ភាគទី៣១: បើមានមនុស្សស្រីល្អជាងអូន អាចបង្កើតកូនអោយបង បងនឹងបោះបង់អូនទេ?

4.2K 195 2
                                        

" ហឺយ ! " J hope ដកដង្ហើមធំ សម្លឹងមើលSoobin មិនឈប់ ចំណែកអ្នកខាងនោះគិតតែពីញញឹម

" បន្ទប់Hyung មួយណាខ្ញុំយកវ៉ាលីទៅទុក " Soobin
" កុំប្រាប់ថាឯងរើមកទីនេះហើយ នៅចង់ដេកបន្ទប់ជាមួយយើងទៀតអោយសោះ " J hope

" ប្រាកដណាស់ ខ្ញុំនឹងបាននៅជាមួយHyungច្រើនៗនោះអី  " Soobin
" អឺយ!! គឺនៅខាងលើ បន្ទប់ឆ្វេងដៃ " J hope ប្រាប់ទីតាំង Soobin ក៏យកវាលីទៅលើ

___ Skip ___
+ប្រាវ~~~

" អ៊ូយ ! " Tae សំឡេងកំប៉ុងស្ករធ្លាក់ចុះពីដៃTae ដោយសារកន្លែងដាក់វាខ្ពស់ពេកទើបធ្វើអោយធ្លាក់ ណាមួយនៅដៃគេឈឺដោយសារ YuAh ច្របាច់កាលពីព្រឹកនោះទៀត ទើបទ្រាំទ្រមិនបាន

" ហេតុអីក៏ឈឺខ្លាំងម្ល៉េះ " Tae កាន់ដៃខ្លួនឯងមើល ពេលនេះទាំងក្រហមទាំងហើម គេចង់ធ្វើអ្វីក៏មិនបាន ឥឡូវជិតដល់ពេលដែលJk ចេញមកពីធ្វើការ គេនៅតែធ្វើអាហារមិនទាន់ហើយទៀត

" ត្រូវធ្វើអោយហើយ ពេលJk មកដល់គាត់នឹងបានញាំ " Tae ប្រឹងធ្វើ រហូតដល់រួចរាល់ ដៃគេចាប់ផ្ដើមឈឺខ្លាំងទៅៗ ដោយសារតែធ្វើម្ហូប គេលើកអាហារមកដាក់លើតុ រួចឡើងទៅលើងូតទឹកផ្លាស់សម្លៀកបំពាក់ចេញ ហើយចុះមកក្រោមវិញ

" បងមកហើយ " Tae ញញឹមពីលើកាំជណ្ដើរមក ពេលឃើញJk ដើរមកខាងក្នុង

" ត្រូវហើយ អឹម~! " Jk ដើរទៅថើបមាត់Tae បន្តិច រួចញញឹមដាក់Tae
" បងទៅងូតទឹកសិនទេ ចាំមកញាំបាយក៏បាន " Tae និយាយទាំងញញឹមទៅJk

" បាន តោះ " Jk ចាប់លើកបីTae ធ្វើអោយគេភ័យចាប់អោបកJk ជាប់
" អេ !បងធ្វើអី " Tae

" ទៅងូតជាមួយបង " Jk បីTae ចូលក្នុងបន្ទប់
" តែអូនងូតរួចហើយ " Tae

" ក៏ទៅងូតអោយបងទៅ " Jk ដាក់កាបូបធ្វើការចុះដើរចូលបន្ទប់ទឹក ទាំងខោអាវធ្វើការ គេដាក់Tae ចុះ រួចដោះអាវក្រៅចេញ

" បងងូតទៅ អូនទៅចាំនៅខាងក្រៅ  " Tae រកចេញ តែJk ចាប់ដៃគេជាប់
" អូយ ! " Tae ស្រែក ចង់ចេញទឹកភ្នែក ពេលJk ចាប់ចំដៃគេឈឺ

" អូនយ៉ាងមិចនឹង ដៃអូនកើតអី ? " Jk យកដៃTae ទៅមើល
" គ..គឺ គ្មានអីទេ អូនគ្រាន់តែដើរមិនប្រយ័ត្នទើបប៉ះជ្រុងតុ ធ្វើអោយត្រូវដៃ មិនធ្ងន់ធ្ងរទេ " Tae ប្រឹងនិយាយអោយសម គេមិនចង់អោយ Jkដឹងទេ

ប្រពន្ធកិច្ចសន្យា ( ចប់ )Where stories live. Discover now