«ច្រៀងក៏ពីរោះ រាំក៏ស្អាត តេីអាចធ្វើជាប្រពន្ធរបស់អធិរាជព្រះចន្ទ បានហេីយនៅ?»
«ចង់ធ្វើប្រពន្ធស្អីទៀត?ក្រែងលេីកមុនរំលោភបងបាន
សម្រេចហើយមិនអញ្ចឹង?»ទ្រង់ញាក់ចិញ្ចើមទ្រឺតៗដូច
ប្រុសច្រឡឺម លេីកសំនួនពាក្យវាយប្រហារ ថេយ៉ុង មក
និយាយ ហាក់ដូចទ្រង់ជាជនរងគ្រោះត្រូវបានក្មេងប្រុស
តូចតែមួយរំលោភបំពានរាងកាយ។
«កុំមកចោទអូន!លេីកមុនបងជាចាប់ផ្ដើមមុនទេ មិន
មែនអូន!»
«តែអូនក៏ជាអ្នកបេីកដៃមុនដែរមិនអញ្ចឹង កុំមកធ្វើ
ភ្លេច»
«អូន-អូនមិនដឹងទេ»ពាក្យរអិលរ៉ូមុននេះ ប្រែជាទាក់
អណ្ដាតក៏ត្រដិតនិយាយមិនចេញ។ អធិរាជព្រះចន្ទ ចាក់
ចំចំណុចពេកហេីយ ដល់ថ្នាក់មនុស្សដែលមិនដែលស្គាល់
ពាក្យថាចាញ់ដូច គីម ថេយ៉ុង ត្រូវទម្លាក់ដៃ សុំចុះចាញ់
រត់ចូលក្នុងដំណាក់បាត់។
«នែ៎!ក្មេងក្បាលខូច!រំលោភគេហេីយ ចង់រត់គេច
ហ្ហេស?ឆាប់ងេីបមកទទួលខុសត្រូវភ្លាម»ជុងហ្គុក ក្រព័ទ្ធ
ដៃទៅក្រោយ ដេីរតាម ថេយ៉ុង ហើយឡេីងអង្គុយនៅចុងគ្រែ ទាញខ្លួនតូចល្អិតដេកផ្កាប់មុខ លាក់បាំងអារម្មណ៍ខ្មាសអៀន ឲ្យអង្គុយលេីដេីមភ្លៅមាំ។
«ប្រាប់ហេីយថាអូនមិនបានរំលោភបងទេ!»
«តែអូនអង្គុយពីលេីកូនបង ថែមទាំងអុកកូនរបស់បង
ខ្លាំងៗសឹងតែបាក់កទៀត!»
«តែយេីងទាំងពីរនាក់បានព្រមព្រៀងគ្នាហើយតេី!
នៅមករករឿងអូនអីទៀត?»កាលនោះ ព្រមព្រៀង
ស្ម័គ្រចិត្តរៀងខ្លួនៗខ្លួន គ្មាននរណាម្នាក់បង្ខំនរណាឡើយ។
ថេយ៉ុង នៅក្មេង ទេីបតែពេញរូបពេញរាង អាយុទេីប
តែ១៨ឆ្នាំតែទ្រង់ពេញមានអាយុកាលដល់ទៅ៣មុឺនឆ្នាំ
ជនរងគ្រោះគួរតែ ថេយ៉ុង មិនមែន អធិរាជព្រះចន្ទ ទេ។
«តែបងក៏នៅពីលេីអូនដូចគ្នា!ម៉េចក៏នៅសុខៗមកចោទគ្នាបែបនេះ? អ្ហឹកៗ»ប្រកែកមិនឈ្នះ មានតែយំ យំឲ្យ
ទ្រង់ដឹងថាអារម្មណ៍អ្នកដែលត្រូវគេចោទវាបែបណា។
ចំណែក ជុងហ្គុកវិញ ពេលឃើញទឹកភ្នែកអ្នកម្ខាងទៀត
ក៏កាន់តែអស់សំណើច កាន់តែចង់ញ៉ោះធ្វើបាបខ្លាំងទ្វេដង។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី
