកកុំព្យូទ័រខ្លួន
វិញ ទាំងភ្លេចខ្លួនឯងថាស្លៀកពាក់អ្វី មាត់តូច
ស្ដេីងហាស្ដីហៅមនុស្សធំមកជិតខ្លួនដេីម្បី
សួរនាំពីរការងារខ្លះៗដែលគេមិនយល់៖

«យ៉ុនហា៎..»
«បាទ»
«ត្រង់នេះគេចង់និយាយពីរអ្វីដែលទៅ ខ្ញុំមិន
យល់ទាល់តែសោះ លោកអាចពន្យល់ខ្ញុំបន្តិច
បានទេ»បបូមាត់តូចផ្កាឈូកស្ដេីងនិយាយ
ទាំងខិតខ្លួនមកចុងគ្រែដេីម្បីសួរនឹងប្រាប់ពីរ
កន្លែងដែលគេចង់សួរនៅក្នុងកុំព្យូទ័រ ខណៈ
ដែលកុំព្យូទ័រនោះគឺនៅលេីភ្លៅស្រលូនរបស់
គេ យ៉ុនហ្គីនាយហាក់បីដូចជាពិបាកក្នុងការ
ឆ្លេីយមែនទែន ព្រោះតែភ្នែកជាប់នៅជា
មួយគល់ភ្លៅសខ្ចីដូចបណ្ដូលចេកនោះ។
«វាគឺ...»មាត់និយាយប៉ុន្តែភ្នែកបែជាមិនដក់
ចេញពីរគល់ភ្លៅសខ្ចីនោះសោះ យ៉ុនហ្គីញ័រ
ខ្លួនចំប្រប់ខណៈពេលដែលរាងកាយទាំងពីរ
នៅកៀកកេីយគ្នាខ្លាំងពេក ដោយសារភ្លឹក
ស្មាតីទៅដោយមិនដឹងខ្លួន នាយក្រាសស្រាប់
តែលេីកបាតដៃគ្រាតគ្រេីមទៅប៉ះអង្អែល
សាច់ភ្លៅសរលោងដែលបង្ហាញនៅចំពោះ
មុខនាយដោយភ្លេីងប្រាថ្នា។
«អ្អាស៎យ៉ុន!!លោកធ្វេីអីនឹង?»
ជីមីនភ្ញាក់ក្រញ៉ាងខណៈពេលដែលបបូមាត់
មនុស្សធំអោនទៅថេីបគល់-ករបស់គេដោយ
មិនបានដឹងខ្លួន។
«គឺ គឺយេីង យេីងសូមទោស យេីងភ្លេចទៅ
ថាយេីងមានការងារបន្តនៅយប់នេះ ចាំស្អែក
ចាំនិយាយគ្នាបន្តទៀត រាត្រីសួរស្ដីជីមីន»
ថាហេីយ យ៉ុនហ្គីក៏ស្ទុះចុះពីរគ្រែរៀបរឹកពារ
អោយត្រឡប់មកដូចដេីមវិញ មិញនេះនាយ
វីសនឹងធ្លាក់ចូលអន្ទាក់តណ្ហាដោយមិនដឹងខ្លួន
ទៅហេីយ មិនគួរណាទៅជាបែបនឹងសោះ
យ៉ាប់មែនហេីយ មនុស្សមិនធ្លាប់បែបនឹងពីរ
មុនមកផង មិចក៏នៅសុខៗនាយបែជាមិនអាច
គ្រប់គ្រងចំណង់ខ្លួនឯងបានទៅវិញ?ឬមកពីរ
រាងកាយនាយតូចទាក់ទាញខ្លាំងពេកទេីប
នាយទប់មិនជាប់?

