@នៅតាមផ្លូវ
ខ្យល់បក់រំផាយរំផាត់រសាត់ប៉ះចំផ្ទៃមុខតូចច្រមិចដែលកំពុងតែញញឹមញញែមមិនឈប់ ព្រោះបានទៅដេីរ
លេងលំហែកាយជាមួយបុរសជាទីស្រឡាញ់ជាលេីកដំបូង
ក្នុងមួយឆាកជីវិត។
ខ្យល់បក់កាន់តែខ្លាំង នាំឲ្យគួចសក់ពណ៌ទឹកដោះឆ្នូតប្រផេះ ប៉ះមុខបន្តិច រលុបមុខបន្តិច។ ដៃតូចស្រលូនដូចបន្លាក្រូច លេីកឡេីងលូកក្រសោបទាញសសៃសក់វៃងជិតនឹងប្រះស្មាចូកចូលក្នុងទងត្រជាក់ រួចងាកញោចបបូរមាត់
សិចស៊ីគួរឲ្យចង់បឺតជញ្ជក់ ដាក់ទេវតាសង្ហា មានអាយុកាលរាប់មុឺនឆ្នាំ ដែលកំពុងតែបេីកបរឡានយ៉ាងមានជំនាញដូចជាមនុស្សលោកធម្មតា។
«មិននឹកស្មានសោះថាបងក៏ចេះស្លៀកពាក់ ចេះបេីក
ឡាន តុបតែងខ្លួនដូចមនុស្សធម្មតាដែរ ហិហិ»និយាយរួច
ក៏សេីច ព្រោះស្មានមិនដល់ពិតមែន គិតថាអធិរាជព្រះចន្ទ
ជាមនុស្សបុរាណ ធ្វើអ្វីក៏បុរាណ តែនេះជាអ្វី? ទ្រង់ចេះ
បេីកឡាន ចេះលេងខ្លួនតាមបែបមនុស្សសម័យថ្មី ចេះ
ពាក់វែនតាបន្ថែមសម្រស់ឲ្យកាន់តែសង្ហា និង ទាក់ទាញ។
តេីមានអ្វីខ្លះទៀតដែលទ្រង់អាចធ្វើបានទៅ?
«ភ្លេចហើយហ្ហេស? ថាបងជាអធិរាជព្រះចន្ទ ជាអ្នក
គ្រប់គ្រងនៃឋានព្រះចន្ទដ៏អស្ចារ្យ ក៏ជារាជបុត្រាពៅតែ
មួយអង្គឯងគត់ដែលនឹងឡេីងសោយរាជ្យគ្រប់គ្រងឋាន
សួគ៌ ឋានកណ្ដាល និង ឋាននរក ជំនួសព្រះឥន្ទ្រ»
អ្វីដែលទ្រង់និយាយគឺជាពាក្យពិតឥតប្រឌិត ប៉ុន្តែជាពាក្យពិតដែលនឹងកេីតឡេីងមែន ប្រសិនបេីគ្មានវត្តមានក្មេងប្រុស គីម ថេយ៉ុង ក្មេងពូកែយំ ពូកែរៀបរាប់បែកអូរហូរស្ទឹង ម្ល៉ោះពេលនោះ ទ្រង់អាចនឹងទន់ព្រះទ័យ ព្រមរៀបអភិសេកជាមួយទេពធីតាផ្កាឈូកឫទេពធីតាផ្សេងទៀតតាមការអង្វរកររបស់ព្រះមាតិព្រះបិតា ព្រមទាំងបាន
លេីកសោយរាជ្យធ្វើជាអ្នកបន្តវេនបាត់ទៅហេីយ តែ
ពេលនេះទ្រង់មាន ថេយ៉ុង ជាម្ចាស់ចិត្ត ម្ចាស់បេះដូងតែ
មួយគត់ រឿងនោះ ជារឿងអតីតកាល រាល់ថ្ងៃទ្រង់រស់នៅ
ជាមួយនឹងបច្ចុប្បន្ន មិនត្រឡប់ ឫ ប្ដូរចិត្តឡេីយ ជ្រេីស
រេីស ថេយ៉ុង ហេីយ នឹងជ្រើសរើសរហូតទៅ។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី
