ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង

Start from the beginning
                                    

      @នៅតាមផ្លូវ

" ជុងហ្គុក អូនថាដូចជាមានឡានកំពុងតាមយេីង " ថេយ៉ុងងាកមកប្រាប់រាងក្រាស ព្រេាះគេឃេីញឡានមួយនេះតាមគេតាំងពីចេញពីក្រុមហ៊ុនមកម្លេះ ។ ជុងហ្គុកលឺបែបនេះក៏បានងាកទៅមេីលតាមក៏ឃេីញដូចជាថេយ៉ុងនិយាយពិតមែនហេីយគេក៏មានអារម្មណ៍ថាគេតាមតាំងពីយូគ្រាន់តែពេលនឹងមិនសូវចាប់អារម្មណ៍ ។ មិនយូប៉ុន្មានឡានដែលកំពុងបេីកពីក្រេាយអ្នកទាំងពីរចំនួនបីឡានកំពុងបេីកគៀបសង្កត់គេទាំងសង្ខានិងពីក្រេាយធ្វេីអេាយជុងហ្គុកព្យាយាមបន្ថែមល្បឿនកាន់តែលឿនកុំអេាយពួកវាកាត់មុខគេបាន ។

" ឯងដាក់ខ្សែរក្រវ៉ាត់អេាយជាប់ " ជុងហ្គុកនិយាយប្រាប់ទៅថេយ៉ុងដែលកំពុងភិតភ័យនៅហេតុការណ៍មួយនេះ ។ ជុងហ្គុកព្យាយាមបេីកគេចពីពួកវារហូតឆ្ងាយទៅៗ រីឯពួកនេាះកំពុងដេញតាមបណ្តេីរបាញ់ទៅលេីពួកគេបណ្តេីរ ថេយ៉ុងគេទៅឃេីញឡានដែលកំពុងបេីកទន្ទឹមនឹងគេកំពុងទាញកាំភ្លេីងបាញ់សំដៅទៅលេីជុងហ្គុកទេីបបេីកភ្នែកធំៗមុននឹងស្រែក ។

" ជុងហ្គុក ប្រយ័ត្ន បុាំង " ថេយ៉ុងទាញក្បាលជុងហ្គុករួចអេានទាំងពីនាក់ ។

" ជុងហ្គុក យេីងធ្វេីយ៉ាងមិចទៅ " ថេយ៉ុង

" យកទូរស័ព្ទតេទៅលេខ ឃេវីនទៅ " ជុងហ្គុកនិយាយហេីយថេយ៉ុងក៏ប្រញ៉ាប់ធ្វេីតាម ។

" ហាឡូ ឃេវីនឆាប់បញ្ចូនមនុស្សអេាយមកជួយពួកយេីងមក...អួយ... ពេលនេះខ្ញុំនឹងជុងហ្គុកកំពុងត្រូវគេតាមបាញ់ឥឡូវមកដល់ផ្លូវជាយក្រុងហេីយ " ថេយ៉ុងកំពុងនិយាយទូរស័ព្ទតែដូចជាត្រូវអ្វីម្យ៉ាងតែគេនៅតែប្រឹងនិយាយអេាយចប់

" បាទ បានខ្ញុំនឹងប្រញ៉ាប់ទៅភ្លាម " ឃេវីនលឺដូចនេះប្រញ៉ាប់ប្រមែលប្រមូលកូនចៅទៅជួយជុងហ្គុកនិងថេយ៉ុងភ្លាម ។

" ពួកគេមកដល់...អាយ ជុងហ្គុក ប្រយ័ត្នខាងមុខមានទឹកបឹង " ថេយ៉ុងស្រែកមិនទាន់ផុតផងឡានពួកគេទាំងពីរក៏បានធ្លាក់ទៅក្នុងបឹងធ្វេីអេាយលិចឡានរបស់ពួកគេទាំងពីរ ។ ចំណែកពួកដែលដេញបាញ់ឃេីញដូច្នេះក៏ប្រញ៉ាប់គេចទៅវិញព្រេាះខ្លាចមានអ្នកមកទាន់ ។ មកមេីលអ្នកនៅក្នុងទឹកវិញជុងហ្គុកព្យាយាមបេីកទ្វាចេញរហូតបានសម្រេច ទេីបហែលរកឡេីងទៅលេី បន្តែក៏ត្រឡប់មកវិញមកមេីលអ្នកដែលកំពុងអង្គុយដេាយជិតអស់ខ្យល់បន្តិចម្តងៗ ទេីបទាញគេចេញហែលមកលេីគេាកដែលនៅត្រេីយម្ខាងទៀតនៃបឹងដល់ធំល្វឹងល្វេីយ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now