ភាគ៩ មិនយូរប៉ុន្មាន

79 4 0
                                    

  ពេលវេលាកន្លងផុតទៅដោយមិនចាំយើងទេ។
bright នៅពេលដែលគេងើបមកម៉ោង៤ភ្លឺ គេងាកទៅមិនបានឃើញ វីន ទេ។ គេឆ្ងល់តែក៏ដើរទៅចាក់ទឹកផឹកក្រែងលោ៎បានជួប វីន ដូចកាលពីលើកមុន។ ជំហានគេដើរសំដៅទៅផ្ទះបាយមួយៗបោះទៅមុខរហូតបានមកដល់គោលដៅ។ អ្វីៗហាក់ខុសពីការរំពឹងទុក នៅពេលដែល bright ដើរទៅដល់គេមិនបានឃើញវីនឡើយ។ពេលនោះក៏លឺសម្រឹបជើងរបស់នរណាម្នាក់ដើរចូលមក។ គេងាកខ្វាច់…..
«ហ៉ើយ bright» សំលេងរបស់...nanon បន្លឺឡើងដោយភ្ញាក់ផ្អើល។ (កន្លែងនឹងណាគេគិតថាវីនខ្លះ🥹🫀) bright ងាកឃើញណាណូនគេក៏ធម្មតាហើយតប«អឺ គឺយើង»
nanon: ហ៉ើយយើងស្មានថាខ្មោចវ៉ើយ
bright: អឺ។ គេរកនឹកមួយសន្ទុះក៏និយាយឡើង«អឺហើយឯងមេចបានប៉ុន្មានអាទិត្យនេះស្ងាត់ម្លេស» bright និយាយធម្មតា។ nanon ស្រាប់តែស្នើរគំនិតឡើង។
nanon: តោះអង្គុយបើកភ្លើងនិយាយគ្នាហ្មងទៅហីម៉ោង៤ហើយតេតើ។
bright គិតមួយសន្ទុះក៏និយាយ«អឺ អញ្ចឹងក៏បាន» និយាយរួច bright nanon ក៏បានទៅអង្គុយលើកៅអីហើយបើកភ្លើង។
bright: អឺនិយាយមោ។ គេនិយាយទាំងអារម្មណ៍វិលវល់បន្តិចព្រោះថាគេនៅគិតដល់វីន។
nanon: ឯងកើតអីហេស។ គេនិយាយព្រោះឃើញ bright ងាកចុះងាកឡើងដូចជាមិនសុខ។
bright:ឯងមានឃើញវីនទេ។
nanon បើកភ្នែកធំៗតប«ហ៉ើយ! ក្រែងគេនៅជាមួយឯងឬ??
bright « គឺយើងក៏ចូលគេងជាមួយគ្នាស្រាប់តែឯងងើបមកមិញនឹងមិនបានឃើញគេ» ពេលដែលគេនិយាយភ្នែកគេក៏រំពៃរកមើលវីន។
nanon «ស្លាប់ហើយ! អឺនែ៎វ៉ើយតិចគេទៅសម័យគេវិញណា៎» គេបើកភ្នែកធំៗ ឯ bright វិញគេអង្គុយស្ងៀមទ្រឹងមិននិយាយអ្វីហាក់គិតទៅដល់រឿងអ្វីម្យ៉ាង។ មិនយូរប៉ុន្មានគេក៏និយាយឡើងទាំងមុខនឹងថ្កល់«អឺ..យើងអត់ដឹងដែរនឹង» 
                     ..................
នៅប្រទេសកូរ៉េ សតវត្យទី១០
«ហាស!!!» សំលេងភ្ញាក់ផ្អើលរបស់សេនាជំនិតរបស់ព្រះអង្គ វីន។
«អា!!...សេនា!!?» ........
សំលេង... ព្រះអង្គ វីន បន្លឺឡើង។🫀
« ព្រះអង្គម្ចាស់!!? » សេនាបើកភ្នែកធំៗ
« អឺ.. គឺយើង... »
«ព្រះអង្គឆ្លងភព!?»
«មេចបានជាឯងដឹង»
«ពិតមែន.!ព្រះអង្គពេលនេះខ្ញុំមិនដឹងដោះស្រាយនឹងព្រះរាជាយ៉ាងមិចទេ ចំណែកឯអ្នកនាង sohyun វិញព្រួយបារម្ភពីព្រះអង្គណាស់ក្រាបទួល ហើយរឿងដែលព្រះអង្គបាត់ខ្លួននៅពេលដែលសម្លឹងមើលរូបគំនូរនេះក្រោមពន្លឺព្រះចន្ទវិញ ឲខ្ញុំម្ចាស់សុំអភ័យទោស ព្រោះខ្ញុំម្ចាស់មិនបានទួលតាមនេះទេ ខ្ញុំម្ចាស់បានទួលព្រះរាជានឹងអ្នកគ្រប់គ្នាថាព្រះអង្គអង្គុយនៅទីនេះសុខៗក៏បាត់ខ្លួនឯខ្លួនខ្ញុំម្ចាស់រវល់ចូលបន្ទប់ទឹក» សេនានិយាយទាំងឱនក្បាល។
