ភាគទី:7
" មកហើយហ៎កូនពៅមាស " លោនចន និយាយទៅ ជុងគុក កំពុងតែដើរមករកគាត់
" បាទប៉ា " ជុងគុក ដើរមកដល់ក៏ដាក់គូទអង្គុកលើសាឡុងទប់មុខ លោកចន
" កូនបាត់ទៅ? " លោកចន សួរដោយមិនស្មើមានដឹងអត់ថាគាត់បារម្ភពីរនាយយ៉ាងណា
" អូនដើរលេងនិងណាប៉ា ប៉ា!អូនបានថើប ចែថេណាក្រអូបណាស់ " លោកចនមិនខ្ចីខ្វល់និងសម្ដីនាយនិយាយប្រាប់គាត់ ព្រោះគាត់ដឹងពីរនាយជាជំនិតរួចទៅហើយ
" ថើបៗទៅមានអីពាក់ព័ន្ធនិងប៉ា " លោកចន និយាយហីៗធ្វើដូចមិនខ្វល់
" អូនឮថាប៉ាៗត្រូវការអង្គរក្សមកការពារអូនមែនទេ? " ជុងគុក នៅពេលដើរទៅញ៉ាំនំនាយក៏បានឮ លោកចន ប្រាប់ វីណា អោយដើររកអ្នកការពារនាយ
" បាទកូនប្រុសប៉ា " លោកចន
" ប៉ាៗអូនចង់បានអ្នកការពារអូនតែអូនចង់អោយចែថេ ហឹកហឹក " ជុងគុក ចង់អោយនាយតូចការពារខ្លួនចង់អោយគេនៅក្បែរ សុខចិត្តយំដើម្បីអោយគាត់យកព្រមទាំងមិនដឹងថា ចែថេ នាយចេះវៃឬអត់ផង បើយកមកហើយគេវៃកាពារនាយពេលមានរឿងគិតយ៉ាងម៉េចទៅ
" ហើយកូនទៅរក ចែថេ កូននៅណា " លោកចន មិនប្រកែកអោយតែនាយចង់បានអីគាត់យកព្រមគ្រប់យ៉ាងមិនបដិសេធអោយែបានឃើញគេសប្បាយចិត្ត
" ប៉ាៗអ្នកមាន មានកូនចៅច្រើនចឹងអោយគេតាមរកទៅ ហឹកហឹក " ជុងគុក
" ចាំប៉ាអោយកូនចៅប៉ាតាមរក ចែថេ កូនឈប់យំទៅប្រយ័ត្នប៉ាអត់នាំ ចែថេ កូនមកអោយកូនណា " គ្រាន់តែតែឮប៉ាខ្លួនអត់រកតាមរក ជុងគុក បាត់យំដូចគេបេះ
" អូនឡាញ់ៗប៉ា " ជុងគុក ចូលទៅអោប លោកចន ដើម្បីយកចិត្តបានតែ សប្បាយចិត្តទៀតអោបគាត់បើខឹងវិញបោករបស់របរពេញផ្ទះតែម្ដង
" អោបប៉ាចឹង មានងូតទឹកនៅ? " លោកចន
" នៅទេ ហិហិ អូនទៅងូតទឹកហើយណាស្អែកត្រូវនាំ ចែថេ មកអោយអូនអោយបាន " លេងពីរការអោបនាយក៏ក្រោកឈរតែមិនភ្លេចឡើយអោយគាត់យក ចែថេ នាយមកអោយខ្លួ ប្រាប់ លោកចន ចប់នាយក៏រត់ទៅខាងលើយ៉ាងលឿន សប្បាយចិត្តៗខ្លាំងៗជិតបានជួបនាយតូច។
" កូននេះ " លោកចន ហួចចិត្តនិងនាយ បើរាប់ម្ដងមើលបើមិនយំទាររបស់លេងទេក៏គេពេញមួយភូមិគ្រឹះដែរ
" វីណា ទៅសេុីបមើលថាគេជាអ្នកណា នៅឯណា ជាកូនចៅរបស់អ្នកណា " វីណាដែលនៅឈរជិតគាត់ គាត់ក៏ប្រាប់អោយនាយទៅសេុីមពីរប្រវត្តិរូបនាយតូច
" បាទចៅហ្វាយ " វីណា
" ឯងប្រហែលហត់ណាស់ហើយ ដែលមកមើលអ្នកប្រុសតូចរបស់ឯង " លោកចន
" ខ្ញុំមិនហត់ទេចៅហ្វាយ បើមិនបានចៅហ្វាយជួយខ្ញុំ ក៏ខ្ញុំមិនបានរស់ដល់ សព្វថ្ងៃនេះដែរ " មែនហើយបើមិនបាន លោកចន ជួយគេទេ នាយប្រហែលជាដើរស្លាប់នៅតាមផ្លូវមិនខាន នាយពេញចិត្តនិងមើលថែការពារ ជុងគុក បើទោះជាលំបាកបន្តិចមែន
