ភាគទី43: អង្គរក្ស Vampire 🩸

574 47 6
                                    

ភាគទី:43
     ពន្លឺថ្ងៃចាប់ផ្ដើមលិចម្ដងបន្តិចៗចំនួសអោយព្រះចន្ទរះឡើងមកម្ដង បង្ហាញអោយឃើញប្ដីប្រពន្ធមួយគូអ្នកជាប្រពន្ធកំពុងតែលាបឡេគេងយប់នៅមុខកញ្ចក់ ចំណែកអ្នកជាប្ដីកំពុងតែធ្វើការញាប់ដៃនាយក្រាស់ធ្វើហើយយក កុំព្យូទ័រទុកលើតុមុននឹងហៅនាយតូចជាប្រពន្ធ។
     " ថេហា...." ជុងគុកអង្គុយហៅនាយតូចដោយបង្អស់សំឡេងវែងអោយនាយតូចថេយ៉ុង កំពុងលាបនោះងាកមើល
     " បាទ " ថេយ៉ុង ហៅហើយងាកមកលាបឡេបន្ត
     " បងឃ្លាន.... " ថេយ៉ុឮថានាយឃ្លានក៏ដើរទៅរកនាយឡើងទៅអង្គុយគេពីលើធ្វើអោយនាយក្រាស់ជ្រួញចិញ្ចើមចូលគ្នាមិនយល់ពិនាយតូចកំពុងគិតអី?
     " ថេ! អូនធ្វើអីហ្នឹង? "
     " ឃើញបងថាឃ្លាន " នាយតូចគិតថាប្ដីខ្លួនឃ្លានអានោះទើបខំដើរមករកហើយអង្គុយពីលើភ្លៅនាយជាប្ដី ចំណែកនាយក្រាស់ឮហើយសែនហួចចិត្តគិតថាគេឃ្លានអានុងមែនអត់ទេគេគឺឃ្លានឈាមច្រើនជាង
     " បងមិនមែនឃ្លានដូចអូនគិតទេ " នាយក្រាស់ប្រញាប់ប្រកែកប្រពន្ធខ្លួនប្រហែលគិតដល់ឋានសួគ៌ហើយក៏មិនដឹង
     " ចុះឃ្លានអីវិញ? " ថេយ៉ុងសួរទាំងឆ្ងល់
     " បងខានបឺតឈាមយូរហើយប្រពន្ធសម្លាញ់ឥឡូវបងអត់ទ្រាំមិនបានទៀតទេ ពិតជាឃ្លានខ្លាំងណាស់" នាយក្រាស់ធ្វើមុខកំសក់ខំចូលតួ ដើម្បីអោយគេអាណិតព្រោះថានាយតូចនេះណា...មិនចង់អោយគេបឺតទេអ្នកណាទៅអោយបឺតនោះបើបឺតម្ដងៗមិនដែលតិចផងហើយចុះ ឥឡូវគេមានកូនទៀតនោះ?មិនហ៊ានគិតទេថាទៅជាយ៉ាងណាបើបឺតមិនដកមាត់អញ្ចឹងនោះ។
     " បងក៏ដឹងថាអូនមានកូនដែរ មិនមែនអូនមិនចង់អោយបងទេ តែមកពីបងបឺតមិនដកមាត់ " ថេយ៉ុងនិយាយហើយរកថានឹងក្រាក់ចេះតែនាយក្រាស់ចាប់ចង្កេះជាប់មិនអោយចុះ
     " ណាៗណា.... ប្រពន្ធសម្លាញ់ប្ដីឈប់ធ្វើបែបនោះទៀតហើយប្ដីបឺតតែមួយភ្លែតទេ អូខេ "