«មិនអីទេ ឯងធ្វើបានល្អហើយ ឯងមិនត្រូវប្រាប់រឿងនេះដល់អ្នកណាឲដឹងទេ លឺទេ អ្នកណាក៏ដោយមិនថាព្រះមហេសី ព្រះបិតា ឬក៏ sohyun ទេ»
«ក្រាបទួលព្រះអង្គ ប៉ុន្តែតើព្រះអង្គដោះស្រាយរឿងនេះដាយរបៀបមិចវិញ»
«ទុករឿងនេះឲយើង»
«ព្រះអង្គសម្លៀកបំពាក់ព្រះអង្គ...!»
«អឹក..អឺ គឺសម្លៀកបំពាក់សម័យនឹងណាឯងកុំបារម្ភយើងទុកឲបានល្អហើយហាមនិយាយប្រាប់អ្នកណាទាំងអស់»
«ក្រាបទួលព្រះអង្គ»
                  .....................
នៅពេលព្រឹក
«បុត្រា…ហឺក! បុត្រទើបយាងពីណា ដឹងទេព្រះមាតាបារម្ភ បុត្រយាងទៅណាម្ដេចមិនឲដំណឹង» ព្រះមហាសីនិយាយទាំងខ្សឹកខ្សួលថែមទាំងអង្រួនដៃបុត្រាខ្លួនតិចៗ។
«បុត្រ នេះបុត្រយាងមកពីណាហេតុអ្វីក៏ព្រះបិត្រឲសេនាស្វែងរកបុត្រមិនឃើញ បុត្រយាងទៅណា១ខែមកនេះ» ព្រះរាជាបន្លឺឡើងទាំងព្រួយបារម្ភប៉ុន្តែទ្រង់ទាំងពីរហាក់ធូរព្រះទ័យយ៉ាងខ្លាំងនៅពេលដែលឃើញបុត្រាតែម្នាក់របស់ខ្លួនដែលបាត់ដំណឹង១ខែមកនេះបង្ហាញខ្លួនវិញ។ ពេលនោះ sohyun ដែលជាកូនលោកទីប្រឹក្សាឆ្វេងក៏បានមកដល់ដែរ។ «ព្រះអង្គ» sohyun ភ្ញាក់ផ្អើលតែទឹកមុខនាងហាក់រំភើបជាខ្លាំង។ «ក្រាបទួលព្រះមាតាព្រះបិតា និងម្ចាស់អូន ខ្ញុំម្ចាស់គ្រាន់តែយាងទៅលេងនឹងផ្ទះតូចរបស់ខ្ញុំម្ចាស់នៅដាច់ស្រយាលពីទីនេះបន្តិចខ្ញុំម្ចាស់ស្មុគស្មាញពេកណាព្រះមាតា បុត្រសូមអភ័យទោសផងទៅចុះដែលមិនបានជូនដំណឹងដល់អ្នកគ្រប់គ្នា ព្រោះនៅទីនោះស្អាតប្លែកខ្ញុំម្ចាស់ពិតជារីករាយនឹងនៅទីនោះឈ្លក់វង្វេងនឹងព្រៃព្រឹក្សានៅទីនោះពេក សូមព្រះបិតា ព្រះមាតា និងអ្នកគ្រប់គ្នាអស់ក្ដីបារម្ភទៅចុះ» ព្រះអង្គម្ចាស់វីនបញ្ជាក់ត្រង់ចំណុច «ម្ចាស់អូន» ដែលនិយាយសំដៅទៅ sohyun (🫀🫀) sohyun មិនត្រឹមតែជាកូនលោកទីប្រឹក្សាឆ្វេងទេថែមទាំងជាគូបម្រុងអភិសេធរបស់ព្រះអង្គ win ថែនទៀតផង។(មិនដឹងគួរសប្បាយឬពិបាកចិត្តទេលោកលេងចឹងចឹងអីហើយចុះ bright ញុមហ៎😭)
«ពុទ្ធោព្រះអង្គ» sohyun ដកដង្ហើមធូរទ្រូងតែហួសចិត្ត។
«ឱបុត្រាមាតា» ព្រះមហាសីយកដៃរិតទ្រូង។
«បុត្រា ថ្ងៃក្រោយកុំធ្វើអញ្ចឹងទៀតលឺទេ បុត្រធ្វើនេះធ្វើឲជ្រួលច្របល់ពេញរាជវាំងហើយ បុត្រអើយបុត្រ» ព្រះរាជាដកដង្ហើមធំ។
«ខ្ញុំសូមអភ័យទោសផងមាតា បិតា នឹងម្ចាស់អូនដែលធ្វើឲបារម្ភបែបនេះ»
«ចាស ព្រះអង្គមិនអីទេប៉ុន្តែថ្ងៃក្រោយសូមព្រះអង្គប្រាប់ខ្ញុំម្ចាស់ផងទៅចុះ» sohyun
«បានហើយ បុត្រឆាប់ចូលសម្រាកចុះកិច្ចការទាំងប៉ុន្មានព្រះបិតារៀបចំរួចរាល់ហើយ»
«សូមអរព្រះគុណព្រះបិតា»
«ល្អ ហើយបុត្រ»
                    ....................
នៅក្នុងព្រះរាជវាំង
សួនច្បារ ក្បែរដំណាក់ព្រះអង្គ

ស្នេហាឆ្លងពេលវេលាWhere stories live. Discover now