ភាគទី​4​ :កែប្រែ​ជាថ្មី✨✨

3.5K 249 0
                                        

........𝑀𝑜𝑟𝑛𝑖𝑛𝑔.......

​ នៅពេលព្រឹក​ព្រលឹម​ព្រះអាទិត្យ​តែ​ងតែរះ​បំភ្លឺ​ផែនដីដោយទឹកមុខញញឹម​ បញ្ចេញ​កាំរស្មី​ភ្លឺសញ្ចាចពន្លឺរបស់វាបានធ្វេីឲ្យធម្មជាតិ​ មានភាពកក់ក្ដៅនិងស្រស់ស្រាយពេលឃេីញ​ស្នាម​ញញឹម​របស់​ព្រះអាទិត្យ​។ តែវាបានបង្ករជាការរំខានដល់រាងតូចស្ដេីងកម្ជិលម្នាក់នេះជាខ្លាំង។ ថេហ្យុង​ត្រូង​បង្ខំ​ចិត្តក្រោកទាំងមិនចង់​ ទៅ​បិទវាំងននកុំឲ្យពន្លឺ​ព្រះអាទិត្យ​ជះចូលក្នុងបន្ទប់របស់ខ្លួន​អូ៎​ អត់ទេបន្ទប់ពូរបស់រាងតូចតេី..រួចដេីរ​ទ្រេត​ទ្រោតៗសម្ដៅទៅគ្រែនិងបានទម្លាក់ខ្លួនដេកវិញ​ ។

​ តុក​ តុក​ តុក​ "​ អ្នកប្រុស​តូច​ ដល់ម៉ោងទៅសាលាហេីយ​ "​ ស្រ្ដី​ចំណាស់​មានឈ្មោះជា​ម៉ែដោះ​ឈរគោះទ្វារនៅមុខបន្ទប់របស់​រាងតូច​ស្ដេីង​ តែហាក់គ្មានការឆ្លេីយតបពីអ្នកខាងក្នុងសោះ។ គាត់​ដកដង្ហើម​ធំ​
​ តុក​ តុក​ តុកសម្លេងបន្លឺឡេីងម្ដងទៀត សម្លេង​គោះទ្វារ​នាពេលព្រឹកពិតជារំខានដល់​ថេហ្យុង​ជាខ្លាំង​ រាងតូច​យកខ្នោយមកខ្ទប់ត្រចៀកនិងសង្ងំគេងបន្ត​ តែសម្លេងរំខាននៅតែមានទីបំផុត​ថេហ្យុង​រាវរក​នាឡិកា​តូចនៅលេីតុក្បែរក្បាលដំណេកនិងបានមេីលម៉ោង

​ "​ ហិក​ៗ​ ទេីបតែម៉ោង៦ទេ​ "ថេហ្យុង​យំក្រាញ់ននៀលនៅលេីពូក​មិនសុខចិត្ត។ ជារៀងរាល់ថ្ងៃ​ថេហ្យុង​តែងតែ​ភ្ញាក់​នៅម៉ោង៨ឬ៩ព្រឹក​ប៉ុន្តែ​ព្រឹក​នេះ​ចម្លែក​ណាស់មានមនុស្សមកដាស់តាំងពីម៉ោង៦ព្រឹក​ ចឹងគេគេងមិនទាន់ទាំងអស់ងងុយផងនឹង​ ចង់ឲ្យក្រោកទៅណា? ថេហ្យុង​ដេីរ​ទាំង​កម្ជិលទៅបេីកទ្វារ​ ដេីរទាំងបិទភ្នែកមាត់វិញស្ងាបចំហធំៗ​ ក្រាក​🚪ថេហ្យុង​យកដៃបេីកគន្លឹះទ្វារហេីយសក់ក្បាលខ្វោកៗ​ មាត់វិញគិតតែពីស្ងាប🧸(ដូចអ្នកអាន)​ ។ ថេហ្យុង​យកដៃញីភ្នែកខ្លួនឯងដេីម្បីឲ្យស្វាង​

​ "​ អ្នក​ប្រុស​តូច​ ភ្ញាក់ហេីយចឹងប្រញ៉ាប់ចុះទៅខាងក្រោមទៅព្រោះថា​អ្នកប្រុស​ធំកំពុងតែរង់ចាំ"​ ម៉ែ​នួន​ អស់សំណេីចនឹង​រូបរាង​របស់​ថេហ្យុង​ពេល​នេះខ្លាំងណាស់​ តែមេីលទៅក៏​គួរឲ្យស្រឡាញ់​ម្យ៉ាង​ដែរ

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now