ភាគទី៦

Start from the beginning
                                    

«នៅ​ខ្ញុំ​ ខ្ញុំ​ អី​ ក្រែង​ថ្ងៃ​នេះ​ជា​ថ្ងៃ​ ឈប់​សម្រាក​របស់​កម្មករ​  ម្តេច​ក៏​អែង​មក​ឈរ​លឹប​លៗ​នៅ​ទីនេះ​ទៅវិញ​»គេ​ សួរ​ជីមីនម្តងទៀត​ ដោយ​សម្តី​ រាបស្មើ​  ឃើញ​ក្មេងនោះធ្វើមុខ​ភ័យ​ខ្លាច​បែបនេះ​ធ្វេី​ឲ្យ​គេ​កាន់តែ​ធ្វើ​មុខ​មាំ​ឲ្យ​ជីមីនកាន់តែ​ខ្លាច​ខ្លាំងលេីស​ដេីម

«ខ្ញុំ​ មកទីនេះ​  ដេីម្បី​ចង់​ជួប​អ្នកប្រុស​ »ចុងក្រោយ​ជីមីន​ក៏​ធ្វើ​ចិត្ត​ក្លាហាន​និយាយ​តបគេបាន​

«ជួប​យើង​?!​  ចង់​ជួបមានការ​អី?!»

«ខ្ញុំ​  ចង់មក​  ​សុំ​អ្នកប្រុស​បេីក​ប្រាប់​ខែ​មុន​ » គេនិយាយទាំងខ្លាចៗ

«សុំបេីក​ប្រាប់​ខែ​មុន​  នេះ​មិន​ទាន់​ដល់ថ្ងៃ​បេីកទេ​ សួរ​តាមត្រង់​អែងយក​ទៅ​ធ្វើ​ស្អី​  ?»

"​ខ្ញុំ​ មាន​បញ្ហា​ ប្រាក់កាស​មែន​អ្នកប្រុស​  ខ្ញុំ​ មេត្តា​ បេីកឲ្យខ្ញុំមុនផង​"

«បេី​ចង់​សុំបេីក​ប្រាក់ខែ​មុន​  អែងក៏​គួរ​តែ​មាន​អ្វី​ដោះដូរ​ដែរ​ ​ ផាក​ជីមីន​!!! »យ៉ុងហ្គី​ ញញឹម​ចុង​មាត់​បន្តិច​ ដោយ​គិត​ផែនការ​កំណាច​នៅក្នុង​ចិត្ត​ 

«ដោះដូរ​?! អ្នកប្រុស​មានន័យ​យ៉ាង​ម៉េច​?!​ខ្ញុំ​មិនយល់​?» ជីមីន​​មាន​ទឹកមុខ​ ងឿងឆ្ងល់​  សម្លឹង​មុខ​ស្មើ​របស់​គេទាំង​មិនយល់​ថា​គេ​ចង់បាន​អ្វី​ ពីនាយតែ​ខ្សែ​ភ្នែក​ដែល​គេ​សម្លឹង​មេីលមកន​ធ្វេី​ឲ្យ​ជីមីនមានអារម្មណ៍​ថា​គ្រោះ​ថ្នាក់​ បេះដូង​ក៏​លោត​ញាប់​ហាម​មិនបាន៕

«ថើបយើង?» គេបញ្ជាទាំងគ្មានប៉ីគ្មានស្គរ

«បាទ?!   អ្នកប្រុសនិយាយអ្វីហ្នឹង?!»  ជីមីន​មេីល​ភ្នែក​ធំៗ​  ​សួរគេ​ម្តងទៀត​ ខ្លាច​ថាខ្លួន​ឯង​ស្តាប់​ច្រឡំ​

«យើងប្រាប់​ឲ្យ​អែងថេីប​យើង!»

«តែខ្ញុំជាមនុស្សប្រុស ថើបអ្នកប្រុសដូចជាមិនសមទេ» មនុស្សប្រុស ដូចគ្នា មិចក៏ថើបគ្នាកើតទៅ ? ឬ.ក អ្នកប្រុសជា...អូ! ព្រះអើយ ជីមីនភ័យរហូតបើកភ្នែកធំៗ

«បេីអែង​មិន​ថេីប​  ទុកឲ្យ​យើងជាអ្នកថេីប»

សម្លេង​របស់​គេ​ត្រជាក់​ស្រេង​នឹង​ដេីរមក​ជិត​ស្រវា​ចាប់​កដៃ​ជីមីនជាប់​ ធ្វើ​ឲ្យ​ជីមីន​ឲ្យ​​ធ្វើ​ព្រឺសម្បុរធ្វេីខ្លួន​មិនត្រូវ​កាយ​ញ័រ​ទទ្រេីក​

