ភាគទី13 : ចន ជុងហ្គុក ប្រុសឆ្គួត!

Start from the beginning
                                        

< ក៏...> ណាមជុន នឹង ហូស៊ុក លឺបែបនេះគាំងឆ្លើយមិនចេញបានត្រឹមអង្គុយសម្លឹងមុខគ្នា

< ប៉ុន្តែយ៉ាងណាខ្ញុំក៏នៅតែអរគុណពួកបងខ្លាំងណាស់ដែលបានមកជួយ > ថេយ៉ុង

< មិនអីឡើយយ៉ាងណាបងក៏ត្រូវតែមកជួយពួកឯងស្រាប់ហើយ មានរឿងអ្វីកីប្រាប់មក > ជីន

< បាទ > ថេយ៉ុង ញញឹមដាក់អ្នកជាបង

< ក្ដៅណាស់សុំត្រឡប់ទៅផ្ទះងូតទឹកសិនហើយ >
និយាយហើយគ្រប់គ្នាក៏ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ

< នៅឈរដល់ណាទៀតមិចមិនឆាប់ទៅងូតទឹកចេញទៅនឹងអាលបានមកញាំបាយ > ថេយ៉ុង ប្រាប់ទៅស្វាមីចំណែកខ្លួនក៏ដើរទៅស្រោចទឹកផ្កាដែលខ្លួនបានដាំនៅខាងមុខផ្ទះកាលពីម្សិលមិញនេះ

< ចាំបន្តិចទៀតទៅងូតក៏បានដែរ អូនមានអ្វីអោយបងជួយទេចាំជួយ > ជុងហ្គុក

< គ្មានអ្វីអោយជួយទេ ស្អែកនេះចាំទៅសុំកូនផ្ការបស់ម៉ាក់យកមកដាំបន្ថែមដើម្បីអោយមើលទៅមុខផ្ទះកាន់តែស្រស់ស្អាត > ថេយ៉ុង ស្រោចទឹកអោយផ្កាបណ្ដើរស្រដីបណ្ដើរ

< ចាំបងទិញអោយក៏បាន > ជុងហ្គុក

< ម៉ាក់របស់ខ្ញុំជាម្ចាស់ចម្ការផ្កាទាំងមូលគ្រាន់តែសុំកូនផ្កាពីគាត់យកមកដាំក៏បានទៅហើយចាំបាច់ទិញធ្វើស្អី? ទុកលុយធ្វើអ្វីផ្សេងទៀតមិនល្អជាង?សំបូរលុយណាស់ទៅហ្ហេស? > ថេយ៉ុង បែរទៅញេញ ធ្មេញដាក់ប្ដីទាំងខឹង! គិតថាខ្លួនឯងសំបូរលុយណាស់ទៅមែនទេទើបចូលចិត្តគិតស្អីដែលមិនមានប្រយោជន៍បែបនេះ? ប្ដីរបស់គេប្លែកៗពិតមែន

< អៅ! កុំឃើញបងអ្នកស្រែថាបងគ្មានដុល្លារអូនគិតខុសហើយណាស្រស់ជីវាថ្លើមថ្លៃទ្រាំតែបន្តិច ទៀតដល់ពេលដីឡើងថ្លៃបងនឹងនាំពិសីទៅតថ្លៃវីឡាទិញខ្សែ.កខ្សែដៃឡានម៉ូតថ្មីហ៊ឺហាឬក៏ចង់ទៅផ្សារណាទំនើបថ្មីៗ ?? > ជុងហ្គុក ច្រៀងហើយថែមទាំងធ្វើការវិកាយដាក់ប្រពន្ធទៀតនាំអោយអ្នកម្ខាងទៀតឈរសើចជ្រួញភ្នែកចង់គាំង

< ចន ជុងហ្គុក ប្រុសឆ្គួត! > ថេយ៉ុង ស្រែកជេប្ដីមុននឹងយកសុីយ៉ូទឹកដែលខ្លួនកំពុងកាន់បាញ់ទឹកទៅលើខ្លួនរបស់នាយព្រោះតែស្អប់ចរឹករបស់នាយដែលពូកែចូលចិត្តឌឺដងខ្លួន! ប៉ុន្តែគិតៗទៅក៏ល្អម្យ៉ាងដែររាល់ពេលគេហត់នឿយក៏មានប្ដីចូលចិត្តធ្វើអោយខ្លួនអាចសើចវិញបានទើបគេមិនសូវគិតឬមានកង្វល់អ្វីនៅក្នុងចិត្តច្រើន

ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]Where stories live. Discover now