" ឯងកំពុងធ្វើស្អី? " រាងក្រាសបេីកទ្វាបន្ទប់ចូលមកក៏ឃេីញថារាងតូចនៅទីនោះក៏រហ័សសួរហាក់ដូចជាមានអ្វីលាក់បាំងក្នុងបន្ទប់នេះ
" ខ្ញុំ...ខ្ញុំគ្រាន់តែចូលមកមេីលធម្មតាប៉ុណ្ណោះ " រាងតូចប្រញាប់តបនិងសំណួរវិញដោយអោនមុខចុះ
" ឯងកុំមានគំនិតចង់រត់ចេញឲ្យសោះ បេីមិនដូច្នោះទេយេីងនិងសម្លាប់ឯងចោលជាពុំខាន " ស៊ុងហ៊ុនដេីរមកជិតរាងតូចអោនទៅជិតត្រចៀករួចនិយាយពាក្យទាំងនោះចេញមកដោយសម្លេងស្រាលនិងត្រជាក់
" បាទ បងប្រុស " ស៊ុននូតបវិញទាំងខ្លាចនិងការគម្រាម
" ជៀសចេញ " រាងក្រាសប្រាប់ឲ្យស៊ុននូជៀសចេញពីផ្លូវរបស់ខ្លួនហេីយក៏ដេីរទៅបេីកយក សារធាតុគីមីម្យ៉ាងដែលទិកនៅក្នុងទូទឹកកកចេញមកចាក់ដាក់ក្នុងកែវចំនួន2សម្រាប់គ្នាពីរនាក់ ហើយក៏ហុចមួយកែវឲ្យទៅស៊ុននូ
" ហឺស? អីគេ? " បន្ទាប់ពីឃើញបងប្រុសហុចកែវនោះឲ្យមកខ្លួនផឹកហេីយក៏សួរបកទៅវិញដោយឆ្ងល់ថាទឹកក្នុងកែវនោះជាអ្វី
" ស្រាពុល! ហ៊ានផឹកទេ? " ស៊ុងហ៊ុនតបទៅវិញ ហេីយក៏លេីកស្រាពណ៍ស្វាយនោះមកផឹកអស់ពីកែវតែម្តង
" បេីវាពុល បងផឹកធ្វេីអី? " ស៊ុនននូចាប់ផ្តេីមឆ្ងល់រឹតតែខ្លាំងហេីយ ស្រាពុលប៉ុន្តែហេតុអ្វីក៏ស៊ុងហ៊ុនផឹកមិនខ្លាចពុលស្លាប់ទេឬយ៉ាងម៉េច?
" វាពុលសម្រាប់គ្រប់គ្នា ប៉ុន្តែវាជួយរំងាប់អារម្មណ៍របស់យើង " ស៊ុងហ៊ុនតបវិញ
" រំងាប់អារម្មណ៍? " រាងតូចបន្លឺសម្លេងឡេីងតិចៗក្នុងចិត្ត សារធាតុគីមីដែលស៊ុននូបានឃេីញនោះគឺសឹតសឹងតែជាគ្រឿងផ្សំដែលស៊ុងហ៊ុនលាយវាឲ្យចេញទៅជា ស្រារំងាប់អារម្មណ៍នេះឯងហើយវាក៏មានសារធាតុជាច្រេីនទៀតដែលអាចឲ្យយេីងផឹកហេីយមានអារម្មណ៍មិនស្រួលក្នុងខ្លួនប្រៀបបានដូចជាថ្នាំសម្រាលអញ្ចឹងដែរ ដូចដែលដឹងហើយថាស៊ុងហ៊ុនមានជំងឺប៉ុន្តែគេមិនព្រមព្យាបាលជាមួយនិងខាងគ្រូពេទ្យ ដូច្នេះហើយទើបគេផ្សំសារធាតុទាំងនោះឡេីងមកសម្រាប់រំងាប់អារម្មណ៍ក៏ដូចជាជួយឲ្យចិត្តរបស់គេស្ងប់នៅពេលដែលនឹកឃេីញរឿងវ៉ាវអាក្រក់ៗពីមុន។ ប៉ុន្តែក៏មិនមែនមានន័យថាវាអាចជួយបានរហូតនោះទេ
YOU ARE READING
រឿង វិកលចរិត [ 𝐒𝐮𝐧𝐬𝐮𝐧 ] វគ្គ១ចប់
General Fictionព្រោះតែការធ្វើបាបរបស់គ្រួសារគីមធ្វេីមកលេីគ្រួសារស៊ុងហ៊ុន ធ្វើឱ្យគេមានការខឹងសម្បារនិងមានចិត្តគុំគួនទៅលេីគ្រួសារគីម។គេស្បថថានិងសងសឹកគ្រួសារគីមឲ្យទាល់តែបានបេីទោះជាត្រូវចូលគុកឬស្លាប់ក៏ដោយក្តីបេីសិនជាគេស្លាប់គេនិងតាមចងកម្មពារគ្រប់ៗជាតិ។ ដោយការធ្វើបាបមេីល...