« ពេលណាបញ្ឈប់ស្នេហាលាក់បាំងបែបនេះ »លីសានិយាយឡើងទាំងស្រវឹងជោគជាំយ៉ាតពេញខ្លួន ទប់លំនឹងខ្លួនមិនជាប់ឡើយ ។ ប្រយោគមួយនេះគេតែងតែនិយាយគ្រប់ពេលនិងគិតជានិច្ច គេមិនចង់នៅជាស្នេហាបែបនេះលាក់បាំងបែបនេះទេ វាមានអារម្មណ៍ថាឯការនិងឈឺចាប់ណាស់ ។
« បងពិតជាមិនចង់នៅជាមួយស្នេហាបែបនេះនោះទេ...ហិក...អ្ហឹក... »គេនិយាយលាយលំជាមួយទឹកភ្នែកក្នុងទ្រូងមានអារម្មណ៍ឈឺចុកចាប់នៅពេលគិតរឿងនេះម្ដងៗ ស្នេហាបែបវាមិនងាយស្រួលទេ ការលាក់បាំងមិនឲ្យនរណាដឹងពីទំនាក់ទំនងអ្នកខ្លះគិតថាវាល្អ ប៉ុន្តែក្នុងនោះចំណុចដែលមិនល្អយើងមិនបានដឹងដាដៃគូរទៅធ្វើអ្វីខ្លះនោះទេ
« លីសា...លីសា... »ជីស៊ូដែលជាបងស្រីជីដូនមួយរបស់គេបានឃើញគេគាត់ក៏បានដើរមករកប្អូន
« បង..ជី...ស៊ូ »លីសាបានត្រឹមតែហៅឈ្មោះអ្នកជាបងមិនទាន់បាននិយាយអ្វីផងក៏សន្លប់ស្ដូកបាត់ទៅ
« ហេុីយយយ...ប្អូនខ្ញុំអើយ »ជីស៊ូដកដង្ហើមធំក្រវីក្បាលព្រោះគេមិនដឹងនិយាយយ៉ាងមិចនោះទេ គេបានដឹងថាលីសានេះឲ្យតែស្រ្ដេសនិងគិតពីរឿងស្នេហាខ្លួនឯងម្ដងៗតែងតែមកទីនេះដើម្បីរំសាយអារម្មណ៍ជានិច្ច
************
ក្រឡេកមកមើលជេននីដែលកំពុងនៅជេជូវិញម្ដង គឺបានឃើញថានាងកំពុងកៀកដៃបុរសម្នាក់យ៉ាងមានភាពស្និតស្នាលមិនដឹងថាបុរសម្នាក់នោះជានរណានោះទេបានជានាងស្និតស្នាលជាមួយបែបនេះ
« អូនចង់ទៅណាទៀតនោះទេ »
ជុងខៃ ជាសង្សារចាស់របស់ជេន ។ ពួកគេទាំងពីរបានបែកគ្នា1ឆ្នាំជាងទៅហើយក៏ព្រោះតែរស់នៅជាមួយគ្នាមិនចុះសម្រុង ជេននីគឺស្រឡាញ់ខៃខ្លាំងណាស់ក្រៅពីខៃនាងមិនស្រឡាញ់នរណាទាំងអស់
ប៉ុន្តែនៅពេលនាងបានជួបជាមួយលីសានាងក៏លង់ចិត្តជាមួយនិងគេ ដោយសារតែលីសាគឺជាមនុស្សម្នាក់ដែលផ្អែមល្ហែមនិងយកចិត្តទុក្ខដាក់ជាមួយនាងខ្លាំងណាស់ នាងចង់បានអ្វីក៏គេឲ្យ នាងចង់ទៅកន្លែងណាក៏គេជូនទៅបានគ្របៀពេលវេលាទោះគេរវល់យ៉ាងណាក៏ឆ្លៀតជូននាងទៅបានដែរ ។
លីសាជាមួយជេននីទាក់ទងគ្នាបាន៦ខែ ហើយនីថ្ងៃមួយខៃក៏បានមកសុំផ្សះផ្សាជាមួយនាងសារជាថ្មីម្ដងទៀត រីឯជេនពេលនោះពិបាកក្នុងការសម្រេចចិត្តខ្លាំងណាស់ដោយសារខៃក៏ជាមនុស្សដែលនាងស្រឡាញ់ ចំណែកលីសាក៏ជាមនុស្សដែលនាងស្រឡាញ់ ប៉ុន្តែចុងក្រោយនាងក៏នៅតែព្រមត្រូវរូវគ្នាជាមួយនិងខៃដដែល ទោះនាងនៅជាមួយលីសាមានក្ដីសុខយ៉ាងណាក៏នាងនៅតែស្រឡាញ់ខៃដូចដើម ។ នាងក៏បានត្រូវរូវជាមួយខៃជាការសម្ងាត់ដោយមិនឲ្យលីសាដឹងនោះទេ នាងស្រឡាញ់ខៃខ្លាំងហើយនាងក៏មិនអាខបាត់បង់លីសាបានដូចគ្នា
« បងចង់ទៅណា ?? »
« ទៅណាក៏បានឲ្យតែទីនោះមានអូន »
« បងនេះ !! »
« បងសុំសួរមួយបានទេ ?? »
« មានរឿងអ្វីមែនទេបង ? »
« ពេលណាអូនសុំបែកគេ ?? »ខៃតែងតែសួរសំណួរមួយនេះទៅកាន់ជេនគ្រប់ពេល ព្រោះនាយចង់ដឹងថាពេលណាជេននាងសុំបែកជាមួយលីសា នាយមិនចង់នៅបែបនេះនោះទេ នាយចង់ឲ្យជេនមានតែនាយតែម្នាក់ប៉ុណ្ណោះ ( យី!! ប្រូឯងម៉េសៗ😒 )
TO BE CONTINUED
💗Thank for reading✨
@Kaiser🖤🔥
YOU ARE READING
🥀ស្នេហាលាក់បាំង💔
Actionការស្រឡាញ់គ្នាដោយលាក់បាំងវាមិនមែនប្រាកដថាមានក្ដីសុខនោះទេ ព្រោះត្រូវលាក់បាំងមិនឲ្យនរណាដឹងបានឡើយ ដើរលេងជាមួយគ្នាម្ដងៗដូចជាមិត្តភក្តិឬអ្នកស្គាល់គ្នាអញ្ចឹង " ហេតុអ្វីស្រឡាញ់គ្នាចាំលាក់បាំងធ្វើអ្វី ? ឬមួយអូនខ្មាស់គេដែលមានបងជាសង្សារ ? បងពិតជាមិនចង់បានស្ន...
ភាគទី០១ : ពេលណាអូនសុំបែកគេ ??
Start from the beginning
