" ឯងមិនគួរចូលមកទេ" អុីបូ ស្ដីឲ្យ
" បើយើងមិនឆ្លងកាត់ស្មានតែស្ដាប់ឮថាឯងកំពុងតែយកជីវិតឯងទៅប្រថុយនៅចង់លាក់រឿងនេះពីប្អូនស្រីឯងនិងយើងទៀត?" ជុងរួយ គំហកឲ្យទាំងខឹងដែលមិត្តខ្លួនចូលចិត្តរកកន្លែងគ្រោះថ្នាក់សម្រាប់ខ្លួន
" វាជាកិច្ចការ ពិបាកនិងគ្រោះថ្នាក់ឯងក៏ស្គាល់យើង" អុីបូបោះសម្ដីមួយប្រយោគដើរចេញ
ក្លែងបន្លំក្រដាសប្រាក់ចូលមកដល់ក្នុងប្រទេសពង្រាយកាន់តែច្រើនគ្រប់ទីកន្លែងក្នុងរយៈពេលដ៏ខ្លីប៉ូលីសក៏មិនទាន់បញ្ចេញសកម្មភាពខ្លាំងរក្សាភាពស្ងៀមស្ងាត់នៅចាំតាមដានស៉ើបពីប្រភពរបស់វាដោយចាប់បានអ្នកប្រើប្រាស់ក្នុងនោះសុទ្ធតែជាប្រជាជនស្លូតត្រង់មិនដឹងខ្យល់អីគ្មានការពិចារណាស្មានមើលមិនត្រូវជាលុយសុទ្ធឬក្លែងក្លាយ
" ស៉ើបដឹងហើយលោកស្នងការ មនុស្សមួយចំនួនច្រើនផ្ដល់ព័ត៌មានថាលាងលុយចេញពីមជ្ឈមណ្ឌលថែទាំកុមារកំព្រា" ប្រភពព័ត៌មានលោតចូលសញ្ញាប្រាប់ទីតាំងកន្លែងដែលចែកចាយលុយក្លែងក្លាយជាមជ្ឈមណ្ឌលថែទាំកុមារកំព្រា
" ហេតុអីពួកគេមិនចែកចាយនៅធនាគារ?" សំនួរអុីបូជាចម្ងល់ដែលគួររិះគិតត្រឹមតែមជ្ឈមណ្ឌលអាចចែកចាយបានច្រើនដល់ថ្នាក់នោះឬមានអាថ៍កំបាំងពីក្រោយនោះហេតុអីពួកគេមិនជ្រើសយកធនាគារ!?
" មែនហើយសមហេតុផលអាចមកពីខ្លាចត្រូវចាប់បានទើបជ្រើសកន្លែងដែលពួកយើងមិនអាចស្មានដល់" យោបល់រួម
" មិនថាជាអ្វីនោះទេចាត់កងកម្លាំងមួយក្រុមចុះទៅទីនោះជាមួយខ្ញុំផ្ទាល់" មិនចំណាយគិតយូរ អុីបូ មានចង់ដឹងឲ្យប្រាកដចុះទៅមើលដោយផ្ទាល់ជាមួយកងកម្លាំងដែលចេញបញ្ជារៀបចំឲ្យដឹងទៅមួយឡានធំបង្កភាពភ្ញាក់ផ្អើលដល់មហាជននៅតំបន់នោះ
" សួស្ដីខ្ញុំត្រូវការចុះពិនិត្យទីនេះកុំតត់ស្លុតផ្ដល់ភាពភ្ញាក់ផ្អើលដល់ក្មេងៗអីពួកយើងធ្វើការដោយស្ងាត់ស្ងៀមទេ" ចូលមកដល់ខាងក្នុងមជ្ឈមណ្ឌលប្រៀបដូចជាមន្ទីពេទ្យអ្នកមើលថែទាំក្មេងក៏ជាគ្រូពេទ្យចម្ងល់បែបណានោះក៏មិនដឹងដូចគ្នា
YOU ARE READING
ចំណងសុបិន្ត
Romanceវាជាសេចក្ដីផ្ដើមនៃទំនាក់ទំនងពួកយើងទាំងពីរ!!! ពួកយើងប្រៀបដូចមនុស្សពីរនាក់ផ្សេងពីគ្នា ជួបគ្នាស្លូតបូតកំប្លែងលេងសើចមានភាពរស់រវើកប្ដូរពណ៌ស៊ីជម្ពូរប៉ុន្តែ... ក្លាយជាមនុស្សម្នាក់ផ្សេងពីគ្នាដោយម្ខាងជាម៉ាហ្វៀរកស៊ីខុសច្បាប់និងម្ខាងទៀតជាប៉ូលីសមានតួនាទីកំចាត់អ...
