-ខ្ញុំមានមិត្តហេីយ- 00

38 0 0
                                        

    ព្រឹកព្រលឹមនៃថ្ងៃដំបូងដែលលែងមានព្រិលធ្លាក់បន្ត ប្រជាជនកូរ៉េក៏ចាប់ផ្ដេីមអាចស្លៀកសំលៀកបំពាក់សាច់ធម្មតាវិញបាន ការធ្វេីដំណេីរតាមដងផ្លូវក៏មានភាពងាយស្រួលមិនរអាក់រអួលដូចកាលពីពេលមានព្រិលឡេីយ
មានអាជីវករជាច្រេីនចាប់ផ្ដេីមបេីកហាងរកសុីរាងៗខ្លួន មានហាងកាហ្វេមួយមានឈ្មោះបោះសំឡេងថាកាហ្វេមានរសជាតិឆ្ងាញ់ ចំណែកកូនស្រីម្ចាស់ហាងក៏ស្រស់ស្អាតណាស់ដែរ ភ្ញៀវតែងតែចូលហាងកាហ្វេនេះជាញឹកញ៉ាប់ជាពិសេសគឺប្រុសៗតែម្ដង
"អាយអាំមេរិកខាណូមួយ"
"ចា៎ សូមចាំបន្តិច"
"កូនស្រីរបស់អ្នកមីងមិននៅទេហេ៎ស?"
"នាងទៅសាលា ល្ងាចទេីបមកផ្ទះវិញ ក្មួយប្រុសសួរមានការអ្វីមែនទេ?"
"ដោយសារតែជីជីប្រាប់ក្នុងគ្រុបសាលាថា ថ្ងៃនេះមិនមានម៉ោងរៀនទេីបខ្ញុំមកលេង យ៉ុងប៊ី"
"ពិតមែនហេ៎ស? មីងខលសួរគេបន្តិចណា៎ សុំពេលបន្តិច"
ម៉ាក់យ៉ុងប៊ីរត់ទៅយកទូរស័ព្ទទាំងប្រញ៉ាប់ប្រញ៉ាល់ មេីលទៅគាត់កំពុងតែខឹងហេីយនៅពេលដឹងរឿងយ៉ុងប៊ីកុហកគាត់បែបនេះ
(អាឡូម៉ាក់)
"ឯងនៅឯណាយ៉ុងប៊ី?"
(នៅសាលា ក្រែងខ្ញុំបានប្រាប់ម៉ាក់ហេីយមិនចឹងហេ៎ស នេះមានរឿងអីមែនទេ?)
"កូនចំកួត ហ៊ានកុហកម៉ាក់ផងហេ៎រ មិត្តភក្តិរបស់ឯងប្រាប់ថាថ្ងៃនេះថ្នាក់ឯងមិនរៀនទេ!"
(អ្នកណាមិត្តខ្ញុំ? ខ្ញុំគ្មានមិត្តភក្តិទេ ម៉ាក់និយាយអីនិង?)
"គឺមានក្មេងប្រុសម្នាក់គេមក-"
"អេ៎រ អាល្អិតនិងទៅណាបាត់ហេីយ?"
(ម៉ាក់នៅតែបែបនេះ ម៉ាក់តែងតែគិតថាខ្ញុំជាមនុស្សកុហករហូត ម៉ាក់មិនដែលជឿជាក់លេីខ្ញុំម្ដងណាទេ)
"ប៊ីហា៎...មិនមែនចឹងទេ ម៉ាក់គ្រាន់តែ- ប៊ី? យ៉ុងប៊ី?យ៉ុងប៊ីហា៎? សូមបីតែបិទទូរស័ព្ទក៏មិនប្រាប់ម្ដាយដែរកូននេះ"
បកទៅមេីលយ៉ុងប៊ីវិញ ពេលនេះនាងកំពុងតែអង្គុយសំងំក្នុងបណ្ណាល័យតែឯង ក្រោយឈប់និយាយទូរស័ព្ទជាមួយម្ដាយ យ៉ុងប៊ីបានមកអង្គុយសំងំយំទីនេះម្នាក់ឯង
សព្វថ្ងៃយ៉ុងប៊ីមិនមានមិត្តភក្តិស្និតស្នាលនោះទេ នាងទៅណាមកណាតែម្នាក់ឯងប៉ុណ្ណោះ រហូតក្លាយទៅជាទម្លាប់ យ៉ុងប៊ីជាពូកែគួរសមនៅក្នុងវិទ្យាល័យ នៅសល់តែប៉ុន្មានឆ្នាំទៀតនោះទេនាងត្រូវប្រលងដេីម្បីបន្តចូលទៅសកលវិទ្យាល័យហេីយ យ៉ុងប៊ីក៏មានបំណងចង់ចុះឈ្មោះប្រលងយកអាហារូបករណ៍ផងដែរ