" អរគុណឯងហើយ ឯងអាចទៅសម្រាកបានហើយ ថ្ងៃទៅសេុីបមើល អ្នកដែល ជុងគុក បាននិយាយផង " លោកចន
" បាទចៅហ្វាយ " និយាយចប់នាយក៏ដើរចេញទៅសម្រាក។
•Skip
" ហ្ហើយ~~~ ហត់ណាស់ " ជេហូ ទើបនិងចេះពីរធ្វើការនៅម៉ាតនៅឆ្ងាយពីរផ្ទះ ដើរតាមផ្លូវមាត់រអ៊ូរមិនដាច់
" កាលទៅដល់ផ្ទះទេលោក ហឹកហឹក ឃ្លានបាយណាស់ " ជេហូ ដើររអ៊ូរនៅលើដងផ្លូវទៅផ្ទះដៃលើកទៅ អង្អែលពោះថ្នមៗយប់ស្មានេះហើយនៅទាន់ដល់ផ្ទះទៀត និងហើយទុកលុយបង់ផ្ទះអត់ហ៊ានទិញអីញ៉ាំ តែបើទិញអីញ៉ាំបានអីបង់ថ្លៃផ្ទះ។
15នាទីក្រោយមក នាយតូចក៏ដើរមកដល់ផ្ទះវិញទាំងគ្មានកម្លាំងក្នុងខ្លួន។ ក្រោក!.. គេបានបើកទ្វារចូលផ្ទះដើរទៅរកបាយញ៉ាំព្រោះឃ្លានខ្លាំងហើយ
" ទឹកត្រី? " នាយតូចដើរមកដល់ឃើញតែទឹកត្រីនិងមានបាយនៅក្នុងឆ្នាំងតិចតួច
" ហ្ហើយ ...សុីបាយជាមួយទឹកត្រីទៀតហើយ នេះបានគេហៅថាក្រមែន ហាសហា " នាយតូចជេហូ សើចបណ្ដើរដួសបាយដាក់ចានជីវិតអ្នកក្រគ្មានម៉ែគ្មានឪគឺបែបនេះ មួយថ្ងៃៗខំរកមួយចិញ្ចឹមជីវិត សុីបាយតែជាមួយ ទឹកត្រីអំបិលបុក គ្មានវាសនាបានហូបរបស់ថ្លៃៗដូចគេ នៅពេលឃើញ គ្រួសារគេដើរជុំគ្នា ចិត្តគិតថាបើមានគ្រួសារគេ ប្រហែលជាមានក្ដីសុខណាស់ហើយ តែបានត្រឹមគិតមិនអាច ទេវតាកំណត់អោយគេគ្មានម៉ែគ្មានឪ រស់នៅទាំងវេទនា។
" បានហើយឯងហូឈប់បង់ហូទឹកភ្នែកទៀតទៅ " ជេហូនិយាយប្រាប់ខ្លួនឯងទាំងកំពុងយំ យល់ថាខ្លួនឯងពិតជារស់នៅពិបាកខ្លាំងណាស់ តែនៅតែខំរស់ នាយតូចជូតទឹកភ្នែកចេញពីរ ថ្ពាល់ ទាញចានបាយយកមកជិតខ្លួនដួសបាយដាក់ចូលក្នុងមាត់ ទំពាលេបទាំងអួលដើមក។ ក្រោយញ៉ាំបាយរួច ជេហូ ក្រោកទៅងូតទឹករួចក៏គេង យកកម្លាំងធ្វើការនៅថ្ងៃស្អែកបន្តទៀត។
ព្រឹកថ្ងៃថ្មីព្រះអាទិត្យរះពីរខាងកើត ពន្លឺព្រះអាទិត្យជះចូលក្នុងបន្ទប់ធំស្រស់ស្អាតដូចទៅនិងក្នុងបន្ទប់គេងរាជបុត្រតែអ្វីដែលប្លែកបំផុសនោះគឺមានតុក្កតានៅជុំវិញគ្រែគេងអ្នកកំពុងគេងលន់លក់នៅមិនទាន់ក្រោក
" អ្នកប្រុសតូច...ក្រោក " ចាន ត្រូវជាអ្នកបំរើស្រីក្មួយស្រីអ៊ុំស្រីមើលការសុខត្រូវ ឡើងមកហៅនាយអោតយក្រោក ព្រោះដល់ម៉ោងញ៉ាំបាយហើយ បើមិនមកហៅដឹងតែអ្នកប្រុសតូច កំពុងខ្ជិលមិនខ្ចីក្រោក
" អូនសុំគេងតិចទៀតសិន មីង " ជុងគុក ទាញភួយមកគ្របក្បាលចេញពីរ ពន្លឺដែលរះមកពីរបង្អូច
" តែអ្នកប្រុសធំគាត់នៅចាំញ៉ាំបាយណា ហើយគាត់ថាខ្ញុំទៀតថាគាត់មានរឿងចង់ប្រាប់
"គ្រាន់តែតែឮគេប៉ានាយចង់មានរឿងចង់ប្រាប់ ជុងគុក ស្ទុះក្រោកឡើងយ៉ាងលឿនរត់ទៅខាងក្រោមតែបានអ្នកបំរើឃាត់ទាន់ នៅមិនទាន់ងូតទឹកផងចង់ចេះទៅទាំងចឹងឬ?
