Limit of Game

98 6 0
                                        

​[Golden Dream University]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

​[Golden Dream University] ...

"ថាម៉េច? ឈិនឡឺឯងថើបអារាអញ្ចឹងឬ?" សម្លេងរបស់អ្នកអង្គម្ចាស់តូចដែលលាក់ឋានៈលាន់ឡើងក្នុងសាលបណ្ណាល័យ បន្ទាប់ពីឮមិត្តសំលាញ់របស់ខ្លួនរៀបរាប់ប្រាប់ពីរឿងដែលកើតឡើង ពួកគេទាំងពីរគ្មានអាថ៌កំបាំងអ្វីដែលលាក់គ្នាជិតឡើយ។

"បន្ថយសម្លេងផាកជីសុង" ឈិនឡឺបង្ហាញទឹកមុខដែលបញ្ជាក់ពីការបញ្ជា មុននឹងអ្នកម្ខាងទៀតឈប់មាត់ តែដៃរបស់គេក៏តាមមកចាប់មុខរបស់ឈិននឡឺបង្វិលចុះឡើង តាមដោយភ្នែកដែលរកមើលអ្វីម៉្យាង

"វាស្អីឯង!" ឈិនឡឺទាញដៃរបស់ជីសុងចេញជាមួយខ្សែភ្នែកសម្លក់ ព្រោះមិនយល់ពីបំណងរបស់អ្នកជិតខ្លួនថាចង់ធ្វើអី

"រកមើលស្នាកស្នាម" ជីសុងតបដែលធ្វើអោយឈិនឡឺបង្ហាញទឹកមុខមានចម្ងល់ "ខ្ញុំមិនជឿថាអារាបណ្តោយអោយឯងថើបទទេៗឡើយ" ជីសុងក្រវីក្បាលទៅមកបែបមិនគួរអោយជឿ ហើយកាលដែលបានឮអ្នកក្បែរខ្លួននិយាយបែបនេះ ឈិនឡឺក៏យល់ភ្លាម បបូរមាត់ក៏បង្ហើរប្រយោគ...

"វារលុបបាត់ហើយ"

"ហា៎! ដូច្នេះវាជាការពិត?" ជីសុងបើកភ្នែកធំៗ

"ឯងគួរតែដឹងច្បាស់ជាងខ្ញុំមិនអញ្ចឹងឬ?" ឈិនឡឺរេភ្នែកចុះឡើង

"មែនហើយ អារាពិតជាឆ្នាស់បែបហ្នឹងមែន តែការពិតវាមិនមែនបែបហ្នឹងទាំងស្រុងទេ នាងក៏! ... គួរអោយស្រលាញ់ ក៏ឆ្លាតដែរ" សម្តីរបស់ជីសុងធ្វើអោយឈិនឡឺមើលមុខគេភ្លាម

"កុំគិតផ្តេសផ្តាស ពួកយើងគ្រាន់តែជាមិត្តប៉ុណ្ណោះ" ជីសុងប្រញាប់បកស្រាយមន្ទិលភ្លាម

"ខ្ញុំនៅមិនទាន់និយាយអីទេ"

"យ៉ា! ចុង ឈិនឡឺ ខ្ញុំនិងឯងក៏ជាមិត្តដូចគ្នា ខ្ញុំស្គាល់ឯងគ្រប់គ្រាន់ល្មមដឹងថាឯងចាប់អារម្មណ៍អារា វាជាលើកទីមួយតាំងពីស្គាល់ឯងមក មិនដែលឃើញឯងមើលមនុស្សស្រីណាក្នុងភ្នែកឡើយ"

GAME | zclWhere stories live. Discover now