EP23:ស្គាល់​ ជុងហ្គុក​ ទេ?​ ជុងហ្គុក​ ប្ដី​ខ្ញុំ​!

Start from the beginning
                                        

     «ប្ដី​ខ្ញុំ​?រឿង​អី​ខ្ញុំ​ហៅ​ថាប្ដីមិនបាន?ពួកយើង​រស់នៅ​
ជាមួយ​គ្នា​ គេង​ជាមួយ​គ្នា​រហូត​ដល់មាន-»មិនទាន់
បញ្ចប់​ប្រយោគ​ផង

     ផាច់​!!!​ មួយកំផ្លៀង​ថែមទៀត​ ធ្វើ​ឲ្យ​ថ្ពាល់​ធ្លាប់​តែ
សរលោង​ប្រែជា​ជាំ​ក្រហម​ ព្រមទាំង​ជ្រាប​ចេញឈាម
តិចៗចេញ​ពី​គែម​មាត់​។

      «ផ្ដេសផ្ដាស​!ថោកទាប​!ឥត​មាយាុទ​គួរឲ្យ​ស្អប់!
យ៉ាង​អឺ​ យក​រំពាត់​មកឲ្យ​យេីង!»ស្រី​បម្រើ​ ស្ទុះស្ទា​យក​រំ
ពាត់​មកឲ្យម្ចាស់​ស្រី។ ដៃ​ស្រលូន​ប្រញាប់​ឈោងយ​ក
រំពាត់​មកកាន់ទាំងចិត្ត​កំពុង​ក្ដៅងុំ​ រួចលេីកយារ​វាត់លេី​ខ្នងតូច​ស្ដេីង​៣រំពាត់​បន្ត​កន្ទុយ​គ្នា​រដាក់។

     ឆ្វាប់​!ឆ្វាប់​!ឆ្វាប់!
     «អ្ហា​ សឺត»ថេយ៉ុង​ ខាំធ្មេញ​គ្រឺត​ហ​ទប់​សំឡេង​ថ្ងួចថ្ងូរ​ពីក្ដី
ឈឺចាប់​ មិនខ្ចី​សម្រក់​ទឹកភ្នែក​ ឫ​ អង្វរ​លន់​តួ​សុំក្ដី​អាណិត​
ថែមទាំង​ញញឹម​ឌឺដង​ផ្លែផ្កា​ឲ្យ​ព្រះនាង​ ហ្វង់ជឺ​ កាន់​តែ
ក្រេវក្រោធ​ វាត់​ថែម២រំពាត់​ទៀត។

     ឆ្វាប់​!ឆ្វាប់!
     «បានហេីយ​ អ្ហឹក​ ប៉ុណ្ណឹង​បានហេីយ​ បេី​អគ្គមហេសី​
មិនយល់ដល់​ម្ចាស់​តូច​ ក៏គួរតែយល់ដល់​ឈាមជ័រ​របស់​
អធិរាជព្រះចន្ទ​ផង​ អ្ហឹក​ៗ​»ឡាឡាង​ ស្ទុះរត់ទៅ​ស្រវា​ឱប​
ខ្លួន​តូច​ញ័រញាក់​ពីក្រោយ​ ដោយ​មិនភ្លេច​បោះ​ពាក្យ​សម្ដី​
នាំឲ្យ​ដួងចិត្ត​អគ្គមហេសី​រង្គោះរង្គើ​នៅមិនស្ងប់​ តែក៏
ព្យាយាម​ធ្វើ​ធម្មតា​ ហាក់​មិនបាន​សប្បាយ​អរនឹង​ដំណឹង​
មុននេះ។

     «ព្រះមាតា​ តាម​វិន័យ​ឋានសួគ៌​ ផ្កា៧ទង​ ត្រូវ​វាយ
៧រំពាត់​ក្រាបទូល»ព្រះនាង​ យ៉ាងសាន​ ចាកចូច​បន្ថែម​
ព្រោះឃេីញ​ស្ថានការណ៏​ចាប់ផ្ដើម​រត់ទៅខាង​ ថេយ៉ុង​
ចំណែក​ឯ​អគ្គមហេសី​បានឮហេីយ​ ក៏ដេញ​ ឡាឡាង​ ឲ្យ​
ចេញ​ តែនាងរឹង​ទទឹង​មិនព្រម​ចេញ​ ទេីប​ទ្រង់​បង្ខំ​ចិត្ត​
លេីកដៃ​វាយខ្នងនាងពីរ​រំពាត់​បន្ថែម​ទៀត​ ទុក​ជាការ
ព្រមានដល់​ ថេយ៉ុង​ ក៏ដូចជាការ​បង្ហាញ​ថាទ្រង់​ គ្មាន​
ធម៌​មេត្តា​ចំពោះ​នរណា​ដែល​ល្មេីស​វិន័យ​ឋានសួគ៌​ឡេីយ​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now