ភាគទី​34:​ ហេតុអី្វបងចង់ឈ្នះអូន​ ?

1.8K 165 10
                                        

Part 34 Writer By Sheila ^~^

ក្រោយ​ពេលដែលបំពេរឲ្យថេហ្យុងបានគេង​ នៅពេលប្រាកដចិត្តថាថេហ្យុងលង់លក់ហេីយ​ រាងក្រាស់ក្រោកឡេីងរៀបខ្លួនចេញទៅក្រៅទាំងយប់​ ។ JKមានកិច្ចការបន្ទាន់ដែលត្រូវនាយឲ្យនាយទៅមិនអាចគេចវេសបាន​

​ រាងសង្ហារដេីរចូលក្នុង​អាផាតមិនដោយមានជំនិតដេីរតាមពីក្រោយជាបលរហូត​ ។ មានមនុស្សម្នាក់កំពុងត្រូវការជួបJK​ នៅទីនេះ​ ហេីយមនុស្សម្នាក់នោះជាបុគ្គលសម្ងាត់ដែលត្រូវលាកលមិនអាចឲ្យដឹងឮដល់​ ថេហ្យុងបានឡេីយ​ ។ គ្រាន់តែនាយបេីកទ្វារបន្ទប់​ ស្រាប់តែមានរាងកាយស្រីក្រមុំស្ទុះមកឱនរាងក្រាស់ដោយសម្រោល

​ "​ JK លោកមករកខ្ញុំពិតមែន ហិហិ​ ខ្ញុំស្មានតែខ្ញុំលែងសំខាន់សម្រាប់លោកទៅហេីយ​ " នាងញញឹម​ សមចិត្ត​ នាងបានរៀបចំខ្លួនសម្រាប់ចាំទទួលJK យ៉ាងល្អ​ ។ JK ធ្វេីទឹកមុខធុញទ្រាន់ពេញមួយទំហឹងមុននឹងចាប់ទាញខ្លួននាងចេញ​
​ "ប្រាកដហេីយ​ ខ្ញុំព្រមមករកទាំងយប់ព្រោះនាងជាមនុស្សសំខាន់" JK ញញឹមក្បួចដាក់នាង​ ។

​ ព្រឹក​ ~~
ព្រះ​អាទិត្យ​រះឡេីងបំភ្លឺផែនដីទាំងមូល​ ប៉ុន្តែ​បេីមកមេីលក្មេងប្រុសនេះវិញកំពុងគេងកេីយទ្រូងប្ដីមិនចង់ក្រោកទៅណាសោះ​ ។ JKក៏ទ្រាំយកដេីមដៃនិងដេីមទ្រូងធ្វេីជាខ្នេីយសម្រាប់ប្រពន្ធតូច​ ។ ទោះជាពួកគេទាំងពីរក្រោកហេីយក្ដី​ តែម្នាក់ៗមិនព្រមក្រោក​ (:​ ស្អិតជាងស្ករកៅស៊ូ​ ទៀត🙄
​ "សឺត​ អូនល្មមក្រោកហេីយ​ " JK ថេីបសក់ក្បាលទន់រលោងថេហ្យុងមួយដង្ហេីម​
​ "ថ្ងៃនេះអូនគ្មានរៀនទេ​ បងក៏អត់ធ្វេីការដែរ​ នៅគេងបន្ទិចទៀតទៅណា៎​ អូនចង់ឱបបង​ " មិននិយាយតែមាត់​ ថេហ្យុងយកផ្ទៃមុខ​ និងប្រេីចុងច្រមុះទៅ​ត្រដុសលេីទ្រូងរាងក្រាស់មិនប្រណី​
​ "ម៉ោង៧ហេីយ​ អូនគួរតែញ៊ាំ​អាហារ​ពេលព្រឹក​ " JK
"​ អូនមិនទាន់ឃ្លានទេ​ "
"​ មិនឃ្លានក៏គួរតែ​ញ៊ាំ​ បេីមិនញ៊ាំវាមិនល្អចំពោះសុខភាពឡេីយ​ អូនក៏ដឹងថា​អាហារ​ពេលព្រឹកសំខាន់​ "
"អ្ហា៎​ អូនដឹងហេីយ​ បង​រអ៊ូជាងតាចាស់ទៀត​ " ថេហ្យុងពេបមាត់ខឹងនឹងJK ព្រឹកឡេីង​គេគួរតែទទួលបានពាក្យដែលគូស្នេហ៍ធ្វេីចំពោះគ្នាតែអត់ទេ​ JKរ៉េបដាក់ទាំងព្រឹក​ គ្មានចេះផ្អែមល្អែមអីសោះ​
​ " បានតាចាស់ដូចបងធ្វេីប្ដីសំណាងហេីយ​ បងពូកែលួងសឹងអី​ "
"​ ពូកែខ្លាំងណាស់​~ឆឺស មិនដែលឃេីញលួងអូនម្ដងណាផង​ មានតែញ៉ោះដាក់អូនថែម​ "
"​ តែបងក៏លួងដែរតេី​ "
"​ ចេះតែថាហេីយ​ អូនមិនដែរដឹង​ផង "
"លួងអូនឲ្យ​ មានSexជាមួយបងនោះអី​ ហាសហា​ " ដឹប! ! ថេហ្យុងគក់ទ្រូងរាងក្រាស់មួយកណ្ដាប់ដៃ​ ហេីយក្រោកឡេីងលែងចង់នៅក្បែរប្រុសស្នេហ៍បន្ត​ នៅពេលនេះរាងតូចងក់ទៀតហេីយ​
"JUNGKOOK ប្រុសគម្រក់​ អូនឈប់និយាយរកបងមួយជីវិតចាំមេីលចុះ​ "
​ "ទៀតហេីយៗ​ លេងបែបៗនឹងមិនយូរទេអូនស្លាប់ក្រោមទ្រូងបងនៅថ្ងៃណាមួយប្រាកដណាស់​ ឲ្យតែខឹងគម្រាមលែងនិយាយរកបងរាល់តែលេីក​ "មិនចាញ់ចិត្តJK ក្រោកអង្គុយពីក្រោយខ្នងថេហ្យុងលូកដៃទៅឱបចង្កេះតូចពីក្រោយ​
​ "បងពីបងដែរមិនចឹង​ ចូលចិត្ត​ធ្វេីឲ្យអូនខឹង​ "
"ទៅគេ​សុំទោស​ ឈប់ខឹងទៅណា​ ចាំបងជូន​ទៅដេីរលេង​សងល្ងាចមិញបងខក​សន្យា​ " ការពិតល្ងាចមិញមិនមែនមកីកំហុសJK ផង​នឹងតែនាយនៅតែចង់ប៉ះប៉ូវ​ ។ ថេហ្យុងអ្នកមក​ពង្វក់នាយដោយខ្លួនឯងសោះ

    ស្មោះស្ម័គ្រលុះក្ស័យ 💓Wo Geschichten leben. Entdecke jetzt