ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៧០
"នាង..នាងមិនមែនលេងសើចជាមួយយើងទេមែនទេ?"
"ខ្ញុំមើលទៅកំប្លែងណាស់មែនទេទើបបានជាលោកគិតថាខ្ញុំលេងសើចបែបនេះ?" ដៃជុងហ្គុកកាន់ក្ដាប់ស្មាមិនគ្រប់គ្រាន់ឲ្យមាល៍លីនខ្លាចនិងនិយាយការពិតចេញមកទេ ស្រីតូចខិតចង្កេះចេញឆ្ងាយពីនាយ ជុងហ្គុកឯណេះក៏ភាំងភ្លឹកដូចជាសណ្ដំចិត្តនិងខ្លួនទាំងព្រមតែម្ដង។
"គឺយើង..ជុងហ្គុក!"
"ប្ដីរបស់នាងនោះ" មាត់ចង់ហាអះអាងតែអណ្ដាតក៏គ្រលាស់ហៅខ្លួនឯងថាប្ដីមិនចង់បាន គេនៅមានអារម្មណ៍ថាអៀនមាត់នៅឡើយ ទោះបីជាគេធ្លាប់ប្រកាសក្ដែងៗថាគេស្រឡាញ់នាងហើយយ៉ាងណាក៏ដោយ។
"នៅតែប្ដីៗៗហ្នឹង ខ្ញុំមិនទាំងស្គាល់លោកថាជាស្អីហ្នឹងខ្ញុំនៅឡើយផង.." ជុងហ្គុកព្យាយាមបកស្រាយ មាល៍លីនព្យាយាមប្រកែក សង្វៀនរវាងស្វាមីភរិយាទាំងពីរនាក់នេះដឹងលឺដល់ត្រចៀកអ្នកខាងក្រៅរហូតដល់ពេទ្យប្រចាំការម្នាក់ចូលមក។
"អ្នកគ្រូពេទ្យ..អ្នកគ្រូពេទ្យជួយខ្ញុំផង" កាលបើឃើញពេទ្យប្រចាំការម្នាក់នោះចូលមក មាល៍លីននាងក៏ស្រាប់តែឆ្លេឆ្លាផ្ដាច់សឺរ៉ូមរត់ចុះពីគ្រែទៅរកពេទ្យឲ្យជួយតែម្ដង ជុងហ្គុកឯណោះគេក៏ស្លន់មិនស្ទើរក៏ព្រោះតែមាល៍លីនធ្វើដំណើរដូចជាមិនប្រយត្ន័ប្រយ៉ែងសោះ។
"អ្នកនាង! អ្នកនាងគួរតែប្រយត្ន័ប្រយ៉ែងផង អ្នកនាងកំពុងតែមានគភ៌ណា៎"
"ហ្អាស៎? មានកូនហ្អេស៎?" មាល៍លីននាងស្រែកភ្លាត់សំឡេងកាលបើលឺថាខ្លួនឯងមានកូនក្នុងផ្ទៃទាំងបែបនោះ ស្រីតូចក្ដាប់មុខខ្លួនឯង ក្ដាប់របូតៗដូចជាចង់យំបន្តិចអីបន្តិច តែកាលបើគ្រាន់តែក្រឡេកភ្នែកមួយឆាច់ ឃើញបុរសដែលអះអាងថាជាប្ដីនាងភ្លាម នាងក៏លើកដៃចង្អុលមុខគេភ្លែត។
"ឯងចាប់រំលោភយើងមែនទេ? ហ៊ឹក"
"អុញ៎!" នាងកាន់តែនិយាយ ជុងហ្គុកគេកាន់តែក្រញ៉ាញ់ខួរសឹងតែផ្ទុះបែកជាពីរជាបីកំណាត់ នេះនាងមិនចាំគេហើយ នៅមកហៅគេឯងៗដាច់សាច់ទាំងដែលគេអាយុបងនាងជាងមួយខ្សែទៅហើយនោះ។
"ពេទ្យ! ហ៊ឹក..អាមួយនេះចាប់រំលោភខ្ញុំមែនទេ? ខ្ញុំមិនដែលស្គាល់គេទេ ហើយពេលនេះនៅមកមានផ្ទៃពោះទៀត ហ៊ឹក" មាល៍លីនកាន់ដៃពេទ្យប្រចាំការនោះរួចអង្រួនដៃគេទៅវិញទៅមកដូចជាកូនក្មេងបៀមដៃ ពេទ្យស្រីម្នាក់នោះកាលបើឃើញអ្នកជម្ងឺនិយាយបែបនេះ គាត់ក៏ងាកភ្នែកមើលទៅជុងហ្គុក មើលមិនដាក់ភ្នែកដូចជាមានមន្ទិលសង្ស័យទៅលើគេដូចជាមាល៍លីនដែរ។
"យើងជាប្ដីនាងណា៎មាល៍លីន នាងកុំលេងបែបហ្នឹងបានរឺអត់?"
