" បងគ្រាន់តែចង់មកមើលអូនធ្វើការតែប៉ុណ្ណោះ" នាយញញឹមខ្សោះដែលគិតខុសគ្មានតម្រុយពាក់ព័ន្ធមិនសមទេដែលលុយក្លែងក្លាយចេញមកពីកន្លែងនេះ
" គួរឲ្យស្ដាយម្ចាស់ទីនេះមិននៅមានការងារនៅបរទេសកុំអីអូនណែនាំបងឲ្យស្គាល់"
" បងប្រហែលជាចង់ជួបគាត់ដែលមើលថែក្មេងៗបានយ៉ាងល្អ"
" បន្ទាប់ពីនេះនៅមានកម្មវិធីសម្រាប់ពួកយើងទាំងពីរដែរ" ចាន់ និយាយ ញញឹម កាន់ដៃ អុីបូ ទៅផ្នែកខាងក្រោយរៀបចំជាសួនដែលក្មេងៗចូលចិត្តលេងមានទោងគ្រប់សព្វសម្រាប់ពួកគេ
ភាពរស់រវើកនៃស្នាមញញឹមប្រៀបដូចគ្រួសារតែមួយមើលទៅដូចប្ដីប្រពន្ធបង្កើតកូនបានយ៉ាងច្រើនកម្មវិធីសម្រាប់មនុស្សធំពីរនាក់ ចាន់ រៀបចំឡើងដើម្បីកសាងទំនាក់ទំនងផ្អែមល្ហែមមួយជាមួយគ្នា
ងាកមកមួយផ្នែកធំឆ្លៀតពេល ចាន់ មិននៅ ក្រេស បានបញ្ចេញសកម្មភាពជាមួយគ្រឿងអាវុធមួយចំនួនធំនៅក្លឹបកំសាន្តដែល ចាន់ ប្រើប្រាស់កន្លែងនោះជួញដូរថ្នាំរាល់លើក
" អ្នកនាងធំ" ក្រេស អោនគំនាប់គោរព បងស្រីរបស់ ចាន់ ក៏មិនដឹងដូចគ្នាថាហេតុអីនាងនៅទីនេះដែរ
" លោកធ្វើជ្រុលហួសពេកហើយក្រេស នាំទំនិញចូលទាំងថ្ងៃបែបនេះ នៅជាភ្នែកឲ្យប៉ូលីសសង្ស័យតាមមកដល់ទីនេះ លោកដឹងថាទីនេះជាក្លឹបកំសាន្តរបស់ ចាន់ ម្ចាស់ក្លឹបអាចមានបញ្ហាបាន" នាងខឹងច្រឡោតស្ដីឲ្យគេយ៉ាងខ្លាំង
" បើមិនប្រញាប់ធ្វើលុយមិនហូរចូលនោះទេ" ក្រេស តសម្ដីវិញទាំងគ្មានកោតខ្លាច
" លោកប្រហែលជាចង់មានបញ្ហាជាមួយ ចាន់ខ្លាំងហើយ" នាងញញឹមនិងខលទៅ ចាន់នៅចំពោះមុខក្រេសតែម្ដង
ទឺត~ទឺតៗ
" អូនសូមនិយាយទូរស័ព្ទសិន" ចាន់ សុំការអនុញ្ញាតពីអុីបូដកខ្លួនដើរចេញឲ្យឆ្ងាយពីក្រុមក្មេងៗមកលើកទូរស័ព្ទនិយាយ
(ក្រេសលូកដៃក្នុងកិច្ចការរបស់ឯង) នាមជាបងស្រីនិយាយយកមិនបង្អូសបន្លាយពេលច្រើន
" នៅកន្លែងណា" ចាន់ឮហើយក៏ប្រែទឹកមុខមកជាកំណាច
" អុីបូ អូនមានកិច្ចការរវល់បន្តបងបន្តជាមួយក្មេងៗជំនួសអូនផង ជុប~~" ចាន់ ដាក់ទូរស័ព្ទចុះប្រាប់រាងក្រាស់និងថើបគេមួយខ្សឺតជាការពឹងពាក់លួងលោមដោយចិត្តត្រជាក់
" បាទ" អុីបូ ញញឹមរំភើបពេលត្រូវគេថើបហើយក៏ឡើងក្រហមបន្ទាប់ពីក្មេងៗបានបង្អាប់នាយ
ចាន់ រៀបចំខ្លួនមកក្នុងក្លឹបកំសាន្តទាំងមេឃមិនទាន់ងងឹតប៉ុន្តែមិនមែនចូលទ្វារមុខ ផ្លូវសំងាត់ដែលនាយប្រើប្រាស់គេចចេញពីខ្សែភ្នែកប៉ូលីសគឺទូរថទូរស័ព្ទសាធារណៈដោយចុចប្រើលេខកូដដើម្បីបើកទ្វារចូលទៅខាងក្នុងក្លឹប
" មកដល់ឯងដោះស្រាយទៅ បងឈានចូលក្រុមហ៊ុន" នាមជាបងស្រីឃើញប្អូនប្រុសមកដល់ក៏ដកខ្លួនចេញធ្វើដំណើរទៅក្រុមហ៊ុនរបស់ខ្លួនដោយឡានទំនើបតាមផ្លូវចេញពីក្លឹបជាផ្លូវក្រោមដីចេញមកដល់ផ្លូវថ្នល់ជាមួយស្ពានក្រោមដីអាចបន្លំភ្នែកប៉ូលីសតាមដានបានយ៉ាងល្អឥតខ្ចោះ
" ខ្ញុំបានធ្វើវាហើយ..."
