ភាគទី៣

Start from the beginning
                                    

💥វ៉ុនឆា​  គេ​បញ្ជា​រថយន្ត​បេីក​លេីផ្លូវ​ធំ​  ទោះបី​តំបន់​នេះ​រាង​ដាច់​ស្រយាល​ ថែមទាំង​ជា​តំបន់​ភ្នំ​មែន​  តែ​ទីនេះ​អភិវឌ្ឍ​បាន​ច្រើន​ណាស់​  ជា​ពិសេស​ផ្លូវ​មាន​សភាព​រលោង​ស្អាត​  ទោះបី​ជា​តូច​បន្តិច​មែន​ក៏​ដោយ​៕

វ៉ុនឆា​ដែល​កំពុងតែស្លុង​អារម្មណ៍​មេីលទេសសភាព​ ព្រៃព្រឹក្សា​ដែល​ដេីមឈេី​អម​សងខាង​ផ្លូវ​ រីក​ផ្កា​ស្គុះស្គាយ​ចោលក្លិន​ក្រអូប​ប្រហេីរ​  សម្រស់​ពិត​ជា​ស្រស់​ស្អាត​អស្ចារ្យ​    រថយន្ត​ដែល​គេកំពុងតែ​បេីក​ស្រាប់តែ​ វ៉ាកអឺ​នឹង​កម្លោះរាងស្តើង​ម្នាក់​កំពុង​តែ​ជិះកង់មក​ទល់មុខ​រថយន្ត​

ងឺត​~~~~

សម្លេង​កង់​ឡាន​ កកិត​នឹង​ថ្នល់​  នឹង​សម្លេង​ក្មេង​ប្រុសស្រែក​ យ៉ាង​ភ្ញាក់​ផ្អើល​  វ៉ុនឆា​គេ​ក៏​ រាង​ភ័យ​ភ័យ​បុកពោះ​ មិនដឹងថាក្មេងនោះ​កេីតអីឬអត់ទេ​ចេះសំណាង​គេចាប់​ហ្វ្រាំង​ទាន់​ពេល​

"វ៉ុនឆា​ ឯង​បេីកយ៉ាង​ម៉េច​នឹង​?  ឆាប់​ចុះទៅ​មេីល​ភ្លាមទៅ"យ៉ុងហ្គី​ សម្លក់​មុខ​កូន​ចៅ​របស់​ខ្លូន​ ទាំង​និយាយ​សម្លេង​ស្មេី​កំប្រុតៗ​

"បាទ! ចៅហ្វាយ​ ខ្ញុំ​ភ្លេច​ខ្លួន​សុំទោសទាន​"

វ៉ុនឆា​អោនសុំទោស​ចៅហ្វាយ​រួច​  គេប្រញាប់​ឈាន​ជើង​ចុះពី​លេី​ឡាន​យ៉ាង​លឿន​  សំដៅ​ទៅ​រកកម្លោះតូចដែល​ដួល​កង់​  ក្រោក​មិន​រួច​ បាន​ត្រឹមតែ​អង្គុយ​ធ្វើ​មុខ​ជូរ​ នៅត្រង់​នោះ​ដដែល​។

"សុំទោស​  !!! តេី​មានត្រូវ​ត្រង់​ណា​ទេ?"​ 

វ៉ុនឆា​​មិន​ត្រឹមតែ​សួរ​  គេនៅមានចិត្ត​ជួយ​លេី​កង់​រួច​រាល់​ក៏​  ជួយ​គ្រារាង​តូច​ងេីបឈរ​ផងដែរ​

"ខ្ញុំមិន​អីទេ​  អូយ...!!!  "​ ជីមីន  តប​ទៅ​វ៉ុនឆា​  ទាំង​មុខ​តូច​ញញឹម​មិនសូវ​សម  ពេល​គេ​ក្រោក​ឈរ​  ស្រាប់​តែ​ មាន​អារម្មណ៍​ថា​ក្រហាយ​ ផ្សារ​នៅក្បាល​ជង្គង់​ ៕

"​នេះឯង  រលាត់​សាច់​ជង្គង់​ហើយ​  ខ្ញុំពិតជា​សុំទោស"​ 

អ្នកកម្លោះ​  ក្រោយ​ពី​លឺជីមីនស្រែក​ ទេីប​នាយ​ឱន​ទៅក្រោម​ទេីប​ឃេីញ​ក្បាល​ជង្គង់​ក្មេងម្នាក់នោះមាន​ឈាម​រហូត​ចេញ​មកតិចៗ​ ស្បែក​ដ៏​សរ​ផូរផង់​ត្រូវ​ រលាត់​ដាច់​អស់​ 

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now