Eipsode 13

306 51 2
                                    


Jk Group
ជីមីនបានមកដល់មុខអាគារ40ជាន់ដែលខ្ពស់កប់ពពកទាំងងើបមុខងើយសម្លឹងមួយសន្ទុះរួចដកដង្ហើមធំបន្ធូរភាពតានតឹងចោលខ្លះ ។

« ហ្ហើយ!...សម្រេចចិត្តត្រូវឬខុសទេនៀស? »ជីមីនរអ៊ូតិចៗរួចក៏បោះជំហ៊ានដើរចូលខាងក្នុង ។

« ជីមីន? »រំពេចនោះសម្លេងរបស់ឆុងហូបន្លឺឡើងក្រោយខ្នងជីមីនមើលទៅទើបនឹងមកពីខាងក្រៅ ។

« អូ៎ឆុងហូ! »ជីមីនលាន់មាត់ទាំងមិនហ៊ានប្រសព្វភ្នែកសម្លឹងចំឆុងហូឡើយព្រោះចិត្តនៅខ្មាស់អៀនរឿងដែលកើតឡើងរវាងនាយនិងប៉ារបស់គេ ។

« យ៉ាងមិចហ្នឹង?...មកធ្វើការមែនទេតោះយើងទៅ! »ឆុងហូលើកចញ្ចើមលាន់មាត់ទាំងចម្លែកចិត្តពេញឃើញឥរិយាបទជីមីនហើយតែក៏បង្វែររឿងហើយចាប់ដៃគេដើរចូលក្នុងជណ្ដើរយន្ដជិតនេះ ។

« អឺ...គឺ...ឆុងហូ! »ពេលដែលនៅក្នុងជណ្ដើរយន្ដជីមីនបានបន្លឺហៅឈ្មោះមិត្តខ្សឹបៗស្ទើរតែមិនលឺ ។

« ហឹម? »ឆុងហូក្រហឹមសួរ

« គឺរឿងកាលពី.....»ជីមីនទាក់ទើរនិយាយមិនចង់ចេញតែក៏ត្រូវកាត់ដោយឆុងហូមិនឲនិយាយបន្ដទៀត ។

« មិនបាច់រំលឹកទេពួកយើងមកចាប់ផ្ដើមថ្មីទៅរឿងខ្លះក៏ឲវាកន្លងហួសទៅពេលនេះឯងតាំងចិត្តធ្វើការឲបានល្អកុំខ្វល់រឿងផ្សេង »ឆុងហូនិយាយលើកទឹកចិត្តព្រោះដឹងថានាយតូចចង់រំលឹករឿងដែលមិនចង់រំលឹកទាំងនោះមក ។

« អឹម!..ហុឹម! »ជីមីនងក់ក្បាលតិចៗយល់ស្រប

តឺង!
ជណ្ដើរយន្ដបើកឡើងមកជាន់ដែលជាកន្លែងជីមីនត្រូវធ្វើការមើលទៅទីនោះគឺមានភាពមមាញឹកណាស់ម្នាក់ៗកំពុងតែញាប់ដៃញាប់ជើងផ្ដោតនិងការងាររបស់ខ្លួន ។

« អូ៎សួស្ដីលោកឆុងហូ!....នេះគឺជាបុគ្គលិកថ្មីនោះមែនទេ? »បុគ្គលិកស្រីម្នាក់ដែលទំនងជាប្រធានផ្នែកចូលមករាក់ទាក់និងសួរនាំ...នាងសម្លឹងនាយតូចតាំងពីក្បាលដល់ចុងជើងទាំងមុខស្មើ ។

« បាទមែនហើយ!..ជីមីននេះគឺជាប្រធានផ្នែកយ៉ូសុងជីដែលគ្រប់គ្រងនៅទីនេះ »ឆុងហូងាកមកណែនាំជីមីន

មមាចប្រលែងភ្លើង🔥Where stories live. Discover now