*ចាំបានតែស្រមោល*
ភាគ:០៥៚
ក្រោយជេនធ្វើឲ្យគ្រប់យ៉ាងទៅសភាពដើមវិញម្នាក់ក៏បានភ្លេចគ្នាអស់ មិនដឹងថាអ្នកណាជាអ្នកណានោះទេ ហើយការងារដែលមានក៏ធ្វើរៀងៗខ្លួនទៅ...
បើងាកមកមើលឆេយ៉ុងវិញនាងបានមកហាងរបស់នាងដូចធម្មតា...
" ទាំងអស់គ្នា! ថ្ងៃស្អែកជាវេនអ្នកណា? " ឆេយ៉ុងដើរតម្រងទៅសួរកូនចៅរបស់ខ្លួន...
" ចាស៎ថៅកែរស្រី ជាវេនរបស់ពូអម ឆុន និងខ្ញុំ! មានអ្វីផ្ដែផ្ដាំមែនទេអ្នកនាង? " បុគ្គលិកនារម្នាក់ក៏បានតបមកវិញ...
" មិនមានអ្វីនោះទេខ្ញុំគ្រាន់តែមកបញ្ជាក់បន្តិចហ្នឹងណា! ធ្វើការវិញចុះ! " ឆេយ៉ុងញញឹមបម្រុងនិងដើរទៅកាន់បន្ទប់ខ្លួនវិញ...
" ឆេយ៉ុង! " សំនៀងយ៉ាងក្រលួចបង្ហើចេញមកពីក្រោយឆេយ៉ុង...
" ឆេយ៉ុង! ផាក់ ឆេយ៉ុង គឺជាអ្នកនាងពិតមែនទេ? " ម្នាក់នោះនៅតែបន្តនិយាយ...
ឆេយ៉ុងមិនទាន់និងបែរក្រោយឡើយ ប៉ុន្តែបែរជាជ្រួញចញ្ជើមទាំងឆ្ងល់ដាក់បុគ្គលិកគិតលុយរបស់ខ្លួនទៅវិញ...
" ជាអ្នកនាងមែនទេ? ខ្ញុំមានការចង់ជួយជាមួយអ្នកនាងបន្តិចបានទេ មិនយូរឡើយ សូមពេលតែ១៥នាទីទេណា! " ហើយម្នាក់នោះគ្មានអ្នកណាក្រៅពីលីសានោះទេ...
" ឆេយ៉ុងគឺជាខ្ញុំ ប៉ុន្តែអ្នកនាងជាអ្នកណាហេតុអីមកហៅឈ្មោះរបស់ខ្ញុំពេញៗមាត់បែបហ្នឹងបាន? " ឆេយ៉ុងក៏បែរទៅឆ្លើយតបជាមួយនិងលីសាវិញ...
លីសាមិននិយាយអ្វីទៀតគ្រាន់តែដឹងថាជាឆេយ៉ុងក៏ដើរមកចាប់ទាញដៃយ៉ាងលឿន សឹងតែដួលឆេយ៉ុងទៅហើយ...
" នាង! ន៎ែនាង? ជេនឯងនៅឯណា! "
" អុញមានរឿងអីកើតឡើងនុង? " បុគ្គលិករបស់ឆេយ៉ុងមិនគិតមកជួយឆេនោះទេបែរជាមើលមុខគ្នានិងសួរគ្នាទៅវិញទៅមកទៅវិញ...
លីសាអូសឆេយ៉ុងមកផុតពីមាត់ទ្វាហាងភ្លាមក៏បង្វិលដៃឆេយ៉ុងមួយទំហឹងឲ្យមកក្បែរខ្លួនរបស់គេ លីសាស្រវាឱបឆេយ៉ុងណែនមិនដឹងថាជាឋានៈអ្វី ទាំងដែលមិនដែលស្គាល់គ្នា ព្រោះតែឥទ្ធិពលនៃកម្លាំងរបស់ជេនពីមុននោះធ្វើគ្រប់យ៉ាងសឹងតែដូចដើមទាំងស្រុង...
YOU ARE READING
រឿង"ដំណក់ភ្លៀងនិមិត្តស្នេហ៍"[Chealisa] GxG
Mystery / Thrillerការចាប់ផ្ដើមដោយការចងចាំ អារម្មណ៍ដែលកើតមាននៅក្នុងចិត្ត..! ថ្ងៃមួយខ្ញុំនិងបានជួបមនុស្សដែលខ្ញុំចង់ជួប..!💞
![រឿង"ដំណក់ភ្លៀងនិមិត្តស្នេហ៍"[Chealisa] GxG](https://img.wattpad.com/cover/324973080-64-k497768.jpg)