Jk កំពុងសម្លឹងពួកបុគ្គលិកអស់នោះ នេះជាម៉ោងធ្វើការ តែបែរជាមកប្រជុំគ្នាមុខofficeនាយកទៅវិញ
" មានរឿងអី ? " Jk សួរ
" អាយ៎!!! " សំឡេងស្រែកចេញពីក្នុង នាយគ្រាន់តែលឺប្រញាប់ចូលទៅភ្លាម ឯTae ឃើញមានមនុស្សមកក៏ដាក់ដៃដែរ បម្រុងទះ YuAhមុននេះចុះ ធ្វើអោយYuAh មានប្រៀបទះTae វិញ ធ្វើអោយTae ដួលទៅលើឥដ្ឋ នាងក៏ឡើងពីលើរកទះទៀត តែក៏មានសំឡេងស្រែកបង្អាក់
" YuAh ឈប់ភ្លាម " Jk ទាញនាងចេញមួយទំហឹង ពេលដឹងថាអ្នកខាងក្រោមជាប្រពន្ធរបស់គេ
" Jk គឺវាចង់ទះអូន " YuAh ធ្វើទឹកមុខគួរអោយអាណិត រកដើរទៅជិតJk តែគេហាម
" បានហើយ " Jk ស្រែកដាក់នាង
" អូនមិនអីទេ? " Jk អង្អែលថ្ពាល់ដែលមានស្នាមម្រាមដៃនោះ
" ហឹក ហឹក ឈឺណាស់ " Tae សម្រក់ទឹកភ្នែក គេមិនបានឈឺ តែគេចង់ផ្ចាញ់នាងច្រើនជាង
" មិនអីទេ បងនៅទីនេះហើយ " Jk ទាញTae មកអោបជាប់ទ្រូង ហើយបញ្ចេញខ្សែភ្នែកកំណាចសម្លឹងទៅYuAh
" Jk គឺអូន.... " YuAh រកនិយាយរហូត តែJk មិនដែលខ្វល់
" នាងត្រលប់ទៅវិញទៅ " Jk មិនមើលនាងហើយ ប្រើសំឡេងត្រជាក់ដាក់នាងទៀត
" គឺ.... " YuAh រកវាចារមិនចេញ នាងចង់បកស្រាយថាTaeកំពុងធ្វើពុត តតែជឿឬថាJkព្រមស្ដាប់នាងនោះចោទប្រកាន់ប្រពន្ធរបស់គេ
" មិនលឺខ្ញុំប្រាប់ទេ " Jk
( យើងនឹងមិនព្រមចាញ់ទេ ឯងចាំមើលចុះ ) YuAh កន្ត្រំជើងដើរចេញពីOfficeខាងក្រៅ បុគ្គលិកគឺនៅទីនោះគ្រប់គ្នា
" ពួកឯងមើលស្អី " YuAh ស្រែកដាក់បុគ្គលិក
" គ្មានទេ ចា៎ " បុគ្គលិកAll
" ហឺយ ! " YuAh ដើរចេញពីទីនោះទាំងបាក់មុខ
" មានរឿងបែបនេះ មិចមិនទៅប្រាប់យើង " Jk សួរBi
" ហ៊ានឯណាទៅលោកនាយកបើលេងបែបនេះ " Bi លេបទឹកមាត់ នឹកឃើញរឿងមុននេះ អ្នកនាងYuAhនោះឆ្នាស់ហើយ តែអាលើសនឹងគឺTae លែងទះYuAhបានប៉ុន្មានដៃមុនJk ចូលមក សុខៗក៏អោយនាងទះបាន នេះប្រពន្ធនាយកគេ ប្ដូរលឿនជាងរន្ទះបាញ់ទៀត
" ចេញទៅ " Jk
" បាទ " Bi ចេញទៅយ៉ាងលឿន
Jk សម្លឹងមើលថ្ពាល់Tae ចុះឡើង គេមិនខ្វល់ថាសុខៗTae មកទីនេះទេ តែគេពិតជាចង់ឃើញTaeណាស់ ពេលនេះក៏សមបំណងគេ
YOU ARE READING
ប្រពន្ធកិច្ចសន្យា ( ចប់ )
Romanceកាលស្រលាញ់ដោយមិនបានគ្រោងទុកពីរភរិយាមានតែឈ្មោះទៅជាភរិយាពេញសិទ្ធិ ទម្រាំតែអាចបានដំណែងនេះគេត្រូវរងទឹកភ្នែក ការឈឺចាប់រាប់ភ្លេចពីស្វាមីស្ទើរតែមិនអាចរស់.....។ jeon Jungkook × Kim Taehyung
