ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?

ابدأ من البداية
                                    

" យេីងទៅសម្រាកហេីយ " ជុងហ្គុកមិនចង់និយាយឬនៅជិតថេយ៉ុងយូទេីបចង់ត្រឡប់ទៅវិញតែថេយ៉ុងឃាត់ ។

" បងនៅអង្គុយកំដរខ្ញុំសិនបានទេ ស្អែកពួកយេីងត្រឡប់ទៅវិញហេីយអូនមិនបាននៅក្បែរបងទៀតទេ " ថេយ៉ុងចាប់ដៃឃាត់រាងក្រាស ធ្វេីអេាយគេងាកមកមេីលដៃស្រឡូនដែលកំពុងចាប់ដៃខ្លួន ។

" លែងដៃ "

" អូនលែងក៏បានដែល តែបងត្រូវនៅទីនេះសិន "

" គ្មានហេតុផលអីដែលយេីងត្រូវស្តាប់តាមឯងទេ ឆាប់លែងភ្លាមទៅកុំអេាយយេីងអស់ការអត់ធ្មត់ "

" ហេតុអីគ្រាន់តែនៅក្បែរអូនបងពិបាកយ៉ាងនេះ " ថេយ៉ុងនិយាយទាំងមិនយល់ គ្រប់ពេលដែលគេចង់ក្បែររាងក្រាសម្តងៗហេតុអ្វីក៏វេទនាយ៉ាងនេះ គេស្អប់ខ្លួនខ្លាំងណាស់មែនទេទេីបមិនចង់នៅជិតរហូតបែបនេះ ។

" យេីងប្រាប់ហេីយថាយេីងមិនចូលចិត្ត ឈប់មករញេរញៃជាមួយជីវិតយេីងបានទេ " ជុងហ្គុកកំហកទៅកាន់ថេយ៉ុងទាំងក្រវៀសដៃគេចេញពីខ្លួនធ្វេីអេាយថេយ៉ុងមេីលមកកាន់គេទាំងអន់ចិត្តជាខ្លាំងបន្តែគេមិនបានបញ្ចេញនេាះទេថែមទាំងចាក់បណ្តេាយទៅតាមរាងក្រាសវិញទៀតផង ។

" អូនមិនឈប់នេាះទេ បងចាំពាក្យដែលអូនបាននិយាយមុនពេលពួកយេីងភ្ជាប់ពាក្យដែលទេ ? " ថេយ៉ុងនិយាយធ្វេីអេាយរាងក្រាសស្ងាត់មាត់ហេីយស្រមៃទៅពេលនេាះដែលថេយ៉ុងបាននិយាយរឿងខ្លះប្រាប់ខ្លួន ។

        @ត្រឡប់ទៅពេលមុន

       ថេយ៉ុងមុននឹងភ្ពាប់ពាក្យគេបាននិយាយរឿងរ៉ាវជាច្រេីនជាមួយរាងក្រាស គេមិនខ្វល់ថារាងក្រាសមិនយល់ព្រមយ៉ាងណាគេគ្មានថ្ងៃចុះចាញ់ដាច់ខាតគេនឹងធ្វេីអេាយជុងហ្គុកស្រលាញ់គេអេាយបាន ។

« មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ់ខ្ញុំអេាយបាន ចន ជុងហ្គុក   លេាកចាំតែមេីលចុះ » ថេយ៉ុង
    
   « មិនថាឯងប្រេីវិធីបែបណា យេីងគ្មានថ្ងៃស្រលាញ់ឯងនេាះទេ គីម ថេយ៉ុង » ជុងហ្គុក

__________________

" មិនថាបងជាមនុស្សបេះដូងថ្មយ៉ាងមិចទេ អូននឹងធ្វេីអេាយបងស្រលាញ់អូនអេាយបាន ដូច្នេះហេីយអូនមិនចុះចាញ់ដាច់ខាត់លុះត្រាតែបងព្រមស្រលាញ់អូន " ថេយ៉ុង

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)حيث تعيش القصص. اكتشف الآن