«ច...ចង់​ធ្វើ​អី​?!»ជីមីនងេីយមេីលមុខបុរស​មាឌធំ​ ដែល​គេសម្លឹង​មកដោយ​ខ្សែភ្នែក​ត្រជាក់​ កែវភ្នែក​មាន​ពន្លឺ​កាចដោយការភ័យខ្លាច៕

«ថេីបអែង!!!»គេតប​ទាំង​ធុញទ្រាន់​  រាងមាំ​​គិត​តែដេីរមក​ជិត​ ប្រកិត​នឹង​រាង​កាយស្តើងដែល​គិតតែ​ថយគេច​  ​មុខសង្ហារ​ខាប​ព្រលឹង​ក៏ឱនមក​ជុត​គេ​ព្រួស​ខ្យល់​ដង្ហើម​ក្តៅលេីមុខ​ឲ្យ​ឈាម​នៅក្នុង​ខ្លូន​របស់​ជីមីនក្តៅ​រោលរាល​ចម្លែក៕

«កុំចូលមក​ជិត​ខ្ញុំ»ជីមីន​ព្យាយាម​ដេីរថយក្រោយ​រហូត​ ខ្នង​ទល់​នឹង​រប​ង​ឬស្សី​

«កុំ​...អឺ! »សម្លេង​ស្រែក​បាន​ប៉ុណ្ណឹង​ បបូរមាត់​ក្រពុំ​របស់​ជីមីនក៏​ត្រូវ​បឺតជញ្ជក់​ដោយ​បបូរមាត់​ស្តេីង​រហៀរ​របស់​ យ៉ុងហ្គី​ គេហាក់ដូចត្រូវការ​សម្តែង​អំណាច​ដែល​ខ្លួន​មាន​ច្រើន​ជា៕​  ជីមីន​ប្រឹង​រេីបម្រះ​តែ​មិនបាន​សម្រេច​ក៏ត្រូវ​គេ​បឺត​ជញ្ជាក់​ខ្លាំង​ៗ​ចុង​អណ្ដាត​រឹងក្តៅ​សេីម​ប្រដេញ​បបូរមាត់​ក្រពុំ​ថ្នមៗ​ ខណៈ​ដែល​ដៃម្ខាង​ឱបរឹត​ចង្កេះតូច​ស្តេីង​ឲ្យ​កាន់តែ​នែបនិត្យ​នឹងរាងកាយ​មាំមួន​របស់​គេ៕

ភ្លេីងក្តៅឆាបឆេះ​ក្នុង​ទ្រូង​ កម្លាំង​ស្រូប​ទាញ​ម្យ៉ាង​ ធ្វើ​ឲ្យ​កម្លាំង​កំហែង​របស់​ជីមីន​ត្រូវ​ខ្សោះ​ខ្សោយ​ ហួតហែង​អស់​រលីង​ គេព្យយាម​​តតាំង​ តែគ្មាន​លទ្ធផល​ ទេីបបានត្រឹមតែ​បណ្តោយ​ខ្លួន​បណ្តោយ​ចិត្ត​ឲ្យ​ត្រេកត្រអាល​ទៅ​តាម​ភាពទំនេីង​របស់​យ៉ុងហ្គី​៕ពេល​ពេញ​ចិត្ត​ហើយ​ គេក៏ពន្លែងដៃ​ថយចេញ​ឆ្ងាយ​ ទុក​ឲ្យ​ជីមីន​ឈរ​ពិតនឹង​របង​ចម្ការ​ ក្នុង​សភាព​គួរ​ឲ្យ​វេទនា​ សក់​កន្រីង​កន្ទ្រេីង​ បបូរមាត់​ហេីមជាំ​ ព្រោះ​ អំណាច​នៃ​ការថេីប​ដ៏ព្រៃផ្សៃរបស់ប្រុសនៅ​ចំពោះ​មុខ​គេនេះឯង៕

«ថេីប​គ្នា​នៅ​កៀន​របស់​ចម្ការ​បែបនេះ​ក៏​ធ្វើ​ឲ្យ​ ញាប់ញ័រ​ អារម្មណ៍​ម្យ៉ាង​ដែរ​ អូខេ​ យើងយក​ព្រម​តាម​សំណើ​របស់​អែងទៅចុះ​  បេី​ទោះបី​ជា​ ការ​ថេីប​គ្មាន​ជាតិ​គ្មាន​ចូវ​ គ្មាន​បានការ​ក៏ដោយ​ចុះ​ អែងអាច​ទៅ​បេីកលុយ​ពី​​វ៉ុនឆា​បាន»ពេល​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ត្រូវការហេីយ​គេក៏​ បោះ​សំដី​គ្រោកគ្រាត​ដាក់​ជីមីនភ្លាម​ រួច​ក៏​ដេីរចេញ​ទៅ​ ៕

💥🙏🏻💞🥰

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now