ភាគទី1 ខ្ញុំមិនព្រមដាច់ខាត់

9.1K 229 2
                                    

Part 1

ផ្ដេីមរឿង

វីឡាចន

"ហេតុអីម៉ាក់នៅតែអោយខ្ញុំរៀបការជាមួយវាទាំងវាជាអ្នកសម្លាប់បងប្រុស!"នាយម៉ាហ្វៀកំណាច Jungkook ដែរជាកូនប្រុសពៅនៅក្នុងគ្រួសារចនបានស្រែកឡេីងទៅម៉ាក់របស់គេទាំងកំហឹងពេញខ្លួនព្រោះការមិនពេញចិត្តនិងការបង្ខំអោយរៀបការជាមួយមនុស្សដែលខ្លួនមិនបានស្រឡាញ់និងថែមទាំងជាឃាតករសម្លាប់បងប្រុសរបស់គេទៀត ពិតជាលេងសេីចនិងគេពេកហេីយ

"បានហេីយជុង គេមិនបានសម្លាប់បងឯងទេ"អ្នកស្រីចនស្រែកឃាត់កូនប្រុសខ្លួនអោយឈប់យល់ច្រលំទៅលេីអ្នកផ្សេងទៀត

"ខ្ញុំមិនខ្វល់ហេីយក៏មិនព្រមរៀបការដាច់ខាត"គេបោះពាក្យសម្ដីប៉ុន្នានមាត់ទៅហេីយក៏ដេីរចេញទៅខាងក្រៅមិនងាកក្រោយសូម្បីបន្តិចទុកអោយអ្នកស្រីចនសម្លឹងមេីលផែនខ្នងគេដេីរចេញទៅទាំងមិនលាគាត់មួយមាត់

"ហឺយ"គាត់ដកដង្ហេីមធំក្រោយពេលនាយដេីរចេញទៅផុត គាត់ពិបាកចិត្តខ្លាំងណាស់ព្រោះកូនប្រុសគាត់ម្នាក់នេះជាមនុស្សរឹងទទឹងមិនចេះស្ដាប់ហេតុផលអ្នកណាយល់តែចិត្តខ្លួនម្នាក់

"មិនអីទេហេសលោកស្រី"អ្នកបម្រើស្រីម្នាក់ចូលមករឺតខ្នងគាត់តិចៗក្រោយពេលឮសំឡេងជជែកគ្នាមិញនេះគេចូលមករឺតខ្នងគាត់ដេីម្បីចង់បញ្ជាក់ថាកុំអោយគាត់គិតច្រេីន និងលេីកទឹកអោយគាត់ពិសារ

"យេីងមិនអីទេទៅធ្វេីការវិញទៅ" គាត់លេីកទឹកមកក្រេបបន្តិចទេីបប្រាប់ទៅនាង

"ចា៎"
............

ភូមិគ្រឹះគីម

"អ្នកប្រុសហា៎កុំធ្វេីអីលោកស្រីឃេីញស្ដីអោយខ្ញុំទៀតឥឡូវហេីយ" អ្នកបម្រើរត់មកឃាត់ក្មេងប្រុសដែរមានមុខមាត់ស្រស់ស្អាតរាងស្រលូនចង្កេះមួយក្ដាប់ដូចជាមនុស្សស្រីដែលជាកូនម្ចាស់ភូមិគ្រឹះនេះមិនអោយចូលមកក្នុងផ្ទះបាយតែគេមិនស្ដាប់ទេមានតែចូលទៅថែម

Mafia's hated wife 🔥( ប្រពន្ធសម្អប់របស់មាហ្វៀ ) Complete Waar verhalen tot leven komen. Ontdek het nu