ភាគ២:ក្លែងក្រដាសប្រាក់

27 2 0
                                        

" ទៅហាងនេះ" នាយចេញមកតាមពីក្រោយ ចាន់ ហុចកាតឈ្មោះហាងឲ្យ ចាន់ទទួលយកមកមើលហើយក៏សឹងតែខឹងឲ្យណាណី នេះនៅជ្រើសហាងដោយផ្ទាល់ទៀត ឃើញឈ្មោះហាងដឹងភ្លាមអាហារក្នុងនោះមួយមុខៗសុទ្ធតែតម្លៃថ្លៃ

" ប៉ូលីសពួកលោកនេះចូលចិត្តចំណាយលុយបែបនេះឬ?" ចាន់ស្រែកជំទាលពីក្រោយដំណើរគេទៅបាត់ស្រមោលនៅមុខស្នងការប៉ូលីសនៅឡើយ

ទីបំផុតពួកគេទាំងពីរក៏បានជួបគ្នាម្ដងទៀតដោយនៅអង្គុយសម្លឹងមើលមុខគ្នាទៅមករងចាំការលើកអាហារមកដល់តែមួយមុខគត់

" ឯងឈ្មោះ ស៊ាវចាន់ ឬ?" នាយជាប៉ូលីស នាំបន្លឺសំលេងមុនមិនធ្វើចឹងប្រាកដជានៅស្ងាត់គ្មានអ្នកលូកមាត់មុនឡើយ

"ត្រូវហើយ" ពីរម៉ាត់ឆ្លើយតបមកវិញ

" ខ្ញុំឈ្មោះ វ៉ាង អុីបូ ខ្ញុំគ្មានបំណងទាសគុណពីឯងនោះទេតែចំណុចពិសេសរបស់ឯងទាក់ទាញខ្ញុំពេក" នាយប្រាប់ឈ្មោះដល់អ្នកចំពោះមុខនាំរឿងនិយាយលេងខូច

" អត់ប្រយោជន៍" ស្របពេលអាហារលើកមកដល់ ចាន់ ដាក់បីម៉ាត់ទៅវិញសែនចុកនិងចាប់ចង្គឹះដួសម្ហូបហៀបនឹងចូលមាត់ចង្រៃសម្លេងរំខានកាត់ចង្វាក់

" ម្ហូបនេះឯងជាអ្នកប៉ាវខ្ញុំមិនគួរណាខ្វះសីលធម៌ទេណា!?" សម្ដីអុីបូតែប៉ុន្មានម៉ាត់ក៏ធ្វើឲ្យចាន់ស្ដាប់បង្គាប់យ៉ាងងាយតាមមើលមានតែបុរសម្នាក់នេះហើយដែលហ៊ានមើលងាយខ្លួនចំៗដល់ថ្នាក់លេងចុកបែបនេះ

" ចាត់ទុកថាខ្ញុំមិនបានចូលរួមតុជាមួយលោកចុះខ្ញុំមានការងារបន្ទាន់សូមទៅមុន" ចាន់ មើលម៉ោងនៅនាឡិការដៃវានៅត្រឹមម៉ោង7មានតែដាក់កាតទុកឲ្យគេនិងប្រញាប់ចេញទៅដោយ អុីបូ ហាមឃាត់មិនទាន់

" ហឹសថាទៅក៏ទៅ" អុីបូ អស់សំណើចក្រវីក្បាលសម្លឹងមើលមុខម្ហូបនៅលើតុទាំងអស់ក៏អន់ចិត្តដែលត្រូវអង្គុយញាំតែឯងម្នាក់ឯងកំសត់ពេកហើយ

" កុំនិយាយច្រើននៅកន្លែងណាឆាប់មកហាងបងចូលចិត្តញាំបាយលឿនឡើងបងជាអ្នកប៉ាវ" អុីបូ ទាញទូរស័ព្ទខលទៅរកនរណាម្នាក់ណាត់ឲ្យមកជួបប្រាប់គេថាខ្លួនជាអ្នកប៉ាវតែធាតុពិតជាលុយគេផ្សេងសោះ

ចំណងសុបិន្តWhere stories live. Discover now