_____Morning _____
ព្រឹកព្រលឹមស្រាងៗ ពន្លឺថ្ងៃចាំងចូល តាមបង្អួចក្នុងបន្ទប់ធំ ធ្វើអោយTaehyung ភ្ញាក់ពីគេង មិនមែនដោយសារចាំងពន្លឺនោះទេ តែគេភ្ញាក់ដោយសារកម្លាំងដៃអ្នកដែលអោបខ្លួនទៅវិញទេ ទើបរើខ្លួនចេញបន្តិច រហូតបានសម្រេច ហើយក៏ទាញភួយអោយJk ដណ្តប់ស្រួលបួលវិញ។ ចំណែកខ្លួនក៏ឡើងទៅរៀបចំខ្លួន ដើម្បីធ្វើអាហារពេលព្រឹកអោយJk មុននាយទៅក្រុមហ៊ុន
Jkបម្រាស់ខ្លួនបន្តិច រួចក៏បើកភ្នែកឡើង
សម្លឹងមើលនាឡិកាដែលពន្យួរនៅលើជញ្ជាំងផ្ទះនោះ។ នេះគេដេកដល់ម៉ោង8ទៀតហើយ លើកមុនដោយសារស្រវឹងទើបគេងយូរ ចុះយប់មិញម៉េចក៏មានអារម្មណ៍ថាចម្លែកម៉្លេះ គេបែរជាគេងលក់ស្រួលតាំងពីដើមមកគេគេងមិនសូវលក់ ហើយនៅដេកលើសាឡុងបែបនេះទៀត
" អ្នកណាជាអ្នកយកមកទីនេះ " Jk លើកភួយមកមើល អំមិញមិញនេះអាល័យតែគិត ទើបមិនបានចាប់អារម្មណ៍មើលភួយដែលខ្លួនបានដណ្តប់។ នាយគិតបន្តិចមុននឹងងើបឡើងទៅបន្ទប់ដើម្បីរៀបចំខ្លួនទៅក្រុមហ៊ុន ពេលរៀបចំរួចហើយក៏ចុះមកក្រោមវិញ តែប្រទាក់ភ្នែកឃើញTaeកំពុងលើកម្ហូបដាក់លើតុអាហារ
" បងចុះមកហើយ " Tae សួរទៅJk តែJk មិនតបអ្វីទេ គេបែរជាឈរមើលមុខTae
" បងមកហូបបាយសិនមក ចាំទៅក្រុមហ៊ុន " Tae ឃាត់ពេលដែលនាយដើរហួសតុអាហារ
" ខ្ញុំអាចញាំនៅខាងក្រៅបាន ចាំបាច់ធ្វើដែរ? " Jk ងាកមកនិយាយជាមួយTaeទាំងទឹកមុខរាបស្មើ
" ក៏ប៉ុន្តែ....!! " Tae បម្រុងនិយាយតែJk កាត់បានមុន
" ហេតុអីក៏ឯងសាំញ៉ាំយ៉ាងនេះ " Jk ថាទៅរាងតូចទាំងធុញទ្រាន់
" ខ្ញុំគ្រាន់តែបារម្ភពីបង~~ " Tae
" ខ្ញុំមិនបានអោយឯងមកបារម្ភនោះទេ កុំភ្លេចថាពួកយើងមាននាម ត្រឹមជាប្ដីប្រពន្ធអោយសោះ" Jk
" ខ្ញុំដឹង~~ " Taeអោនមុខចុះ
" បើដឹងហើយ គួរតែចាំទុក " Jk ថាហើយក៏ដើរចេញទៅក្រៅ ឡើងឡានបើកទៅក្រុមហ៊ុនបាត់
" ........!! " Tae ស្ងាត់និយាយមិនចេញ សម្លឹងមើលម្ហូបដែលនៅលើតុ នឹកអន់ចិត្តនឹងJk ដែលធ្វើខ្លួនមិនចូលចិត្តគេ តែអាហារទាំងនោះ គេគួរតែញាំ
ទុកពោះទទេបែបនេះអាចនឹងឈឺបាន ស្អប់គេតែក៏គិតពីខ្លួនឯងខ្លះដែរ
YOU ARE READING
ប្រពន្ធកិច្ចសន្យា ( ចប់ )
Romanceកាលស្រលាញ់ដោយមិនបានគ្រោងទុកពីរភរិយាមានតែឈ្មោះទៅជាភរិយាពេញសិទ្ធិ ទម្រាំតែអាចបានដំណែងនេះគេត្រូវរងទឹកភ្នែក ការឈឺចាប់រាប់ភ្លេចពីស្វាមីស្ទើរតែមិនអាចរស់.....។ jeon Jungkook × Kim Taehyung
