ពីមុនស្អប់មួយកម្រិតហើយ ពេលដឹងថាក្មេងម្នាក់នេះចេះមានដៃមានជេីងលួចផ្ការបស់អនាគតកូនប្រសារ ក៏កាន់តែច្រាល់ឈាម នៅមិនស្ងប់ ហុចផលឲ្យជេីងស្រលូនទាំងគូបោះសំដៅទៅរកកំលោះតូចសន្សឹមៗ។
«សុំព្រះរាជទានទោសចំពោះម្ចាស់តូចផង កំហុស
គ្រប់យ៉ាងមកពីខ្ញុំម្ចាស់មេីលថែទ្រង់មិនបានល្អ សុំ
អគ្គមហេសីលេីកលែងម្ដងទៅចុះ»ឡាឡាង លុតជង្គង់
ចុះ លេីកដៃសំពះអង្វរអគ្គមហេសី ធ្វើឲ្យ ថេយ៉ុង រំជួល
ចិត្តនឹងភាពស្មោះសររបស់នាង។ មិនគួរណាខ្លួន នាំ
ទុក្ខដល់នាងសោះ។
«នាងមានសិទ្ធិស្អីបញ្ជាយេីង?»ព្រះនាង ហ្វង់ជឺ
បែរព្រះភ័ក្ត្រសម្លក់ដាក់ ឡាឡាង ជាហេតុធ្វើឲ្យនាងត្រូវ
ឱនមុខចុះសាជាថ្មី ក្ដាប់ម្រាមដៃ កោតខ្លាចរិទ្ធអំណាច
ព្រះនាងយកតែមែនទែន។ ពេលនេះ អធិរាជព្រះចន្ទ មិន
នៅ នាងទាល់តម្រិះហើយ មិនដឹងជួយម្ចាស់តូច ដោយ
វិធីណាទេ បេីសូម្បីតែហាមាត់និយាយ ក៏នាងគ្មានសិទ្ធិ
ផង។
«ចាកចេញពីបុត្រារបស់យេីងទៅ យេីងនឹងដោះលែងឯង ហើយរឿងនេះ យេីងក៏មិនយកទោសពៃរ៍»ចាកចេញ
ហ្ហេស? ស្ដាប់ឮហេីយចង់តែសេីចឲ្យងាប់ទេវេីយ!!ពីមុន
ប្រហែលអាច តែពេលនេះមិនអាចទេ គេមានកូន កូន
ត្រូវការឪពុកហៅ ត្រូវក្ដីស្រឡាញ់ពីអ្នកផ្ដល់កំណើតឲ្យ
គេ មិនអាចឲ្យកូនកំព្រាបានទេ។
«ខ្ញុំមិនចេញ!ខ្ញុំនៅទីនេះ នៅជាមួយនឹង ជុងហ្គុក!
ស្គាល់ ជុងហ្គុក ទេ? ជុងហ្គុក ប្ដីរបស់ខ្ញុំ ខ្ញុំមិនទៅណា
ជាដាច់ខាត!ហើយអាផ្កាឈូក៧ទងនេះ ត្រូវការប៉ុុន្មាន?ចាំប្ដីខ្ញុំមកវិញ ខ្ញុំឲ្យគាត់ជប់លុយសង!»ថេយ៉ុង ដាក់ទៅវិញផាំងៗសម្ដីឲ្យចច្រែតខុសឆ្ងាយពីចរិតកាលពីមុន។
«ផាច់!!!ឯងមានសិទ្ធិស្អីហៅកូនយេីងថាប្ដី?»មួយ
កំផ្លៀងវាត់លេីថ្ពាល់ក្រពុំយ៉ាងដំណំ។ ថេយ៉ុង ខាំធ្មេញ
ក្រោកឈរ តតាំង មិនខ្លាចស្លាប់ ព្រមទាំងបោះពាក្យ
ពេចន៍ដែលគេគុំនិយាយជាយូរហេីយ៖
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី
EP23:ស្គាល់ ជុងហ្គុក ទេ? ជុងហ្គុក ប្ដីខ្ញុំ!
Start from the beginning
