វិកលចរិត Ep11[ជីវិតថ្មី]

Start from the beginning
                                    

< Ahh okay មិនចប់បានទេតេី ខ្ញុំនឹងប្តឹងអាចង្រៃស៊ុងហ៊ុនពីបទចាប់ឃុំអ្នកដទៃហេីយបំពានរាងកាយ > នីគីនឹងជីអ៊ិនរវល់តែឈ្លោះប្រកែកពាក្យសម្តីគ្នា ក្រលែកទៅមេីលលេីគ្រែពេទ្យក៏បាត់ស្រមោលស៊ុងហ៊ុនទៅ នៅសល់តែសេរ៉ូមដែលគេទាញចេញពីដៃ។

< ស្លាប់~~~ស្លាប់ហេីយ វាបាត់ទៅណាហេីយ > ជីអ៊ិនរត់ពេញបន្ទប់ឆ្លេឆ្លារកស៊ុងហ៊ុនទាំងភ័យភ្លាមនោះនីគីក៏និយាយឡេីងដោយច្រត់ដៃចូលគ្នា។

< រកវាក្នុងបន្ទប់នឹងម៉េចឃេីញ បេីវាទៅប្រលានយន្តហោះបាត់ហើយនឹង> នីគី < ហើយវាទៅរកងាប់ស្អី កំពុងតែឈឺខ្លួនស្លេកដូចខ្មោចផងនេះ?> ជីអ៊ិន និយាយឡើងធ្វើឲ្យនីគីដែលឈរជិតនោះហាក់មានសំណេីចឡេីងបន្តិច ដែលមុននោះគេនឹងជីអ៊ិនតឹងសសៃក.ដាក់គ្នាសោះ។

       ស៊ុងហ៊ុនប្រញាប់ជិះតាក់ស៊ីមកប្រលានយន្តហោះទាំងសភាពតោកយ៉ាកជាមួយនឹងឯកសណ្ឋានពេទ្យ។ គេស្ទុះស្ទារត់ពេញប្រលានដេីម្បីស្វែងរករាងតូច។

/ យន្តហោះលេខ335នឹងចាកចេញទៅកាន់ប្រទេស Z ក្នុងខណៈពេលប៉ុន្មាននាទីទៀត។

   សម្លេងប្រកាសរបស់ information បានបន្លឺឡេីង ស្របពេលដែលរាងកាយស្គមស្គាំងសភាពមេីលមិនយល់របស់ស៊ុងហ៊ុនក៏ឈប់ទ្រឹងនៅចំពោះមុខស៊ុននូ។

<  ស៊ុននូបងសុំទោស > ពាក្យដំបូងដែលឮចេញពីមាត់របស់ស៊ុងហ៊ុននិយាយទៅកាន់រាងតូចដែលឈរមិនឆ្ងាយពីនាយ។

< ខ្ញុំទេដែលត្រូវសុំទោសបង~~ស៊ុងហ៊ុនហាស៎ បងតែជា ខ្ញុំចង់ឲ្យបងរស់នៅឲ្យបានយូរពោលពេញដោយភាពរីករាយនឹងក្តីសុខបំផុត។ សុំបងបំភ្លេចរឿងអាក្រក់ៗដែលខ្ញុំនឹងម៉ាក់បានធ្វេីបានដែលទេ?  > ស៊ុននូព្យយាយមនិយាយទាំងទប់ទឹកភ្នែកដែលរៀបនឹងស្រក់ចុះ < បា...បាន...បងបំភ្លេចគ្រប់យ៉ាងចោលអស់ហើយ ពេលនេះពួកយើងចាប់ផ្តើមជីវិតថ្មីបានទេ? > ស៊ុងហ៊ុននុតាយដោយស្នាមញញឹមរំពឹងថាស៊ុននូនឹងយល់ព្រមតែផ្ទុយទៅវិញចម្លេីយរបស់រាងតូចហាក់ចាក់ទម្លុះបេះដូងគេស្ទេីធ្លាយ។

< បាន...ពួកយើងនឹងចាប់ផ្តើមជីវិតថ្មី...ប៉ុន្តែមិនមែនជាមួយខ្ញុំទេ បងត្រូវចាប់ផ្តើមជីវិតថ្មីជាមួយមនុស្សផ្សេងទៀតដែលនៅក្បែរបង ដូចជាម៉ែដោះ នឹងលោកជីអ៊ិន។ ខ្ញុំនឹងសប្បាយចិត្តបេីបងបំភ្លេចគ្រប់យ៉ាង > ស៊ុននូ

រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ១ចប់Where stories live. Discover now