"វ៉ុនឆា! ក្មេងម្នាក់ដែលកំពុងជម្រះ ស្មៅនៅទីនោះ គេជាកម្មករ ចូលមកថ្មី?!"

យ៉ុងហ្គីពេលដើរទៅដល់ គេក៏សួរកូនចៅជំនិតរបស់ខ្លួនភ្លាមដោយការសង្ស័យ

"បាទ!ចៅហ្វាយ ទើបតែចូលមកធ្វើការនៅទីនេះជិតមួយខែហើយទាន"

វ៉ុនឆា ដែលកំពុងតែឈរនៅក្រោមដើមក្ងោក ដ៏ធំ មានម្លប់ត្រឈឹងត្រឈៃ ផ្កាវារីកស្គុះស្គាយ ស្រទាប់ផ្កាខ្លះក៏ត្រូវខ្យល់ផាត់ធ្លាក់ជ្រោះមកមើលវាលស្មៅខៀវខ្ចី ពិតជាធ្វើឲ្យអ្នកដែលនៅទីនេះ ស្រស់ស្រាយអារម្មណ៍ បំបាត់ទុក្ខកង្វល់ទាំងពួង នាយវ៉ុនឆាក៏ឱន លំទោន រៀបរាប់ប្រាប់ចៅហ្វាយរបស់ខ្លួន។

" អឺុម! " គេងក់ក្បាលតប

ចំណែកឯនាយវ៉ុនឆា ចូលសាច់ការ គេរៀបរាប់ ពីទិន្នផលដែល ប្រមូលផ្លែក្រូច ព្រមទាំង ផ្លែឈើផ្សេងៗទៀត នាំចេញទៅលក់  នៅក្នុងក្រុង ដោយការ វិចខ្ចប់ត្រឹមត្រូវ មិនប្រហែសអ្វីឡើយ  នាយវ៉ុនឆា រៀបរាបជារឿយៗ ដោយ យ៉ុងហ្គីគ្រាន់តែងក់ក្បាល តបប៉ុណ្ណោះ ទាំងដែលភ្នែករបស់គេរេរំពៃមើលទៅកាន់រាងតូចពីចម្ងាយ សុខៗបេះដូងគេក៏កន្រ្តាក់គ្រាន់តែគេនឹងនាងបានប្រសព្វភ្នែកជាមួយគ្នាត្រឹមតែពីចម្ងាយសោះ នេះគេកើតអី?! មនុស្សដូចជាគេមិនដែលចាប់អារម្មណ៍នឹងអ្នកណាម្នាក់ពីមុនមកឡើយ  ទោះបីស្រីអស់នោះស្អាតៗខ្លាំងប៉ុណ្ណាក៏មិនបានជាប់ចិត្ត បេត្តី គេនឹងពួកនាងៗទាំងនោះ គ្រាន់តែដោះដូរនឹងរឿងលើគ្រែ ពេលរួចរាល់គេក៏ឲ្យលុយ រួចគ្រប់យ៉ាងក៏ចប់ លែងជំពាក់ជំពិននឹងគ្នាតទៅទៀត តែម្តេចក៏គេមានអារម្មណ៍ជាប់ចិត្តនឹងកែវភ្នែកតូចៗស្រទន់ នោះទោវិញ?! ទាំងដែលត្រឹមជាគ្មានអ្វីបន្តិចសោះ រូបរាងក៏តូចល្អិត មើលទៅ សាមញ្ញៗ តែហេតុអី កម្តៅក្នុងខ្លួនរបស់គេស្រាប់តែឆេះឡើងមកអីបែបនេះ  នេះវាបែរជា ដង្ហើយរកក្មេងល្អិតនោះដោយគ្មានមូលហេតុសោះ ពិតជាគួរឲ្យមួរម៉ៅពិតមែន!!!

" បានហើយ ! យើង ដើរទៅន៎ុះ ហើយ មិនបាច់តាម!"

"បាទ! ចៅហ្វាយ"

យ៉ុងហ្គី ដើរតាម មាត់ទឹកស្ទឹង ដែលធំ ល្វឹងល្វើយ ដោយ នៅម្ខាងទៀតជា ចម្ការ ម្ឃុតនឹងល្មុត ម្ចាស់ចម្ការនោះ មិនសូវស៊ីចង្វាក់នឹងគេឡើយ ទោះបីជាដំណាំខុសគ្នាមែន តែពួកនោះពូកែតាម ព្យាបាលនឹង ចម្ការរបស់គេណាស់ តែគេមិនសូវយល់ចិត្តទុកដាក់នឹងពួកដែលពូកែ ឈ្នានីស មិនចេះ ខិតខំប្រឹងប្រែងធ្វើការរបស់ខ្លួនទេ ចេះតែមក បំផ្លិចបំផ្លាញរបស់អ្នកដទៃ។

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLМесто, где живут истории. Откройте их для себя