« បាទ! »ជីមីនតបហើយក៏ដើរហួសបងប្រុសសម្ដៅទៅបន្ទប់គេង ។

       ព្រូស!
       រាងកាយតូចស្ដើងទម្លាក់ខ្លួននៅលើពូកមួយជំហរ ទាំងសភាពហត់នឿយជាខ្លាំងនាយតូចបើកភ្នែកក្រឡោតភ្លាមៗពេលនឹកដល់រឿងដែលធ្វើជាមួយជុងហ្គុកកាលពីយប់មិញវាជាពេលដែលមានក្ដីសុខ
បំផុតសម្រាប់គេហើយក៏ជាពេលដែលឈឺចាប់បំផុតមួយដែរ។ ត្បិតតែការសម្រេចចិត្តមានសម្ព័ន្ធភាពជាមួយជុងហ្គុកគឺយល់ថាត្រឹមត្រូវសម្រាប់បេះដូង របស់ជីមីនផ្ទាល់ប៉ុន្ដែក៏យល់ថាខុសសម្រាប់សីលធម៌ក្នុងនាមជាមនុស្សដែលលួចទៅមានស្អីៗជាមួយបុរស ដែលមានគូររួចហើយ  ។

« ផាកជីមីន! បំភ្លេចចោលទៅគេក៏មានមនុស្សដែលជ្រើសរើសរួចហើយដែរ »ជីមីនពោលឡើងតិចៗដាក់តឿនខ្លួនឯងទាំងរលីងរលោងព្យាយាមទប់ទឹកភ្នែកមិនឲស្រក់ខំណះពេលនេះគេត្រូវតែរឹងមាំព្រោះបានឈានមកដល់ដំណាក់កាលនេះទៅហើយទោះយំ
ទួកសោកក៏គ្មានបានការណាមួយគេក៏ជាអ្នកដែល យល់ព្រមដូចគ្នាបើយប់មិញគេបដិសេធនោះក៏មានរឿងនេះកើតឡើងដែរតែមកពីគេពេញចិត្តធ្វើរឿងនេះជាមួយមនុស្សដែលគេស្រលាញ់ទើបគ្រប់យ៉ាងត្រូវក្លាយជាបែបនេះទៅ ។

                    .....................

ក្រឡេកមកភូមិគ្រឹះចនពេលនេះមានការជួបជុំយ៉ាងសប្បាយក្រោយពីពិធីមង្គលការរបស់ចនហ្គុកនិងគីមឆេយ៉ុនប្រព្រត្តឹទៅដោយរលូន ។

« ជុងហ្គុកយើងមានរឿងត្រូវនិយាយគ្នាបន្ដិច »ឆេយ៉ុនដើរមកខ្សឹបក្បែរជុងហ្គុុកដែលកំពុងជល់កែវជាមួយមិ្តតៗរបស់គេ ។

« ហឹម! »ជុងហ្គុកក្រហឹមងក់ក្បាលតិចៗហើយក៏ដាក់កែវស្រាចុះដើរតាមភរិយាថ្មីថ្មោងទៅរកកន្លែងស្ងាត់ដើម្បីនិយាយគ្នា ។

« អូនមានការអីមែនទេ? »មកដល់កន្លែងគួរសមត្រូវនិយាយគ្នាហើយជុងហ្គុកក៏សួរនាំខណះពេលដែលឆេយ៉ុនបែរមកសម្លឹងគេទាំងមុខស្មើ ។

« ស្នាមនៅលើកបងនោះជាអ្វី?នៅមានទៀតបងស្ទើរតែមកយឺតពិធីមង្គលការហើយដឹងទេ?យប់មិញតើបងរវល់ធ្វើស្អី? »ឆេយ៉ុនសម្លុតសួរទាំងមុខក្រម៉ូវពេលជុងហ្គុកមកដល់ពិធីភ្លាមក៏ប្រញាប់ទៅបន្ទប់រៀបចំខ្លួនហើយផ្លាស់សម្លៀកបំពាក់ទាំងប្រញាប់ប្រញាល់នៅនឹងមុខគ្រប់គ្នានៅក្នុងបន្ទប់ហើយ
ឆេយ៉ុនក៏បានចាប់អារម្មណ៍ស្នាមជាំដុំៗមួយចំនួនដែលនៅលើ ក ស្វាមីហាក់ដូចជាថ្មីៗនៅឡើយ ។

You've reached the end of published parts.

⏰ Last updated: Sep 27, 2022 ⏰

Add this story to your Library to get notified about new parts!

មមាចប្រលែងភ្លើង🔥Where stories live. Discover now