ផាច់~~
" កុំភ្លេចថាលោកមកក្នុងនាមជាដៃស្ដាំរបស់ខ្ញុំតួនាទីរបស់លោកគឺស្ដាប់តាមបញ្ជារបស់ខ្ញុំមិនមែនមកធ្វើអីដោយមិនប្រាប់ខ្ញុំជាមុនបែបនេះទេ" ស្ដាប់ការបកស្រាយពីក្រេសមិនទាន់ ចាន់លេងមួយកំផ្លៀងយ៉ាងចះដៃទៅលើផ្ទៃមុខសង្ហារបស់គេ
" ខ្ញុំសូមទោស" ក្រេសមានកំហុសដោយពាក្យដាស់តឿនរបស់ ចាន់ពោលពាក្យសូមទោសទាំងមុខមាំ
" មួយដៃនេះមិនសមកំហឹងរបស់ខ្ញុំ ប៉ូលីសនឹងមកដល់ទីនេះបើខ្ញុំដោះស្រាយមិនបានលោកនឹងត្រូវធ្ងន់" ចាន់ ទះហើយអង្អែលវិញ
ដូច ចាន់ និយាយមិនខុសក្រុមប៉ូលីសពិតជាមកដល់ពិតមែន ចំជាលឿនរហ័សក្នុងនោះគឺមាន អុីបូ ជាអ្នកដឹកនាំមុខទៀតផង មិនចម្លែកទេដែលនាយនៅព្រោះបន្ទាប់ពី ចាន់ ដកខ្លួនចេញពីនាយនិងក្មេងៗមួយសន្ទុះក៏មានទូរស័ព្ទខលចូលទាក់ទងនឹងអុីបូម្ដង
" ក្លឹបពួកយើងមិនទាន់បើកទទួលភ្ញៀវទេឆ្ងល់ថាប៉ូលីសមកក៏ព្រោះតែអ្វី?" អ្នកចាត់ការក្នុងក្លឹបចេញមកនិយាយដោយគ្មានខ្លាចភ័យព្រួយចំពោះមុខអុីបូអ្វីបន្តិចសោះឡើយ
" ភ្នាក់ងារយើងសង្ស័យថាទីនេះមានជួញដូររបស់ខុសច្បាប់សូមលោកជួយសហការឲ្យក្រុមប៉ូលីសចូលឆែកឆេរ" សម្ដីមុឺងម៉ាត់ប្រកបជាមួយទឹកមុខងាប់
" អញ្ជើញតាមសម្រួល" អ្នកចាត់ការញញឹមបើកផ្លូវឲ្យក្រុមប៉ូលីសចូលឆែកឆេរតាមអំពើចិត្ត
" លោកស្នងការរកមិនឃើញអ្វីទេទាន" ឆែកអស់មួយសន្ទុះធំមកជុំគ្នាវិញក្រវីក្បាលគ្មានចំណុចណាមួយក្នុងហាងអាចចាប់សម្គាល់បានសោះឡើយ
" ទៅវិញចុះយកសម្លៀកបំពាក់ធម្មតាឲ្យខ្ញុំផង ខ្ញុំនៅទីនេះរហូតដល់ក្លឹបបិទ"
សូមរង់ចាំភាគបន្ត
YOU ARE READING
ចំណងសុបិន្ត
Romanceវាជាសេចក្ដីផ្ដើមនៃទំនាក់ទំនងពួកយើងទាំងពីរ!!! ពួកយើងប្រៀបដូចមនុស្សពីរនាក់ផ្សេងពីគ្នា ជួបគ្នាស្លូតបូតកំប្លែងលេងសើចមានភាពរស់រវើកប្ដូរពណ៌ស៊ីជម្ពូរប៉ុន្តែ... ក្លាយជាមនុស្សម្នាក់ផ្សេងពីគ្នាដោយម្ខាងជាម៉ាហ្វៀរកស៊ីខុសច្បាប់និងម្ខាងទៀតជាប៉ូលីសមានតួនាទីកំចាត់អ...
ភាគ៥: ភាពកំណាចរបស់ ស៊ាវចាន់
Start from the beginning