"អាឆ្កួត! ចេញ ហ៊ឹកៗ" ជុងហ្គុកលូកដៃមកមិនទាន់ទាំងបានប៉ះនាងមួយចុងក្រចកផង មាល៍លីនក៏ស្រែកជេរគេឡូងៗឲ្យគេខ្មាសសឹងតែមិនដឹងយកមុខទៅទុកនៅឯណាតែម្ដង។
"ដុក..ដុកទ័រជួយមកពិនិត្យអ្នកជម្ងឺបន្តិចមក បន្ទប់លេខ៧២" ដោយសារតែឃើញអ្នកជម្ងឺមើលទៅដូចជាមិនប្រក្រតីបែបនោះ ពេទ្យប្រចាំការស្រីក៏ប្រញាប់ចុចទូរសព្ទ័លើតុខលទៅកាន់ការិយាល័យហៅរកដុកទ័រតែម្ដង។
"ចេញ! យើងមិនស្គាល់ឯងទេ ហ៊ឹក"
"ស្ងប់អារម្មណ៍..ស្ងប់អារម្មណ៍អ្នកនាង! មោះពួកយើងទៅអង្គុយលើគ្រែវិញណ៎..អ្នកនាងមិនស្រឡាញ់កូនទេហ្អរ៎? កូនអ្នកនាងកំពុងតែសម្រាកនៅក្នុងផ្ទៃឯណោះ"
"មានតែមនុស្សឆ្កួតទើបមិនស្រឡាញ់កូន" មាល៍លីនងាកភ្នែកមើលទៅពេទ្យស្រីម្នាក់នោះរួចយល់ព្រមទៅតាមការដឹកដៃនាំ ទៅអង្គុយយកកម្លាំងនៅលើគ្រែសម្រាកមុននោះ ជុងហ្គុកក៏លើកដៃឈ្លីក្បាលខ្លួនឯងទៅមក អារម្មណ៍តឹងដូចជាខ្សែខ្លែងដែលចង់ដាច់ខ្សែតែម្ដង។
"កុំចូលមក តិចយើងប់" កាលបើជុងហ្គុកគេបំណងចង់ចូលទៅរកនាង មាល៍លីនក៏លើកដៃចង្អុលមុខជុងហ្គុកជាមុនរួចទើបលើកដៃចង្អុលកំប៉ុងថ្នាំដែលមាននៅលើតុឯណោះ នាងតូចផ្លាស់ប្ដូរ៣៦០ដឺក្រេតែម្ដង ពីមុនមាល៍លីននាងរម្យទម្យណាស់ តែពេលនេះក៏កាចឆ្នាស់ប៉ះមិនបាន។
"សំណាងល្អហើយដែលយើងស្រឡាញ់នាង បើយើងមិនស្រឡាញ់នាងច្បាស់ជាត្រូវមិនខានទេ"
"សម័យនេះប្រើហិង្សាដាក់គេ តិចគេប្ដឹងដាក់គុក អាបុិឆ្កួត"
-
សុំទោសណាយប់នេះអេតមីនមកយឺតហើយក៏កែបានតិច ព្រោះរវល់មកមើលជីតាឈឺនៅស្រុក អរគុណដែលនៅរង់ចាំណា៎
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ
