ថ្ងៃទី២៣

Mulai dari awal
                                        

ព្រឹកថ្ងៃថ្មី!
កុំថាតែមាល៍លីនដែលគិតច្រើននិងមិនអាចបំភ្លេចបានចំពោះរឿងមួយនោះ សូម្បីតែសមីខ្លួនខាងប្រុស អ្នកដែលយកខ្លួនជារនាំងបាំងភាពអៀនខ្មាសរបស់នាងឯណោះក៏មិនអាចបំភ្លេចបានដូចគ្នា។
"លោកម្ចាស់មើលទៅដូចជាស្រស់ស្រាយដល់ហើយព្រឹកនេះ" អ្នកបម្រើម្នាក់ក៏លាន់មាត់នឹងទឹកមុខរបស់ចៅហ្វាយប្រុស គេនៅអង្គុយនៅតុអាហារទាំងព្រឹក ដៃកាន់កាសែតអានទាំងអារម្មណ៍ស្រស់ស្រាយបំផុតមិនធ្លាប់កើតមាន។ ជុងហ្គុកក៏មិនបាននិយាយអីទាំងអស់ គេទម្លាក់ដៃលើកកាហ្វេមកក្រេប រួចសំឡឹងភ្នែកមើលទៅទេសភាពស្រស់ត្រកាលនៅខាងក្រៅឯណោះ។
(ហ្វាន៍លីង! នេះម៉ាដាមមិនចុះមកពិសារអាហារទេហ្អេស៎? នែ...ប្រញាប់ទៅណា?)
ការស្រស់ស្រូបអាហារពេលព្រឹករបស់នាយត្រូវបង្អាក់ខានដោយសារតែសន្ទនាបែបអន្ទះសាររវាងចុងភៅនិងអ្នកបម្រើជំនិតរបស់មាល៍លីន។ ជុងហ្គុកដាក់ពែងកាហ្វេចុះរួចក្រឡេកភ្នែកមើលទៅហ្វាន៍លីង នាងមើលទៅដូចជាមិនស្រួលសោះ ទឹកមុខនាងនាំភាពងឿងឆ្ងល់ចង់ដឹងរបស់នាយឡើងដល់កម្រិត នាំចិត្តឲ្យនាយក្រោកឡើងទៅរកនាង។
"ខ្ញុំសុំខ្ចីកង់បងសិនក៏បានណា៎ ម៉ាដាមអាចនឹងមានបញ្ហាបើសិនជា-"
"មាល៍លីនមានរឿងស្អី?" ការចូលមកដល់របស់នាងក៏កាត់ផ្ដាច់ការសន្ទនាមួយនោះ ហ្វាន៍លីងងាកបែរមករកចៅហ្វាយប្រុសរួចក៏អោនមុខចុះ តែខ្លួននាងក៏ញ័របូកផ្សំនិងដង្ហើមដកសឺតសតដូចជាកំពុងតែយំ។
"ហ្វាន៍លីង! ម៉ាដាមនាងមានរឿងស្អី?"
"ម៉ាដាមរងាស្រៀវស្រាញមួយយប់ហើយលោកម្ចាស់ ខ្ញុំ..ខ្ញុំសង្ស័យតែគាត់ត្រូវប៉ះពិសផ្ដៅទេ ហ៊ឹកៗ ខ្ញុំចង់ទៅរកថ្នាំបុរាណមកលាបឲ្យគាត់" ចម្ងល់ទាំងអស់ក៏ត្រូវបានស្រាយ អារម្មណ៍ស្រស់ស្រាយរបស់នាយក៏រលាយអស់ ជុងហ្គុកមិនបង្អង់ប្រញាប់ដើរលឿនស្លេវទៅកាន់ជាន់ខាងលើឯណោះ នាយដើរមិនបង្អង់ជើងទាល់តែសោះ ដល់ថ្នាក់កូនចៅដើរតាមសឹងតែមិនទាន់គ្រប់គ្នា។
ក្រាក!
ទ្វារបន្ទប់មាល៍លីនត្រូវបើកឡើងជាថ្មី ក្រោយពីហ្វាន៍លីងទើបតែចេញទៅមុននោះបន្តិច ពេលនេះអ្នកដែលជាដើមហេតុក៏ចូលមករកនាងម្ដង។ ជុងហ្គុកចូលទៅខាងក្នុងស្របនឹងភ្នែកមើលទៅអ្នកដែលដេកឃ្លុំភួយឯណោះ គេបើកកាយភួយចេញពីខ្លួនមាល៍លីនរួចទម្លាក់ដៃស្ទាបកញ្ចឹងករនាងតិចៗ ដូចជាហ្វាន៍លីងនិយាយមិនខុស ខ្លួនមាល៍លីនក្ដៅដូចជារងើកភ្លើងកំពុងឆេះ គេកំពុងតែយកចិត្តទុកដាក់ស្ទាបនាងស្រាប់តែអ្នកដែលដេកនោះហើបត្របកភ្នែកឡើងតិចៗ។
"លោក..លោកម្ចាស់ ហ៊ឹម" សំឡេងខ្សាវៗរបស់មាល៍លីនកាន់តែធ្វើឲ្យជុងហ្គុកនៅលែងសុខ នាយលូកដៃចូលក្រោមខ្នងនាងរួចបីត្រកងនាងឡើងដូចជាស្នោរស្រាលកំផើត គេមិនអេះអុញនឹងបីក្រសោបនាងចុះចេញពីបន្ទប់ ព្រោះពេលនេះវាគ្មានអ្វីសំខាន់យកការយកនាងទៅព្យាបាលនោះទេ។
"លោកម្ចាស់..លោកម្ចាស់ខ្ញុំរងាណាស់ រងា.."
"យើងបញ្ជានាង..ហាមកើតរឿងអីជាដាច់ខាត" ជុងហ្គុកទាញក្បាលនាងមកអឹបជាប់នឹងទ្រូងមាំរបស់ខ្លួន មាល៍លីនឯណោះក៏នៅស្ងៀម តែដៃម្ខាងក៏លូកកាន់ករអាវនាយជាប់។

៥០០ រយៈពេល៥០នាទី អេតមីនផុសមួយភាគទៀត៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Tempat cerita menjadi hidup. Temukan sekarang