សូរីណា៎ យប់នេះអេតមីនអារម្មណ៍អត់សូវល្អ រវល់យំអាណិតឆ្មាពេកទើបមិនងាយបានសរសេរផុស រីករាយអានណា៎..
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី២៨,២៩
ល្ងាចថ្ងៃដដែលនោះ គ្រប់យ៉ាងត្រូវបានរៀបចំដាក់ឡានប្រភេទជាឡានដឹកទំនិញធម្មតាបែបអ្នករស់នៅតំបន់អាណាធិបតេយ្យនោះ លើកលែងតែអ្នកដែលត្រូវទៅរស់នៅទីនោះប៉ុណ្ណោះដែលជិះឡានទំនើប មិនមែនមកពីនាងចង់នោះទេ តែមកពីបុរសចិត្តមាំដែលអង្គុយក្បែរនាងនោះជាអ្នកបញ្ជាទៅវិញទេ។
"យប់ឡើងបើគ្មានការកុំបើកទ្វារ មនុស្សណាក៏ដោយបើសិនជាវាព្យាយាមធ្វើល្អជាមួយនិងនាង កាន់តែកុំទុកចិត្តវាឲ្យសោះ យើងបញ្ជាបែបនាងត្រូវតែធ្វើបែបនោះ" តាំងពីឡើងឡានមក ពាក្យដែលចេញពីមាត់របស់គេគឺមានតែបញ្ជាប៉ុណ្ណោះ គេបញ្ជានាងសព្វគ្រប់ មិនឲ្យនាងឲ្យលេខទូរសព្ទ័ទៅនរណា មិនឲ្យទុកចិត្តមនុស្សប្រុសណាក្រៅពីអ្នកដែលគេស្គាល់ សម្ដីបង្គាប់បញ្ជាគេក៏លាយឡំទៅដោយភាពព្រួយបារម្ភខ្លះៗមក តែគេក៏មិនបង្ហាញចំៗដាក់នាងដូចជាទម្លាប់ដដែល។
"ចា៎ ខ្ញុំនឹងចងចាំគ្រប់ពាក្យសម្ដីរបស់លោកម្ចាស់ អរគុណណាស់ដែលបានបារម្ភពីខ្ញុំ" មាល៍លីនឆ្លើយតបនិងការទូន្មានរបស់គេ ព្រមទាំងអោនក្បាលគោរពនាយតិចៗក្នុងឋានៈជាលោកឧត្តមសេនីយ៍និងជាស្វាមីដ៏ខ្ពង់ខ្ពស់របស់នាង ជុងហ្គុកងាកបែរក្រសែភ្នែកមើលមកនាង រួចទើបបែរភ្នែកចេញទៅមើលក្រៅកញ្ចក់បន្តិចបែបមិនខ្វល់។
"មិនបានបារម្ភ តែមកពីខ្លាចនាងធ្វើឲ្យបែកការណ៍អស់ ប៉ុណ្ណឹងឯង" ជុងហ្គុកនៅតែដដែល គេមិនបានសារភាពថាគេខ្វល់ខ្វាយពីនាង គេសម្ដែងធ្វើដូចជាគេនិយាយទាំងនោះព្រោះការងារ មិនមែនព្រោះតែគិតបារម្ភពីនាងនោះទេ ទាំងដែលកាលពីគ្រានាងគ្រោះថ្នាក់ គេជិះឡានពីជាយក្រុងមកយ៉ាងសស្រាក់សស្រាំ មិនខ្លាចស្លាប់រស់ខ្លួនឯងទាល់តែសោះ។
ងឹក..
(ដល់កន្លែងចំណតហើយទាន៎)
ការនិយាយប្រាស្រ័យទាក់ទងគ្នាត្រូវបានបញ្ចប់ ព្រោះតៃកុងឡានខាងមុខងាកបែរមកជម្រាបពួកគេទាំងពីរថាដល់ចំណតដែលមាល៍លីនត្រូវចុះហើយ។ ស្រីតូចយើងក៏ប្រញាប់ទាញកូនកាតាបតូចយកមកស្ពាយ ភ្នែកក៏មិនភ្លេចងាកមើលទៅលោកម្ចាស់ដែលអង្គុយបែរមុខចេញនោះដែរ នាងតូចសំឡឹងមើលគេមួយស្រប៉ក់ ទើបនាងនឹកឃើញអ្វីម៉្យាងក្នុងចិត្ត ដៃស្រឡូនលើកឡើងដោះបូរពីក្បាលរួចលូកទាញដៃជុងហ្គុកមក។
"ចង់ធ្វើស្អី?" កាលបើនាងលូកចាប់ដៃគេទាំងមិនប្រាប់បែបនេះ អ្នកដែលអង្គុយស្ងៀមបែរចេញនោះក៏ងាកមកចាប់អារម្មណ៍ហើយបង្ហាញភាពខឹងសម្បារខុសទំនងដាក់នាងទៀត។
"ខ្ញុំចង់ឲ្យលោកម្ចាស់រក្សាវាទុក ចាត់ទុកថាមាល៍លីននឹងនៅក្បែរលោកម្ចាស់គ្រប់ពេល ដរាបណារបស់នេះមិនទាន់បាត់មាល៍លីននឹងត្រឡប់មករកលោកម្ចាស់វិញណា៎"
"អត់បានការ! ហ៊ឹស" មិនចាំដល់មាល៍លីនដាក់កូនបូរចងសក់នោះក្នុងដៃនាងស្រួលបួល ជុងហ្គុកក៏លើកដៃគ្រវាសវាមួយទំហឹងដូចជាគ្មានស្ដាយស្រណោះអ្វីសោះ មាល៍លីននាងក៏តាមសំឡឹងមើលបូរចងសក់នោះ រួចងើបសំឡឹងឆ្លាស់ទៅលោកម្ចាស់បន្តិច ស្រីតូចក្ដាប់មាត់បៀមជាប់នូវអារម្មណ៍អាក់អន់ចិត្តបន្តិច តែនាងក៏មិនអោនរើសបូរចងសក់នោះដដែល។
"ខ្ញុំលាសិនហើយ លោកម្ចាស់! ថែខ្លួនផង" ស្រីតូចបើកទ្វារចុះពីឡាន នាងក៏មិនភ្លេចងាកបែរមកផ្ដាំផ្ញើជុងហ្គុកផង តែនាយក៏ធ្វើមិនខ្វល់ដូចដើម មិនតែប៉ុណ្ណឹងគេមិនទាំងងាកមើលមុខនាងទៀត។
"ចាំស្អីទៀត ឆាប់ចេញឡានទៅ!" ជុងហ្គុកស្រែកគំហកដាក់កូនចៅ មាល៍លីនឯណោះក៏មិននៅអែអង់ នាងទាញទ្វារឡានបិទរួចឈរសំឡឹងមើលឡាននោះបង្វិលកង់ចាកចេញ ស្រីតូចតាមមើលស្មាអ្នកអង្គុយក្នុងឡាននោះព្រមជាមួយនិងភ្នែករលីងរលោងចង់យំ តែនាងក៏បានតែលើកដៃម្ខាងជូតវាសភ្នែកខ្លយនឯងរួចស្ពាយកាតាបទៅកាន់កន្លែងរស់នៅឯណោះវិញ។
KAMU SEDANG MEMBACA
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romansaភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ
