ប៉ុលីសរាប់អានជាមួយចោរលង់ស្រឡាញ់ចោរព្រោះមិនដឹងចោរជាចោរចុះបើដឹងវិញនោះ?
តើស្នេហាអាចបន្តបានទេ?
តើមិត្តភាពអាចចាប់ផ្ដើមទេ?
" ទីនេះជាផ្ទះអ្នកនាងឬ?" ជុងរួយ ឧស្សាហ៍ជូនដំណើរស្រីស្អាតមកដល់ផ្ទះសម្លឹងឃើញផ្ទះមិនធំប៉ុន្មានទេហើយក៏មិនគិតថាម្ចាស់ក្រុមហ៊ុនគ្រឿងពេជ្រមានផ្ទះស្នាក់នៅធម្មតាៗមិនលេចធ្លោដូចព្រះនាងក្នុងរឿងនិទានឡើយ
" ត្រូវហើយ អ្នកក្រៅអាចមើលមិនដឹងដូចជាលោកចឹងខ្ញុំរស់នៅបែបនេះជាមួយប្អូនប្រុស"
" បាទ អឹ....អ្នកនាងទៅក្រុមហ៊ុនព្រឹកស្អែកម៉ោងប៉ុន្មាន?" ជុងរួយ ទទួលបានចម្លើយហើយក៏លែងហ៊ានឆ្ងល់និងលែងហ៊ានសួរស្រីស្អាតទៀតដែរមានតែសំនួររឿងផ្សេងអាចជាលេសក្នុងការជួបមុខគ្នា
" មិនទៀងទាត់ទេ" មុីណា ក៏មិនទាន់ចូលទៅខាងក្នុងផ្ទះនៅចាំមើលផ្លូវអ្នកកំលោះត្រឡប់ទៅវិញសិនទើបត្រូវក្លាយជារូបភាពគូប្រុសស្រីនៅនិយាយលេងគ្នា
" អាចប្រាប់បានទេ? ខ្ញុំចង់ឈៀងចូលមកយកអ្នកនាងទៅជាមួយគ្នា" លើកនេះអ្នកកំលោះសួរដោយត្រង់ៗតើបង្អូសពងៀងគឺនាងក្រមុំតែងមិនផ្ដល់ចម្លើយនូវការពេញចិត្តឡើយ
" កុំអីល្អជាង មិនលំបាកដល់លោកទេខ្ញុំមានអ្នកជូនផ្ទាល់ខ្លួនហើយ" មុីណា ប្រកែកតាមចរឹកពិតមិនចង់ឲ្យអ្នកក្រៅចូលមករវល់ជាមួយជីវិតផ្ទាល់ខ្លួនព្រោះគំនិតនាងគ្មានពេលទំនេរនឹងកំដរនរណាម្នាក់ឡើយ
" តាមចិត្តអ្នកនាងចុះខ្ញុំមិនរំខានទេ" អស់ជម្រើសនាយមានតែបណ្ដោយតាមស្រីស្អាតសិនតែប៉ុណ្ណោះព្រោះនាយត្រូវស្វែងយល់ពីព្រះនាងក្រៅរឿងនិទានឲ្យបានច្រើនជាងនេះទៅទៀត
ជុងរួយ ចេញទៅវិញបាត់ មុីណា ក៏បោះជំហ៊ានចូលទៅក្នុងផ្ទះដោយមានអ្នកបើកទ្វារឲ្យអោនគំនាប់ចាំទទួលពន្លឺជាព្រះនាងរបស់នាងចូលទៅខាងក្នុងកាន់តែជ្រៅជួបផ្ទាល់មុខជាមួយ ក្រេស ដែលឈរសម្លឹងមកយ៉ាងស្ងាត់ស្ងៀម
" ចុះអ្នកប្រុសតូច?" ក្រេស ចាប់អារម្មណ៍តែរឿងរបស់ ចាន់ តែប៉ុណ្ណោះរឿងផ្សេងពាក់ព័ន្ធនឹង មុីណា នាយមិនចង់រវល់
" មិនដឹងទេ" បីម៉ាត់ជាចម្លើយនៃព្រះនាងចិត្តទឹកកកហើយនាងក៏ឡើងទៅខាងលើនៃបន្ទប់ធំរបស់ខ្លួន ក្រេសវិញ កីរសាប់រសល់ព្រោះតែវត្តមានអ្នកប្រុសតូចរបស់គេយប់ថ្មើនេះហើយមិនទាន់ឃើញត្រឡប់មកវិញទៀត
" ហេតុអីបងមិនជូនអូនទៅផ្ទះ?" ចាន់ សួរអ្នកជាសង្សាដែលថ្មើនេះហើយពួកនាយនៅខាងក្រៅនៅឡើយ
" បងគ្មានជម្រើសទេ រាល់យប់ពេលគេងបងនឹកអូនមិនចង់បែកឡើយ" អុីបូ ឆ្លើយតម្រូវតាមតែចិត្តខ្លួនឯងនិយាយបែបនេះចង់ឃុំគ្រងគេទុកឬយ៉ាងម៉េច
" ចឹងបងត្រូវហាមចិត្តគំនិត បេះដូងបង ស្មារតីបង ខួរក្បាលបង កុំឲ្យគិតដល់អូនច្រើនពេក កុំនឹកខ្លាំងពេកអី និងកុំដាក់ចិត្តស្រឡាញ់អូនខ្លាំងពេក"
សូមរងចាំភាគបន្ត
KAMU SEDANG MEMBACA
ចំណងសុបិន្ត
Romansaវាជាសេចក្ដីផ្ដើមនៃទំនាក់ទំនងពួកយើងទាំងពីរ!!! ពួកយើងប្រៀបដូចមនុស្សពីរនាក់ផ្សេងពីគ្នា ជួបគ្នាស្លូតបូតកំប្លែងលេងសើចមានភាពរស់រវើកប្ដូរពណ៌ស៊ីជម្ពូរប៉ុន្តែ... ក្លាយជាមនុស្សម្នាក់ផ្សេងពីគ្នាដោយម្ខាងជាម៉ាហ្វៀរកស៊ីខុសច្បាប់និងម្ខាងទៀតជាប៉ូលីសមានតួនាទីកំចាត់អ...
ភាគ១១: ព្រោះចង់ក្បែរ
Mulai dari awal