«លោកមិនអីទេមែនទេ?»
មាឌល្អិតដាក់កុំព្យូទ័រទៅម្ខាង ចុះពីរគ្រែចូល
ខ្លួនមកជិតមនុស្សធំសួរនាំដោយក្ដីបារម្ភ៖
«មិ មិនអីទេ យេីងមានការងារត្រូវទៅបន្ត»
«អួយ..»ខណៈពេលនាយក្រាសបែខ្នងរៀប
នឹងបេីកទ្វា នាយតូចក៏ធ្វេីជាដួលព្រុះទៅលេី
ឥតមួយហឹង ធ្វេីអោយមនុស្សមាត់រឹងមុននេះ
ស្រវាបែមុខមកវិញយ៉ាងលឿន ហេីយភ្លាមៗ
នោះ នាយស្ទេីតែគាំងបេះដូង ព្រោះមនុស្ស
ចំពោះមុខដួលផ្កាប់មុខនឹងឥតការ៉ូបាសគូជ
ក្រហ៊ីត..
«ជីមីន!!»នាយស្រវាស៊កដៃលេីកត្រកងមាឌ
ល្អិតឡេីងផុតពីរឥតដោយកាយវិការថ្នាក់ថ្នម
យ៉ុនហ្គីដាក់នាយតូចទៅលេីពូកថ្នមៗ បាត
ដៃមាំក្រាសចាប់ទាញជេីងស្រលូនអោយ
សណ្ដូកមករកនាយ កែវភ្នែកខ្មៅនិលបង្ហាញ
អារម្មណ៍ព្រួយបារម្ភឡេីងមកភ្លាមៗដោយ
មិនដឹងខ្លួន យ៉ុនហ្គីចាប់ឈ្លី-កជេីងជីមីនតិចៗ
ដោយកាយវិការស្រទន់បំផុត នាំអោយអ្នក
ខ្លះញោចចុងមាត់សមចិត្តដែលបោកនាយ
បានសម្រេច។តាមពិតគេមិនបានឈឺអីទេគេ
គ្រាន់តែចង់សាកចិត្តនាយប៉ុន្នោះ ថារវាងគេ
នឹងការងាររបស់នាយមួយណាសំខាន់ជាង
ចុងក្រោយនាយកជ្រេីសរេីសមេីលថែគេ។

«យ៉ាងមិចហេីយ មានឈឺត្រង់ណាទៀតទេ?
ហេតុអីដេីរមិនប្រយត្ន៍បែបនេះ ចុះបេីវាក្រ
ឡាច់ហេីមវិញនោះ ជីមីនច្បាស់ជាឈឺជាង
នេះមិនខាន ថ្ងៃក្រោយកំដេីរផ្ដេសផ្ដាស
បែបនេះទៀតឮទេ យេីងបារម្ភណាស់»
នាយពោលរអ៊ូដាក់ក្មេងដោយការហួសចិត្ត
មិចក៏ប្រហេសដល់ម្លឹង បណ្ដាលអោយដួល
មួយទំហឹងបែបនេះ ចុះបេីវាភ្លាត់ឆ្អឹងហេីមវិញ
នោះច្បាស់ជាឈឺចាប់ខ្លាំងជាមិនខាន ថាមិន
ត្រូវស្រែកយំដូចកូនក្មេងមិនកមិនដឹង។
«មិនអីទេយ៉ុន ខ្ញុំអាចធ្វេីខ្លួនឯងបាន ក្រែង
មុននេះលោកនិយាយថាមានការងារនៅខាង
ក្រៅទៀតនោះអី លោកឆាប់ទៅៗកុំខាត
ពេលជាមួយខ្ញុំអី»បានគេយកចិត្តបន្តិច ក្មេងតូច
រឹតតែខ្មឺតបានដៃបោកបន្ត បបូមាត់និយាយ
ដេញគេអោយទៅ ប៉ុន្តែបេះដូងបែជាប្រឆាំង
នឹងស្រែកតវាមិនព្រមអោយគេទៅណាទាំង
អស់គឺត្រូវនៅទីនេះជាមួយខ្លួន។
«អោយយេីងដាច់ចិត្តទៅណាបានទៅ បេីនៅទីនេះបេះដូងរបស់យេីងកុំពុងតែឈឺ យេីងមាន
អារម្មណ៍ឯណាទៅធ្វេីការទៅ បេីយេីងទុក
អោយជីមីននៅឈឺម្នាក់ឯងបែបនេះ»
គេនិយាយទាំងដៃច្របាច់រឹត-កជេីងតិចៗ
រួចកបន្តមកដល់កំភួនជេីងស៎ខ្ចីរលោងស្រិល
នោះនាយប្រេីប្រអប់ដៃឈ្លីថេីៗតិចៗ បន្ទាប់
មកនាយក៏អោនទៅបេីកកិទូទាញប្រអប់ថ្នាំ
បង្គួរមកលាបរឹតបន្ថែមអោយទៅនាយតូច។

(ហាសហា ប្រូយ៉ុនត្រូវក្មេងបោកហា🤭)
យ៉ុនហួរ🌞

🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)Onde histórias criam vida. Descubra agora