ក្រុមប៉ូលីសដើរត្រួតពិនិត្យដោយស្ងាត់ស្ងៀមបំផុតគ្រប់បន្ទប់គ្រប់ជាន់ពិនិត្យរាល់ឯកសារកាំម៉េរាសុវត្ថិភាពក៏គ្មានឃើញអ្វីគួរឲ្យកត់សម្គាល់
ក្រាក....
ដើរពិនិត្យមកដល់បន្ទប់មួយដោយហេតុថាឮសម្លេងចែចចាចចេញពីខាងក្នុង អុីបូ ក៏បើកទ្វារមើលឲ្យដឹងសេចក្ដី អ្វីដែលនាយឃើញគឺក្មេងៗនៅជាមួយមនុស្សធំមានភាពរស់រវើកប្រលែងលេងសប្បាយរីករាយ
មានក្មេងម្នាក់ស្ងាត់សម្លឹងមើលទៅមាត់ទ្វារអូសទាញចំណាប់អារម្មណ៍ឲ្យសម្លឹងតាមស្មានតែជាអ្នកណាជាមនុស្សធ្លាប់ស្គាល់គ្នា អុីបូ ក៏ចូលមកខាងក្នុងអង្គុយទទឹមនឹង ស៊ាវចាន់
" ហេតុអីលោកនៅទីនេះ?" ចាន់ សួរដោយចម្លែករួមទាំងសម្លៀកបំពាក់របស់គេអាចធ្វើឲ្យក្មេងៗខ្លាចបាន
" គ្មានអីទេមានកិច្ចការចៃដន្យមកស្ដាប់ឮអ្នកខ្លះធំហើយនៅលេងក្នុងចំណោមកូនក្មេង" អុីបូ នឹកបានពាក្យធ្វើបាប ចាន់ ភ្លាមទៀតហើយឲ្យតែជួបក្មេងប្រុសម្នាក់នេះម្ដងណាក៏ចង់តែធ្វើបាបលេងៗ
" មិនមែនជារឿងរបស់លោកទេ កិច្ចការលោកមិនមែនប្រាប់ថាជាមួយក្មេងៗទេដឹង?" ចាន់ ខ្ជិលរវល់នឹងគេសួរបកទៅវិញលេងដូចគ្នា
" ក៏...ប្រហែលៗនេះ ហុឹម! នៅគ្នាលេងអ្វី?" អុីបូ ឆ្លើយសំនួរ ចាន់ឲ្យតែបានៗសួរទៅក្មេងតូចវិញម្ដង
" បងប្រុសចាន់តែងនិទានរឿងនិងលេងភ្លេងឲ្យពួកយើង" ក្មេងតូចឆ្លើយ
" ល្អ និទានរឿងបន្តទៅចាំពូធ្វើកាយវិការឲ្យមើល" អុីបូមិនត្រឹមតែនិយាយនាយនឹងធ្វើមែនហុចសៀវភៅរឿងនិទានឲ្យចាន់ជាអ្នកអានហើយខ្លួនយកតុក្កតារូបសត្វមកដើរធ្វើជាកាយវិការនៅក្នុងដំណើររឿង
ភាពកក់ក្ដៅផ្ទុះឡើងមួយរំពេចភ្លេចខ្លួននៃបន្ទប់ពោរពេញទៅដោយស្នាមញញឹមស្រស់ស្អាតពីក្មេងៗសម្លេងសើចដ៏ពីរោះរបស់ពួកគេរួមទាំង ចាន់ បានលួចមើល អុីបូ មិនដាក់ភ្នែក លួចសម្លឹងគេធ្វើចលនាជាតួកំប្លែងឲ្យក្មេងៗរាប់ទុកថាជាភាពស្និតស្នាលនៃការចាប់ផ្ដើមដំបូង
YOU ARE READING
ចំណងសុបិន្ត
Romanceវាជាសេចក្ដីផ្ដើមនៃទំនាក់ទំនងពួកយើងទាំងពីរ!!! ពួកយើងប្រៀបដូចមនុស្សពីរនាក់ផ្សេងពីគ្នា ជួបគ្នាស្លូតបូតកំប្លែងលេងសើចមានភាពរស់រវើកប្ដូរពណ៌ស៊ីជម្ពូរប៉ុន្តែ... ក្លាយជាមនុស្សម្នាក់ផ្សេងពីគ្នាដោយម្ខាងជាម៉ាហ្វៀរកស៊ីខុសច្បាប់និងម្ខាងទៀតជាប៉ូលីសមានតួនាទីកំចាត់អ...
ភាគ៣:ឧបសគ្គចំពោះស្នេហា
Start from the beginning
