មនុស្សកំពូលរំខាន ភាគ01 (Heejake)

Start from the beginning
                                        

«គឺយើងមិនចង់ឲ្យអ្នកណាមកធ្វើបាបចិត្តម្ដងទៀត ពេលឃើញឯងឈឺចាប់យើងក៏ឈឺចាប់ដែរ ឈប់ខឹងទៅណាយើងនឹងប៉ាវឯងទៅញ៉ាំសាច់អាំង អូខេទេ?»ហ៊ីស៊ុងតោងដៃជេគនិងដាក់ចង្ការលើស្មារាងតូចធ្វើមុខគួរឲ្យស្រឡាញ់ទៅកាន់ជេគដើម្បីយកចិត្តព្រោះនាយក៏ដឹងថាជេគខឹងគេមិនបានយូរទេគ្រាន់តែប៉ាវញ៉ាំអីបន្តិចបន្តួច

«ហ៊ឹម...អូខេ តែត្រូវឲ្យហូប៊ីនិងស៊ូហ្កាទៅជាមួយផង យើងមិនទៅពីរនាក់ឯងទេ»ជេគច្រានរាងក្រាស់ចេញព្រោះ
គេពិតជាស្អប់អាចរិកធ្វើគួរឲ្យស្រឡាញ់នឹងណាស់

«អូខេ! តាមតែចិត្តឯងចុះយើងមិនហាមឃាត់ទេ»ហ៊ីស៊ុងញញឹមទទួលទាំងពេញចិត្តឲ្យតែជេគរបស់គេសប្បាយចិត្តគេក៏សប្បាយចិត្តនឹងទទួលតែអ្វីដែលគេមិនសប្បាយចិត្តគឺ....ជេគមានសង្សារដូច្នេះហើយបានជាគេតាមរំខានមករហូត

«បើចឹងឯងនៅដោះស្រាយជាមួយស្រីៗទាំងនោះទៅយើងលាសិនបាយ...កុំភ្លេចទុកក្រពះញ៉ាំសាច់អាំងផង»ជេគក៏រត់ទៅចោលហ៊ីស៊ុងបាត់ ដោយសារស្រីៗដែលជាហ្វេនរបស់
ហ៊ីស៊ុងបាននាំគ្នាលើកទ័ពមកជាច្រើនមានទាំងផ្កាមានទាំងរបស់
ញ៉ាំជាច្រើន

«ហ៊ើយ...ជេគ»ហ៊ីស៊ុងស្រែកហៅឈ្មោះជេគព្រោះតែនាយតូចរត់ទៅចោលគេដោយមិនជួយដោះស្រាយគ្នាសោះ

+ថ្នាក់A1A

«ហ៊ើយ...»ហ៊ីស៊ុងដើរចូលក្នុងថ្នាក់ព្រមទាំងដាក់ខ្លួនអង្គុយលើកៅអីរួចបង្ហើរសម្លេងដកដង្ហើមយ៉ាងធំចេញមកមើលទៅគេដូចទើបតែមកពីធ្វើសង្រ្គាមអញ្ចឹង

«ឯងកើតអីរបស់ឯងនេះ? បានជាមកដល់ដកដង្ហើមធំបែប
នេះ មើលទៅមុខដូចគេយកទៅបាញ់ចោលអញ្ចឹង»ស៊ូហ្កាដែលអង្គុយក្បែរនោះក៏ចោទសួរទៅមិត្តរបស់ខ្លួនដែលទឹកមុខដូចជាហត់នឿយណាស់ចឹង

«ឯងសួរមិត្តរបស់ឯងជេគរបស់ឯងទៅ»ហ៊ីស៊ិងចង្អុលទៅកាន់មុខជេគចង់បញ្ជាក់ថាជេគដឹងរឿងដែលបានកើតឡើង

«មានរឿងអីហ៎ជេគ?»ហូប៊ីងាកទៅសួរជេគព្រោះគេកំពុងតែអង្គុយទប់សើចនឹងហ៊ីស៊ុង

«គឺអូនៗហ្វេនរបស់គេបានលើកទ័ពមកយកចិត្តហ៊ីស៊ុងនិងណា ហើយយើងក៏បានរត់ចោលគេទៅ ហាសហា...»ជេគនៅតែបន្តរសើចមិនឈប់រហូតបានឮសម្លេងមនុស្សមកនិយាយរកហ៊ូស៊ុង

ពិភពប្រលោមលោកខ្នាតខ្លី OF ENHYPEN ^_^Where stories live. Discover now