យ៉ុងប៊ីជាមនុស្សស្ងប់ស្ងាត់ មេីលពីសំបកក្រៅនាងអាចមេីលទៅជាមនុស្សកាចឆ្នាស់ ចិត្តចង្អៀត ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះវាមិនដូចអ្វីដែលពួកគេបានគិតឡេីយ តែវាមិនមែនជារឿងធំដុំសម្រាប់យ៉ុងប៊ីឡេីយ នាងមិនចេះអែបអបអង្វរឲ្យគេមករាប់អាននាងនោះទេ
   "មកសំងំយំដូចកូនក្មេងទៅកេីត"
កំពុងអង្គុយសុខៗស្រាប់តែឮសំឡេងមនុស្សប្រុសនិយាយតែមិនដឹងជាចេញមកពីខាងណា យ៉ុងប៊ីខំប្រឹងរកមេីលវត្តមានរបស់ម្ចាស់សំឡេងដែរប៉ុន្តែនៅតែរកមិនឃេីញ តែទោះជាយ៉ាងណាក៏ដោយ យ៉ុងប៊ីរៀងមានកូនចិត្តភ្ញាក់ខ្លួនបន្តិចឈប់អង្គុយយំយកដៃជូតទឹកភ្នែកយ៉ាងស្អាត ក្រោកដេីរចាកចេញពីបណ្ណាល័យ
ផឹប!
   "អូយ៎"
ដេីរមិនទាន់បានប៉ុន្មានជំហានផង ដៃរបស់យ៉ុងប៊ីស្រាប់តែមានមនុស្សចាប់ទាញមួយទំហឹង អូស៎យកនាងទៅច្រកចុងគេនៅក្នុងបណ្ណាល័យព្រោះបេីមានមនុស្សមកគេមិនសូវជាចាប់អារម្មណ៍
   "មានរឿងអីមិចបានយំ?"
សំណួរសួរដោយសំឡេងខឹងសំបារ មានបង្កប់ភាពព្រួយបារម្ភពីនាង ប៉ុន្តែមនុស្សស្រីដែលមិនសូវខ្វល់ដូចជាយ៉ុងប៊ីមិចនិងអាចយល់ទៅថាម្ចាស់សំណួរកំពុងបារម្ភពីនាងនោះ
   "រឿងរបស់ខ្ញុំ អ្នកដទៃកុំចង់ចេះដឹង!"
យ៉ុងប៊ីដេីរចាកចេញម្ដងទៀត តែក៏ត្រូវមនុស្សប្រុសម្នាក់នោះចាប់អោបចង្កេះយកមកវិញទាំងកម្រោល ហេីយរុញនាងឲ្យអឹបនិងជញ្ជាំង យកដៃឃាំងមិនឲ្យនាងមានឳកាសបានរត់ចេញម្ដងទៀត ឡេីយដរាបណានាងមិនទាន់ឆ្លេីយសំណួររបស់គេនោះ
   "ណែ៎ លោកចន ជុងហ្គុក ឲ្យវាល្មមបានហេីយ!"
យ៉ុងប៊ីទ្រាំមិនបាន ជះសំឡេងនិយាយឮៗតបតរទៅជុងហ្គុកវិញ តែមេីលទៅអ្នកម្ខាងទៀតវិញបែរជាញញឹមខ្ចឹបនៅពេលគេស្រែកថាឲ្យធ្វេីមិនដឹង ឃេីញបែបនេះយ៉ុងប៊ីក្រវីក្បាលនៅឈរស្ងៀមមេីលមុខគេតែម្ដង
   "នៅពេលប៊ីបញ្ចេញចរិតបែបនេះ ប៊ីពិតជាគួរឲ្យស្រលាញ់ណាស់"
ជុងហ្គុកនិយាយបណ្ដេីរញញឹមបណ្ដេីរ កែវភ្នែកសំឡឹងមេីលជុំវិញរង្វង់ផ្ទៃមុខរបស់យ៉ុងប៊ីកាន់តែច្បាស់ កាន់តែមេីលសម្រស់យ៉ុងប៊ីកាន់តែមានអំណាចគ្រប់គ្រងលេីបេះដូងរបស់គេ តែវាមានក្ដីសុខខ្លាំងណាស់
   "ដល់ម៉ោងចូលរៀនហេីយ ខ្ញុំត្រូវទៅរៀន"
នាងតូចចង់ដេីរចេញដែរតែដេីរចេញមិនរួច នាងខ្លាចក្រែងតែដេីរចេញទៅ ជុងហ្គុកអាចនិងធ្វេីរឿងមិនល្អមកលេីនាងព្រោះតែនាងបដិសេធនិងគេ ចឹងមានតែទ្រាំឈរនៅក្នុងរង្វង់ដៃឃាំងរបស់ជុងហ្គុក ទាំងមុខស្អុយហ្នឹងឯង
   "បីថ្ងៃទៀតសាលាមានដំណេីរកម្សាន្ត ប៊ីត្រូវតែទៅ"
   "ចុះបេីខ្ញុំមិនទៅ!"
