ភាគទី13 : ចន ជុងហ្គុក ប្រុសឆ្គួត!

Start from the beginning
                                        

< ហ្ហេឺយ !! ថេយ៍មកបាញ់ទឹកដាក់បងធ្វើអីឃើញទេទទឹកអស់បងហើយ > ជុងហ្គុក ឈរធ្វើមុខស្អុយសម្លឹងមើលខ្លួនឯងដែលកំពុងទាំងទទឹកជោកព្រោះ តែត្រូវប្រពន្ធកំហូចបាញ់ទឹកដាក់មុននេះ

< នរណាប្រើអោយលោកឯងមកឌឺដងខ្ញុំវិញធ្វើស្អី? > ថេយ៉ុង

< បងច្រៀងតែបងតើហេតុអ្វីទើបថាបងឌឺដងអូន? > ជុងហ្គុក

< ព្រោះលោកឯង អ្ហាយ៎!! ជុងហ្គុក ទទឹកខ្ញុំណាកុំលេងបែបហ្នឹងអោយសោះ > ថេយ៉ុង ស្រែកប្រាប់ទៅកាន់ស្វាមីព្រមទាំងឈរនៅឆ្ងាយពីនាយព្រោះមុននេះរវល់តែស្រែកញ៉ែតៗដាក់ប្ដីទើបអាចអោយ
ជុងហ្គុក ឈ្លៀតឱកាសយកសុីយ៉ូទឹកពីដៃរបស់គេបាន

< អូនជាអ្នកធ្វើដាក់បងមុនទេណា ចង់ទៅណាឆាប់មកវិញភ្លាម > ជុងហ្គុក

< ហាសហា អត់ទេ > ថេយ៉ុង ស្រែកទាំងសើចព្យាយាមរត់គេចពីស្វាមីដើម្បីកុំអោយនាយបាញ់ទឹកលើខ្លួនបានរត់ប្រលែងដេញចាប់គ្នាដូចជាកូនក្មេង យ៉ាងចឹង!

ចំណែកឯឪពុកម្ដាយទាំងសងខាងបានមកលួបលួចមើលកូនៗនៅក្បែររបងផ្ទះចង់ដឹងពីការរស់នៅរបស់គេថាយ៉ាងមិចហើយប៉ុន្តែពេលមកដល់បែរជាបាន ឃើញទិភាពមួយនេះម្នាក់ៗបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល

< ព្រះជួយ!! > នេះ! នេះគ្រាន់តែពួកគាត់ប្រលែងអោយពួកគេមករស់នៅជាមួយគ្នាតែពីរនាក់មិនទាន់នឹងបានប៉ុន្មានថ្ងៃផងក៏ល្អូកល្អិនផ្អែមល្ហែមដល់ថ្នាក់ នេះហ្ហេស?

< អ្ហាយ៎!! តាចន នេះតាឯងមកនៅពីក្រោយខ្ញុំធ្វើស្អីហ្ហាស ?? > អ្នកស្រីគីម មានអារម្មណ៍ថាដូចជាមានមនុស្សកំពុងឈរនៅពីក្រោយខ្លួនទើបងាកទៅមើលស្រាប់តែបានឃើញថាម្នាក់នោះគឺលោកចនទើបស្ទុះងើបឈរវិញយ៉ាងលឿនហើយស្រែកសួរទៅកាន់អ្នកម្ខាងទៀត

< ខ្ញុំមិនបានចង់មកឈរពីក្រោយយាយគីមឯងឯណាខ្ញុំមកមើលកូនខ្ញុំតើ? > លោកចន ស្រដីតប.តមិនអោយចាញ់តែសម្លេងប្រកែកគ្នារបស់ពួកគាត់ទាំងពីរធ្វើអោយ ថេយ៉ុង នឹង ជុងហ្គុក កំពុងរត់ប្រលែងលេងដេញចាប់គ្នានោះបានលឺទើបប្រញាប់ដើរមកមើល

< ប៉ា! ម៉ាក់ក្មេកតើមានរឿងអ្វីនិង? > ជុងហ្គុក
សួរទៅកាន់មនុស្សចាស់ទាំងពីរដោយខ្លួនទទឹកជោក

< ក៏គ្មានស្អីទេ គ្រាន់តែមើលថាពួកឯងរស់នៅយ៉ាងមិចតែប៉ុណ្ណោះឥឡូវក៏បានឃើញហើយចឹងម៉ាក់ក៏លេងបារម្ភពីកូនទៀតដែរ > អ្នកស្រីគីម និយាយ ប្រាប់ទៅ ថេយ៉ុង ហើយដើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញទាំងខឹងលោកចន

< ប៉ាក៏ដូចគ្នា > លោកចន ថាហើយដើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញដូចគ្នាតែដោយសារផ្ទះនៅទល់មុខគ្នាមុនចូលផ្ទះពួកគាត់ទាំងនៅឈ្លៀតសម្លក់សម្លឹងមុខគ្នាទៀត

< នេះពួកគាត់ទាំងពីរយ៉ាងមិចនិង? អូនដឹងថាពួកគាត់ទាំងពីរកើតអ្វីទេ ?? > ជុងហ្គុក ងាកទៅសួរប្រពន្ធតែរាងតូចបែរជាគ្រវីក្បាលឈរសម្លឹងមុខគ្នាធ្វើភ្នែកភ្លើសៗរបៀបឆ្ងល់មិនយល់ថាមុននេះមានរឿងអ្វីហើយម៉ាក់របស់គេនឹងប៉ាក្មេកគេកើតអ្វីអោយប្រាកដហេតុអ្វីឈ្លោះគ្នាទៀតហើយចឹង ??។

TO BE CONTINUED.....💜✨








ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]Where stories live. Discover now