" អ្នកប្រុសតូច កុំអាលទៅ ងូតទឹកសិន " ចាន ស្រែកប្រាប់នាយ ជុងគុក វិញ ក៏ដើរទៅងូតទឹកទាំងអេសក្បាល
" ហិហិ អូនសុំទោស " សុំទោសអ្នកបំរើរួចនាយក៏ចូលទៅងូតទឹក ធ្វើយ៉ាងម៉េចអោយលឿនដើម្បីបានជួប លោកចន។
" កូនជុង អង្គុយមក " លោកចន ឃើញ ជុងគុក។ ចុះមកទើបហៅនាយអោយអង្គុយ
" ប៉ា! " ជុងគុក ចូលទៅអង្គុយនិងកៅអី
ឯលោកចន វិញ មិនបាននិយាយ អ្វីបន្តទៀតនោះទេ ទើប ជុងគុក ស្រែកហៅដាកើគុកអោយភ្ញាក់តាមសម្លងរបស់នាយ
" អី! អីទេ កូនជុង និយាយធម្មតាទៅចាំបាច់ស្រែក " ភ្ញាក់ចង់គាំងបេះដូងហើយ ចេះមកស្រែកកាត់ព្រឹកទៅកើតកូននេះ
" ប៉ាថាចង់ប្រាប់រឿងមួយអោយអូននោះកាលប្រាប់ " នាយនិយាយទាំងមុខស្មើដាក់គាត់ មុខនាយពេលខឹងគឺដូចនិងនាយពេលនៅជាគឺមិនដូចនៅពេននេះនោះទេ
" កូនជុង " លោកចន នៅពេលបានឃើញមុខនាយបែបនេះហើយក៏មាន អារម្មណ៍ថារាងខ្លាចតិចៗដែល3ឆ្នាំហើយដែលគាត់មិនបានឃើញមុខនាយស្មើចឹងនោះ
" កូនជុង ញ៉ាំបាយសិនទៅ " បើទោះជាខ្លាចនិងទឹកមុខ ជុងគុក ក៏អោយនាយញ៉ាំបាយមុខសិនដែលរឿងផ្សេងចាំនិយាយតាមក្រោយ
" បាទប៉ា " ជុងគុក ទម្លាក់ទឹកមុខចុះ អ្នកបំរើក៏ដួសបាយដាក់ចាន គ្នាមានតែ2នាក់តែម្ងូបពេញតុ។ ក្រោយញ៉ាំបាយរួចអ្នកំរើយកចានទៅទុកអស់ ជុងគុក សួរ លោកចន ម្ដងទៀត
" ប៉ា! រឿងអីប្រាប់ចង់ប្រាប់អូននោះ " សង្ឃឹមថាការគិតរបស់គេជាការពិតចុះ
" 3 ថ្ងៃទៀតប៉ានិងនាំ ចែថេ កូនមកមើលថែកូនហើយ " ការគិតរបស់គេជាការពិតមែន។ គាត់បានដឹង ប្រវត្តិនាយតូច ថេយ៉ុង អស់ហើយតែក៏មានរឿងដែលគាត់ឆ្ងល់ពីរនាយតូចខ្លះដែរ
" អូនជិតបានជួប ចែថេ ហើយ ហិហិ " ជុងគុក ក្រោកឈររាំ សប្បាយចិត្តនៅពេលជិតបានជួប ថេយ៉ុង សំណព្វចិត្តរបស់នាយ ។
" តែកូនត្រូវលេបថ្នាំសិនបានប៉ានាំ គេមក "
" អាប៉ា មិនត្រូវហៅ ចែថេ អូនថាគេនោះទេ " ខឹងទៀតហើយ និយាយប៉ះពាល់របស់គេមិនបានស្អីបន្តិចសម្លក់ស្អីបន្តិចស្រែក ។