     " អូយ...អាឆ្គួតប្ដីនេះថាខាំ ខាំភ្លាមមិនប្រាប់មុនសោះហើយ...." ថេយ៉ុងស្រែកមួយរំពេកនៅពេលនាយក្រាស់និយាយចប់ចាប់ដៃនាយតូចឡើងនឹងខាំមិនប្រាប់សម៉ីខ្លួនមុន ថេយ៉ុង អង្គុយនៅលើភ្លៅនាយក្រាស់រហូតដល់គេងលក់ទំលាក់ក្បាលលើស្មានាយចំណែកនាយវិញក្រោយបឺតហើយក៏ដាក់អោយគេគេងស្រួលបួល ដើរទៅរកប្រអប់រុំដៃនាយតូចដែលនាយខាំបាន ធ្វើហើយនាយក៏ដាក់ខ្លួនគេងជិតនាយតូចចូលទៅទាញកាយប្រពន្ធយកមកអោបជាប់ទ្រូង។
     " ហុឹម..." កាយតូចស្ដើងល្វតល្វន់ពតខ្លួនចុះឡើងលើកដៃញីភ្នែកខ្លួនឯងអោយសមនឹង ពន្លឺព្រះអាទិត្យដែលរះចែងចាំងចូលក្នុងបន្ទប់គេង
     " ទៅណាហើយ? " ថេយ៉ុងងើបអង្គុយងាកឆ្វេងងាកស្ដាំរកមើលប្ដីតែមិនឃើញនៅ ដោយរកមិនឃើញនាយតូចក៏សម្រេចចិត្តចុះពីលើកគ្រែដើរទៅបន្ទប់ទឹកសម្អាតខ្លួនមុនចុះទៅខាងក្រោម។
     " អ្នកម៉ាក់! ជុងគុកគេទៅណាហើយ? " មកដល់ខាងក្រោមនាំយតូចដើរទៅរកអ្នកស្រីគីមសួររកនាយក្រាស់
     " ជុងគុ គេនៅសួនផ្កា "
     " អរគុណច្រើនអ្នកម៉ាក់ " ឮហើយនាយតូច ប្រញាប់ដើរទៅសួនផ្កានៅក្រោយផ្ទះ។
     " ធ្វើអី? " ដើរមកដល់នាយតូចសួរនាយក្រាស់ជាមួយមុខមាំហ៊ានក្រាកចោលគេផង ។ ជុតគុកកំពុងតែអង្គុយញ៉ាំផ្កានោះឮភ្លាមងាកមករកប្រភពសំឡេង
     " ថេ! " នាយក្រាស់ជុងគុកហៅឈ្មោះនាយតូចទាំងភ្ញាក់ព្រើត
     " មែនគឺអូន!បងកំពុងធ្វើអី? " ថេយ៉ុងឈរសួនាយ
     " ញ៉ាំផ្កា ហិហិ " ជុងគុក សើចលិបភ្នែកដាក់នាយតូចទាំងមិនសមលោកអើយប្រពន្ធឃើញអស់ហើយ
     " ហេតុអីបងញ៉ាំផ្កា?មិនញ៉ាំបាយឬបឺតឈាមអូន? " ថេយ៉ុងសួរនាយទាំងងឿងឆ្ងល់ បាយក៏មានឈាមក៏បឺតបានចុះហេតុអីក៏លោកប្ដីខ្លួនមកសំងំអង្គុយញ៉ាំផ្កាពេញមាត់បែបនេះ? ខ្មាស់គេណាស់លោកអើយមិនដឹងទៅយកមុខទុកឯណាទេ
     " ហិហិ បងឃ្លាន " នាយក្រាស់បានត្រឹមសើចក៏ងាកមកមុនផ្កាវិញរួចចាប់ផ្កាកុលាបក្រហមបេះស្លើកផ្កាវាមកញ៉ាំធ្វើមិនដឹងដោយមិនខ្វល់ថាផ្កាគេញ៉ាំឬអត់
     " អូនទៅវិញហើយ " ថារួចនាយតូចក៏ដើរចេញពីនាយវិញខ្ជិលនៅឈរមើលណាស់
    " កូនឃើញជុងគុកហើយឬនៅ? " ចូលមកដល់ខាងក្នុងវិញ អ្នកស្រីគីម កំពុងតែអង្គុយមើលទូរទស្សន៍ម្នាក់ឯងនោះក៏សួរនាយតូច