   "ខ្ញុំជឿថាប៊ីដឹងចម្លេីយហេីយ ជុប៎"
មុននិងចាកចេញទៅជុងហ្គុកបានលួចថេីបថ្ងាសរបស់យ៉ុងប៊ីយ៉ាងលឿនរួចប្រញ៉ាប់រត់ចេញទៅមុនយ៉ុងប៊ីបាត់ ចំណែកឯយ៉ុងប៊ីឈរគាំងថ្មឹងដូចតុក្កតា វាជាលេីកទីមួយហេីយសម្រាប់មនុស្សស្រីស្ងប់ស្ងាត់ដូចជានាងមកត្រូវគេឆ្មក់បែបនេះ ឯអ្នកកម្លោះវិញសប្បាយចិត្តជាងចាក់បាល់ត្រូវទៅទៀតនៅពេលបានថេីបមនុស្សដែលខ្លួនលួចស្រលាញ់ នាយហក់លោតម្នាក់ឯងនៅក្នុងបន្ទប់ទឹកអស់មួយសន្ទុះធំ ទេីបអាចសម្រួលអារម្មណ៍ឲ្យមកបានធម្មតាវិញ ប៉ុន្តែការចងចាំវានៅតែលោតក្នុងខួរក្បាលរបស់ខ្លួនជានិច្ច ជាមូលហេតុដែរគេដេីរបណ្ដេីរញញឹមបណ្ដេីរមិនខ្វល់ពីភ្នែកអ្នកដទៃមេីលមកឡេីយ
.......
នៅក្នុងថ្នាក់រៀន
"នេ៎រ! យេីងឮល្ហៀងៗមកថាថ្ងៃនេះមានសិស្សស្រីចូលថ្មី!"
"អូ៎រ.....!"
"ឆុងលីហា៎...ធ្វេីប្រាប់ពត៍មានតិចៗពីសិស្សថ្មីតិចមេីល"
"ខ្ញុំមិនដឹងទេ រឿងសិស្សថ្មីមកថ្ងៃនេះក៏ខ្ញុំមិនដឹងដែរ"
"មេប្រធានបានតែឈ្មោះមែន"
ដុង ឆុងលីជាមេប្រធានប្រុស នាយជាមនុស្សស្រលាញ់ការសិក្សារណាស់ ចំណាត់ថ្នាក់លេខ១មិនដែលបានជ្រុះពីក្នុងដៃរបស់គេនោះទេ ឆុងលីបន្តមេីលសៀវភៅមិនខ្វល់ពីសំដីមិត្តរួមថ្នាក់និយាយមកកាន់ខ្លួនឡេីយ ឯសិស្សនៅក្នុងថាក៏បន្តលេងប្រលែងគ្នាយ៉ាងសប្បាយរីករាយរងចាំរហូតទាល់តែលោកគ្រូមកដល់
"លោកគ្រូមកហេីយ!!!"
"នាំគ្នាក្រោកឈរ គោរពលោកគ្រូ"
សិស្សគ្រប់គ្នាចូលតាមកន្លែងរៀងខ្លួនៗ ពេលឃេីញលោកគ្រូចូលមក ពួកគេក្រោកឈរជាការគោរពនិងស្វាគមន៍ទៅកាន់លោកគ្រូ ឆុងលីញញឹមដាក់លោកគ្រូបន្តិចទេីបបែរមកប្រាប់ឲ្យសិស្សៗអង្គុយចុះ
"លោកគ្រូថ្ងៃនេះមានសិស្សចូលថ្មីមែនទេ?"
