នាយដឹងថាគាត់ឈឺចាប់ ដែលត្រូវព្រាត់ពីកូនជាទីស្រឡាញ់ ការឈឺចាប់ពីអឌីតធ្វើឲ្យគាត់ត្រូវគិត កង្វល់ រហូតឈានដល់ទៅជាជម្ងឺបាក់ទឹកចិត្ត ហើយនៅមានជម្ញឺ ប្រចាំកាយគាត់ទៀត. តើគាត់ត្រូវទ្រាំទ្រនឹងរឿងនោះដល់ពេលណាទៅ?! នាយសង្ឃឹមថាគាត់នឹងអាចជួបជាមួយកូនប្រុសរបស់គាត់ឆាប់ៗនេះ នោះប្រាកដថា ជម្ងឺរបស់គាត់នឹងអាចធូរស្រាលយ៉ាងឆាបើរហ័សមិនខាន។
.................................................
+សេអ៊ូល
«លោកអ៊ុំ! »
សម្លេងតូចស្រួយស្រឹប ស្រែក បន្លឺពី មាត់ទ្វារ សំដៅទៅបន្ទប់អង្គុយលេងដែលនៅកណ្តាលផ្ទះដ៏ធំល្វឹងល្វើយ។
«អូ! ក្មួយយ៉ង់ហេ ទេតើ! មកអង្គុយសិនមក»
លោកមីនដាក់កាសែតក្នុងដៃចុះ រំកិលវ៉ែនតាឡើងលើបន្តិច ទើបដឹងថាជាកូន ស្រី របស់ប្អូនជីដូនមួយរបស់គាត់ ។
«ចាសអរគុណលោកអ៊ុំ!»
នាងញញឹមតប ព្រមទាំងងាកឆ្វេងស្តាំ ចុះឡើង ដូចជាកំពុងរកមើលអ្វីម្យ៉ាង តែបន្តិចក្រោយមកនាងក៏ងាកទៅនិយាយជាមួយអ៊ុំប្រុសរបស់ខ្លួន ព្រមទាំងលើយក កញ្ចប់ឥវ៉ាន់ឡើងមកផង
« នេះជា យុិនសុិន ម៉ឺនឆ្នាំ ដែលក្មួយទិញពី ប្រទេសចិន យក មកផ្ញើលោកអ៊ុំណាចា៎!វាជំនួយសុខភាពលោកអ៊ុំឲ្យបានរឹងមាំ មានអាយុយ៉ឺនយូរ»មិនត្រឹមតែនិយាយនាង ក៏ហុចទៅឲ្យគាត់ផងដែរ។
« អ៊ុំពិតជាអរគុណក្មួយណាស់ ដែលមានចិត្តទិញយកមកផ្ញើរអ៊ុំបែបនេះ»
«ចា៎!មិនអីទេលោកអ៊ុំក្មួយពេញចិត្ត» នាងញញឹមបញ្ចេញឆ្មេញ សរស្គុរ រួចក៏ សួរទាំងរឹកពារអ៊ឹមអៀន«អឺ...! លោកអ៊ុំ ចុះ បងយ៉ុងហ្គី អឺ..គាត់នៅទេ?!»
«អូ! កូនហ្គីមិននៅទេ គេទៅនៅ ចម្ការរបស់លោកប៉ាអ៊ុំទៅហើយ តើក្មួយមានការអីជាមួយ កូនហ្គីមែនទេ?»
«ចា៎! គឺអត់មានទេលោកអ៊ុំ! ក្មួយគ្រាន់តែ សួរលេងប៉ុណ្ណោះ ណាមួយខានឃើញគាត់យូរដែរហើយ បន្ទាប់ពីក្មួយទៅធ្វើការនៅប្រទេសចិន»
« អឹម! ពិតមែនហើយ ពិតជាគួរឲ្យស្តាយណាស់ដែលក្មួយមិនបានជួបបង» លោកមីនងក់ក្បាលតិចៗ រួចក៏និយាយបន្ត« យ៉ង់ហេ ក្មួយនៅញាំបាយល្ងាចជាមួយអ៊ុំសិនទៅ ចាំអ៊ុំអ្នកបម្រើរៀបចំ»
« មិនអីទេលោកអ៊ុំ !គឺក្មួយទើបតែនឹកឃើញថាមានការងារត្រូវដោះស្រាយ សូមទោសដែលក្មួយមិនអាចនៅញាំអាហារកំដរលោកអ៊ុំបាន»
យ៉ងហេ ងើបក្រោកឡើង យ៉ាងណាក៏បងយ៉ុងហ្គីមិននៅទៅហើយ នាងគ្មានអ្វីត្រូវនៅទៀតទេ ញាំអាហារឬ? វាប្រាកដជាគួរឲ្យធុញដែលត្រូវមកញាំអាហារជាមួយមនុស្សចាស់នោះ នាងប្រាកដជាលេបមិនចូល ទើបរកលេស ចង់ចាកចេញ។
«បើអីចឹងមិនអីទេ! ក្មួយទៅធ្វើកិច្ចការក្មួយចុះ»
«ចាស!ជំរាបលាលោកអ៊ុំ »
នាងឱនសំពះបន្តិច រួចក៏ រលាស់ខ្លួនដើរចេញយ៉ាងប្រញាប់ ដោយមានលោកមីនតាមមើលពីក្រោយដោយមិនមាត់មិនក។
💜💞🙏🏻
YOU ARE READING
ចម្ការស្នេហ៍ក្រូចឃ្វិច🍊BL
Romanceប្រលោមលោកប្រឌិត📝 មីន យ៉ុងហ្គី កម្លោះសង្ហាវ័យ៣៥ឆ្នាំ ឈាមត្រជាក់ ស្ងៀមស្ងាត់ សោះក្រោះ នឹងធឹង ម៉ឺងម៉ាត់ ម៉ត់ចត់ កែវភ្នែកមុតស្រួច ចិញ្ចើមកោងស្អាតច្រមុះកោងស្រួចបបូរមាត់ ពណ៌ក្រហម សម្បុរសរស្លេក គេគឺ ជាម្ចាស់ចម្ការក្រូចឃ្វិច រាប់...
ភាគទី៨
Start from the beginning
