ភាគ6 ឈឺបេះដូង

Start from the beginning
                                        

«នេះអ្នកប្រុសមិនដឹងទេឬថាអ្នកអង្គរម្ចាស់ជា
ទីយាទស្នងត្រកូលហ្គាបូរ៉ាស៍ ទ្រង់ជារាជបុត្រ
បងជីដូចមួយរបស់ស្ដេចណា នេះកុំប្រាប់ណា
ថាអ្នកប្រុសមិនដឹង?»
វ័យចំណាស់ភ្ញាក់ផ្អេីលបន្តិច ពេលឮជីមីនសួរ
នាំរឿងនេះ ឬក៏គេមិនបានដឹងប្រវត្តយ៉ុនហ្គីទេ?
«បានហេីយអ៊ំ បេីគាត់មិនដឹងក៏មិនអីដែរ ឆាប់
រៀបចំអាហាទៅខ្លាចមិនទាន់លោកស្រីចុះមក»
អ្នកបម្រេីស្រីដែលជាជំនិតម៉ាក់យ៉ុនហ្គីនាងក៏
និយាយឡេីង បេីជីមីនមិនដឹងក៏មិនអីដែរព្រោះ
មុននឹងក្រោយគង់តែដឹងទេ តែពេលនេះអ្វី
ដែលសំខាន់គឺរៀបចំអាហាពេលព្រឹកអោយ
ទាន់ម្ចាស់ភូមិគ្រឹៈទាំងពីរចុះមកសិន។
ជីមីនក៏មិនសួរនាំអ្វីទៀតដែរ តែក្នុងខួរក្បាល
គេពេលនេះកុំពុងតែមានចម្ងល់នឹងសញ្ញាសួរ
លោតផុសពេញក្នុងខួរក្បាលខ្វែងខ្វាត់អស់
ហេីយ ដោយគិតថាខ្លួនគ្រាន់តែជាអ្នកស្នាក់អាស្រ័យមិនគួរយល់ដឹងច្រេីន ជីមីនក៏មិនសួរ
នាំអីទៀតដែរ គេក៏ជួយរៀបចំរបស់របរក្នុងផ្ទះបាយទុកដាក់ ភ្លាមនោះក៏មានសម្លេងធំមាំ
ធ្ងន់កន្ឌុកបន្លឺសួរនាំក្រោយខ្នងនាំអោយនាយ
តូចអោយភ្ញាក់ព្រឺតស្ទេីលួសព្រលឹងហោះចេញ
ពីរខ្លួន ព្រោះជីមីនកុំពុងតែរៀបចំនំចំណីដាក់
ក្នុងចាន។

«កុំពុងធ្វេីអ្វីនឹងជីមីន?»
«អាយយ!!!»
សម្លេងក្រល័រផ្អែមមុតភ្ជាប់ជាមួយភាពរឹងកំព្រឹស
តេីអ្នកណាគេប្រេីអោយភ្ញៀវរបស់នាយមក
រៀបចំផ្ទះបាយអីបែបនេះ?គួរអោយខឹងពិតមែន
«លោកមីន អូ៎អត់ទេ គឺអ្នកអង្គរម្ចាស់មីន»
ជីមីនរៀបរឹកពារមិនត្រូវ ព្រោះគេមិនដឹងហៅ
នាយបែបណាអោយស័ក្កិសមនោះទេ
«ស្ហឺត!!!»យ៉ុនហ្គីឮហេីយនាយក៏សង្គ្រឺតធ្មេញ
បញ្ចេញខ្យល់បែបធុញថប់នឹងពាក្យសម្ដីដែល
ជីមីនហៅគេមុននេះជាខ្លាំង ស្ដាប់ហេីយសែន
ជ្រក់ជ្រេញបំផុត។
«អង្គរម្ចាស់ឈឺធ្មេញមែនទេ?»
សំនួរល្ងីល្ងេីបែបក្មេងខ្ចីនាំអោយមនុស្សធំ
ហួសចិត្តក្រវីក្បាលទាំងបិតភ្នែកសម្រួល
អារម្មណ៍លាយជាមួយសំណេីចក្នុងបំពង់ក៏៖
«អា!បេីអង្គរម្ចាស់មិនឈឺធ្មេញតេីអង្គរម្ចាស់
ឈឺអីវិញ ទេីបបែបនេះ ស្ហឺតៗ»ជីមីនធ្វេី
ត្រាប់តាមនាយបញ្ចេញខ្យល់សឺតៗពីរបីដង
ដេីម្បីបញ្ជាក់ពីរសំនួរដោយរឹកពារខ្ជីខ្ជូត តែចម្លេីយដែលគេទទួលបានមកវិញស្ទេីធ្លាក់ថ្លេីមដល់ចុងជេីង៖

«គឺឈឺបេះដូងនោះអី យេីងឈឺពេលឮជីមីនហៅយេីងបែបនេះ»
នាយយកដៃតូចៗទៅអឹបនឹងផែនទ្រូងនាយឯ
មាត់ក៏និយាយងុលៗបែបកូនក្មេង តែភ្នែកមុត
ស្រួចបែជាសម្លឹងដាក់ចូលបបូមាត់តូចស្ដេីង
មិនដាក់ភ្នែកទាល់តែសោះ ថែមទាំងលេបទឹក
មាត់មួយក្អឹកទៀតផង។
«គឺខ្ញុំហៅតាមអ៊ំព្រីនោះទេ បេីលោកមិនចូល
ចិត្តខ្ញុំឈប់ហៅក៏បាន»ជីមីនអឹមអៀនពេល
នាយមកនិយាយញ៉ែញ៉ងធ្វេីដូចជាគេនឹងប្រ
ពន្ធឬសង្សារនាយយ៉ាងអុីចឹង។
«ហឹម!សម្រាប់ជីមីន ជាកណីលេីកលែងយេីង
ចង់អោយជីមីនហៅយេីងធម្មតាបានហេីយ»
យ៉ុនហ្គីក៏រៀបរឹកមកវិញធម្មតានិយាយហីៗ
«តោះទៅញាំបាយជាមួយយេីង យេីងនឹងជូន
ជីមីនទៅក្រុមហ៊ុនរកការងារធ្វេី»
«ពិតមែនហេស?ហិហិអគុណលោកហេីយ»
ជីមីនរំភេីបសឹងតែហោះវិញ្ញាននាំអោយភ្លេច
ខ្លួនហក់ទៅថេីបថ្ពាល់សម៉ដ្ឋរលោងនាយធំមួយ
ខ្សឺតទាំងរីករាយ។

(មិចថេីបកូនកម្លោះគេចឹងខ្មីន?)
យ៉ុនហួរ🌞

🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)Where stories live. Discover now