មានសិស្សស្រីម្នាក់ស្រែកសួរលោកគ្រូពីជួរតុកៀនបង្អួច លោកគ្រូមិននិយាយអ្វីនោះទេគាត់គ្រាន់តែងក់ក្បាលបន្តិច ហេីយក៏ចាប់ផ្ដេីមបន្តមេរៀនរបស់គាត់ សិស្សនៅក្នុងថ្នាក់មិនហ៊ានសួរនាំអ្វីច្រេីនបន្តពួកគេគេស្ដាប់ការពន្យល់មេរៀនរបស់លោកគ្រូធម្មតា
កន្លះម៉ោងក្រោយមកមេរៀនក៏ត្រូវបានបញ្ចប់តែម៉ោងលោកគ្រូមិនទាន់ចប់នោះទេ គាត់ចាប់ផ្ដេីមហៅវត្តមានរបស់សិស្សនីមួយៗ ដោយវិន័យរបស់គាត់ សិស្សម្នាក់ណាមិនចូលរៀនម៉ោងរបស់គាត់ចាប់ពី៣ដងឡេីងទៅ សិស្សនោះធ្លាក់ដោយស្វ័យប្រវត្តិចំពោះមុខវិជ្ជាររបស់គាត់
"លោកគ្រូ!"
"ឯងមកយឺតហេីយ"
"សិស្សថ្មីលោកគ្រូ"
"ចូលមក ហេីយណែ៎នាំខ្លួនបន្តិចទៅ"
"ចាស៎!"
"ខ្ញុំឈ្មោះ ស៊ុង ដាញ៉ែល អាចហៅខ្ញុំ ដាញ៉ែលបាន រីករាយណាស់ដែលបានរៀនជាមួយអ្នកទាំងអស់គ្នា សូមជួយមេីលថែខ្ញុំផង!"
ដាញ៉ែលនាងមានមុខមាត់ខ្ចូតៗគួរឲ្យស្រលាញ់ខ្លាំងណាស់ សម្រស់របស់នាងមិនថាប្រុសឬស្រីជ្រួលជ្រេីមសរសេីរគ្រប់គ្នា
"ឯងទៅអង្គុយក្បែរម្នាក់ស្រីនោះទៅ"
"ចា៎ លោកគ្រូ"
ដាញ៉ែលដេីរសំដៅទៅរកតុអង្គុយយ៉ាងសប្បាយរីករាយព្រោះថាអ្នកដែលនាងត្រូវអង្គុយជាមួយជាស្រីស្អាត គ្រាន់តែទៅដល់កន្លែងអង្គុយមិនចាំដាញ៉ែលហុចរបស់មួយទៅឲ្យមិត្តរួមតុថ្មី
   "យកទៅខ្ញុំឲ្យ អរគុណដែលបានអនុញ្ញាតឲ្យអង្គុយជាមួយ!"
អ្នកម្ខាងទៀតឮបែបនេះទេីបដាច់ចិត្តយករបស់ពីដៃដាញ៉ែល កាយវិការបែបនេះដាញ៉ែលទប់សេីចមិនបាននាងក៏សេីចតែអាចឮតែនាងនិងមិត្រថ្មីរបស់នាងប៉ុណ្ណោះ
   "នាងឈ្មោះអី?"
   "ឆេ៎រ យ៉ុងប៊ី"
នាងតូចនិយាយទាំងញញឹម
   "ល្អណាស់ចឹងយេីងធ្វេីជាមិត្តគ្នាទៅអញ្ចឹង"
យ៉ុងប៊ីមានការៈភ្ញាក់ភ្អេីលបន្តិច នាងមិនដែលជួបមនុស្សប្រភេទដូចជាដាញ៉ែលឡេីយ គេមិនទាន់ស្គាល់នាងច្បាស់នោះទេ តែហ៊ានបបួលនាងធ្វេីជាមិត្តភក្តិថែមទាំងបង្ហាញកាយវិការមិត្តភក្តិជិតស្និតដែរយ៉ុងប៊ីឧស្សាហ៍ឃេីញបំផុត
    "ឯងកុំបារម្ភអី"
ដាញ៉េលអាចមេីលដឹងថាយ៉ុងប៊ីមេីលទៅនាងមិនធ្លាប់មានមិត្តភក្តិទេ ទេីបនាងនិយាយបន្លប់កុំឲ្យយ៉ុងប៊ីដោយយកដៃទៅគោះស្មាររបស់យ៉ុងប៊ីតិចហេីយញញឹមស្រស់ដាក់នាងទៀតផង បន្ទាប់ពីនោះដាញ៉ែលនិងយ៉ុងប៊ីចាប់ផ្ដេីមផ្ដោតទៅលេីការរៀនវិញ

YOUNGER DADDY Where stories live. Discover now