     " ឃើញហើយអ្នកម៉ាក់ នោះកំពិងតែអង្គុយញ៉ាំផ្កា មើលទៅដូចជាឆ្ងាញ់ណាស់ចឹង " ថេយ៉ុង ចូលទៅអង្គុយជិតគាត់រួចនិយាយប្រាប់
     " ប្រហែលជាកូនជុង ចាញ់កូនសំនួរកូនហើយចុះពេលនេះក៏ឈប់ចាញ់ឬនៅ?" អ្នកស្រីគីម
     " ឈប់ហើយអ្នកម៉ាក់ "
     " ប្រហែលដូចម៉ាក់គិតហើយចឹង " អ្នកស្រីគីមនិយាយហើយក៏ផ្ដោតអារម្មណ៍មើលទូរទស្សន៍វិញ។
     " ចឹងកូនទៅមើលបាយសិនឃ្លានណាស់ " នាយតូចថាហើយក៏ក្រោកដើរទៅផ្ទះបាយថាបានអីញ៉ាំខ្លះ
•មួយស្របក់ក្រោយមក
     " កូនជុងមកហើយហ៎..." អ្នកស្រីគីមសួរទៅនាយក្រាស់ដែលដើរចូលមក
     " បាទអ្នកម៉ាក់ ចុះថេទៅណាហើយ? "
     " ថេនៅផ្ទះបាយ ប្រហែលកំពុងញ៉ាំបាយហើយ "
     " បាទអ្នកម៉ាក់ " ថាហើយនាយក្រាស់ក៏ដើរទៅរកនាយតូច
     " ឆ្ងាញ់ទេ " ដើរមកដល់នាយក្រាស់ក៏សួរទៅអ្នកកំពុងតែញ៉ាំបាយ
     " មិនឆ្ងាញ់ទើបចម្លែក " មាត់នៅទំពារតែក៏មិនភ្លេចតប
     " ជុប! " ជុងគុក ដើរទៅអោបនាយតូចពីក្រោយរួចអើនថើបថ្ពាល់គេមួយ ខ្សឺតសិមលើកដៃបេះមាត់ចេញពីមាត់គេ
     " ហារមាត់អូនបញ្ចុក " នាយក្រាស់ហារមាត់អោយប្រពន្ធបញ្ចុកបាយជាមួយសាច់មាន់
     " ឆ្ងាញ់ទេ? "
     " អ៊ឹម!ឆ្ងាញ់ណាស់តែដូចខ្វះអីមួយ " នាយគិតបន្តិចទើបនឹកឃើញដើរទៅយកម្ទេសមក ចាក់លើទឹកត្រី
     " បងដាក់ធ្វើអី?អូនមិនចេះញ៉ាំហិលទេណា " ថេយ៉ុងនិយាយឡើងស្រែកថាឪ្យនាយពេលឃើញគេចាក់ម្ទេចចូលក្នុងកូនចានតូច
     " តែបងចង់ញ៉ាំ " នាយក្រាស់ញាក់ចិញ្ចើមឌឺនាយតូចទ្រឹតៗ
     " អាឆ្គួត~~~ហា....អាងាប់ហែងដាក់អាញ់សុីកើតដែរឬ?ប្រាប់ហើយថាអាញ់សុីមិនកើត នៅតែដាក់ ហា....អាញ់ឈប់សុីហើយ " ថេយ៉ុង ស្រែកយំដូចកូនក្មេងរួចគប់ចានចោលទៅលើឥដ្ឋមួយទំហឹងឮសូរតែ ផាំង! គ្មានអោយនាយបានញ៉ាំរួចឡើងទៅខាងលើបាត់ធ្វើអោយនាយក្រាស់ហួចចិត្តជាខ្លាំងដាក់ចាននឹងហើយ ចាក់ទឹកត្រីមួយចានទៀតទៅមានអី ចាំបាច់បោកចានចោល?

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now