«នែ៎!លោក ខ្ញុំស្អាតខ្លាំងណាស់ដឹងទេ? មុខក៏ស្អាត
ស្បែកក៏ស រាងក៏អ៊េម ត្រគាកក៏- កុំអាលទាន់ទៅនៅ
មេីលមុខខ្ញុំសិនក្រែងលោលោកប្ដូរចិត្តលែងខ្ញុំទៅវិញ អេលោក! លោកៗ អាលោក ចន ជុងហ្គុក ខ្ញុំប្រាប់ថាឲ្យនៅមេីលសម្រស់ខ្ញុំសិន បេីលោកមិនឈប់ ខ្ញុំស្រាតខោអាវឲ្យកូនចៅលោកមេីល ថេយ៉ុងតូច ហេីយណា!»
«ថេយ៉ុង?»ដំណេីរអង់អាចឈប់ង៉ក់ ស្របសំឡេង
ស្អកបង្ហេីរតិចៗត្រង់ពាក្យ ថេយ៉ុង ខណៈរាងកាយធំឌាំង
បង្វែរយឺតៗទៅរកប្រភពសំឡេង។
«នែ៎ៗ នេះកុំប្រាប់ថាខ្លាចខ្ញុំស្រាតខោអាវឲ្យកូនចៅ
លោកមេីលណា»កំលោះតូច មិនបានចាប់អារម្មណ៍នឹង
ទឹកមុខភ័យអររបស់អ្នកម្ខាងទៀត បែរជាសេីចកខឹក គិតថា
ជុងហ្គុក ព្រមងាកក្រោយក៏ព្រោះតែខ្លាចខ្លួនស្រាត
ខោអាវឲ្យអង្គរក្សគេមេីល។
«ថេយ៍...»កាន់តែមេីលកាន់តែដូច។ ចរិតនេះ កែវភ្នែកនេះ សំឡេងនេះ ប្រាកដជា ថេយ៉ុង របស់គេ
ហេីយ តែក៏មិនហ៊ានមានសង្ឃឹមខ្លាំង បានត្រឹមតែញញឹម
ស្រាលៗ ដេីរតម្រង់ទៅរកអ្នកដែលធ្វើមុខឡេឡឺ បែប
មិនដឹងខ្យល់អី មុននឹង៖
«ចង់ធ្វើអី?»ថេយ៉ុង ងាកមុខចេញ កញ្ឆក់ខ្លួន ដេីរ
ថយក្រោយ ពេលនៅសុខៗអ្នកដែលហាខ្ជាក់សម្ដីឲ្យ
មនុស្សយកខ្លួនទៅឲ្យខ្លាសុី ស្រាប់តែលូកដៃមកទាញ
ក្រណាត់ឃ្លុំមុខចេញ។
«ថេយ៍...»បបូរមាត់ក្រៀមស្ងួត ញ័រតតាត់ ស្របដៃ
ញ័រៗលេីកប៉ះក្រសោបមុខមនុស្សដែលធ្វើឲ្យចិត្តរឹងដូចថ្មប្រែជារង្គោះរង្គើសាជាថ្មី បន្ទាប់ពីវារសាត់បាត់ចេញពីរាងកាយអស់រយៈពេល១០០ឆ្នាំ តាំងពីថ្ងៃដែល ថេយ៉ុង ចាកចេញពីពិភពលោករបស់គេទៅ។
«ផាច់!ធ្វើអីហ្នឹង? ប្ដូរចិត្តចង់ច្របាច់កខ្ញុំសម្លាប់
ហ្ហេស?»ថេយ៉ុង លេីកដៃវាយមុខសង្ហាផាច់ ទោះមិនសូវ
ប្រេីកម្លាំងខ្លាំង ក៏អាចឲ្យមុខសស្រស់សង្ហាប្រែទៅជា
ក្រហមបានដែរ។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី
