ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ

Start from the beginning
                                    

" ជុងហ្គុកបងគេងហេីយមែនទេ " ថេយ៉ុងនិយាយឡេីងតែគ្មានការឆ្លេីយតបពីរាងក្រាសមកវិញនេាះទេ តែគេនៅតែបន្តការនិយាយព្រេាះដឹងថាប្រាកដណាស់ជុងហ្គុកមិនបានគេងទេគ្រាន់តែមិនចូលចិត្តនិយាយជាមួយខ្លួនតាមទម្លាប់ធម្មតា ។

".............." ជុងហ្គុក

" អូនដឹងថាបងមិនទាន់គេងនេាះទេ តែអូនគ្រាន់ចង់និយាយរឿងខ្លះប្រាប់បងទេាះជាបងមិនតបនឹងអូនក៏ដេាយ "

" អូនពិតជាមិនយល់ហេតុអ្វីបងស្អប់អូនខ្លាំងម្លេះ តេីអូនពិតជាខុសមែនទេគ្រាន់តែចង់អេាយបងក្លាយជាគូរដណ្តឹងរបស់អូន ចង់អេាយបងស្រលាញ់អូនដូចអូនស្រ....... ណ្ហេីយអូនដូចជានិយាយច្រេីនពេកហេីយ " ថេយ៉ុងនិយាយសុខៗក៏ឈប់វិញ គេមិនគួរប្រេីអារម្មណ៍នៅពេលនេះនេាះទេ តែចង់ប្រាប់ថាគេមិនព្រមចុះចាញ់ហេីយបញ្ឈប់ត្រឹមនេះជាដាច់ខាត ។

" អូនគេងមុនហេីយ ចំណែកបងកុំនៅយូពេកប្រញាប់គេងទៅប្រយ័ត្នឈឺ ព្រេាះមេឃចាប់ផ្តេីមចុះត្រជាក់ហេីយ " និយាយរួចថេយ៉ុងក៏បិទភ្នែកគេង មិនបានប៉ុន្មានគេក៏គេងលក់ដេាយសារអស់កម្លាំងនិងចាញ់របួសព្រេាះតែអាកាសធាតុត្រជាក់ ។ ជុងហ្គុកដែលស្ងាត់ជាយូមិនតបតរជាមួយរាងស្តេីងឃេីញថាមួយសន្ទុះហេីយមិនឃេីញអ្នកខាងនេាះនិយាយទេីបបង្វែរខ្លួនទៅមេីលក៏ឃេីញថាគេគេងលក់ទៅហេីយ ។ រាងក្រាសសម្លឹងមេីលមុខរាងស្តេីងមិនព្រិចមិនដឹងថាក្នុងចិត្តគិតអ្វីខ្លះទេ ។

" ឯងមិនគួរស្រលាញ់យេីងទេ " ជុងហ្គុកបន្លឺឡេីយមួយប្រយេាគដេាយដៃរបស់គេលេីកទៅវែកសក់ដែលធ្លាក់បាំងមុខថេយ៉ុងតិចៗព្រេាះខ្លាចគេភ្ញាក់ ហេីយក៏បានបិទភ្នែកគេងលក់ទៅតាមគេដែលទៅ ។

_________________

         ត្រឡប់មកមេីលគ្រួសាររបស់ពួកគេទាំងពីរវិញពេលនេះម្នាក់ៗឆ្លេឆ្លាធ្វេីអ្វីមិនចេញព្រេាះបាត់ដំណឹងកូនប្រុស នឹងអនាគតកូនប្រសារអាយឈឹង ។ អង្គុយរងចាំពួកគេទាំងពីកាន់តែយូទៅៗមិនឃេីញមកដល់សេាះទូរស័ព្ទតេទៅលេខមិនអាចទាក់ទងបាន ទេីបសម្រេចចិត្តតេទៅឃេវីនគេក៏បានរៀបរាប់រឿងហេតុអេាយគ្រួសារទាំងពីរបានដឹងម្នាកៗស្លុតចិត្ត ទេីបពេលនេះពួកគាត់នៅមិនស្ងៀមសេាះព្រេាះព្រួយបារម្ភពីពួកគេខ្លាំងបាយមិននឹកទឹកមិនស្រែក ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now