ភាគទី13 : ចន ជុងហ្គុក ប្រុសឆ្គួត!

Start from the beginning
                                        

< ឯងចាំមើលណា > ណាមជុន ចង្អុលមុខប្អូនថ្លៃមុននឹងងាកទៅធ្វើការរបស់គេបន្តព្រោះតែខ្លាចត្រូវ មាត់បងប្រុសស្ដីអោយទៀត

< ធ្វើអោយបងខ្ញុំខឹងចឹងសប្បាយចិត្តណាស់ហ្ហេស? > ថេយ៉ុង ឈរច្រត់ចង្កេះសម្លឹងមុខប្ដីមិនដឹងថាខ្លួនគិតខុសឬត្រូវទេដែលព្រមរៀបការជាមួយនាយបើនាយចរឹកឈ្លើយយ៉ាងនឹងថ្នាក់បងរបស់ខ្លួនត្រូវជា បងថ្លៃរបស់នាយហើយតែមើលនាយធ្វើចរឹកដាក់បងរបស់គេ

< ក៏បងបានសូមទោសហើយតើគាត់ជាអ្នកមិនព្រមទទួលដោយខ្លួនឯងសោះ > ជុងហ្គុក ពេបមាត់ធ្វើតួរកំសត់

< អា៎ៗ មិនបាច់មកធ្វើតួរកំសត់ស្អីទេឆាប់ធ្វើការងាររបស់លោកអោយលឿនៗឡើងទៅ > ថេយ៉ុង
ស្ដីអោយនាយព្រោះថ្នាក់ខ្លួនជាមនុស្សកាចណាស់ ឆ្នាស់ណាស់តែក៏នៅនិយាយមិនចង់ឈ្នះនាយទៀតពិតជាគួរអោយស្អប់ពិតមែន! ជុងហ្គុក បែរទៅធ្វើការងាររបស់ខ្លួនវិញទាំងសើចដោយសារតែដឹងថាប្រពន្ធកំពុងឈរសម្លក់សម្លឹងខ្លួនពីខាងក្រោមមក។

ទាល់តែល្ងាចទើបគ្រប់យ៉ាងរួចរាល់ម្នាក់ៗញើសហូរសស្រាក់ព្រោះតែក្ដៅហើយក៏ហត់រីឯ ថេយ៉ុង មុននេះក៏បានចូលទៅក្នុងផ្ទះដើម្បីដាំបាយធ្វើម្ហូបតែពេលចេញមកវិញឃើញគ្រប់គ្នាធ្វើការរួចរាល់អស់ហើយកំពុងអង្គុយលេងនៅខាងមុខផ្ទះ

< រួចរាល់ហើយហ្ហេស? > ថេយ៉ុង សួរទៅប្ដីខ្លួន

< បាទ > ជុងហ្គុក

< ខ្ញុំបានធ្វើអាហាររួចហើយតើពួកបងនៅញាំបាយទីនេះសិនទេ? ចាប់ទុកថាជាការអរគុណដែលពួកបងបានមកជួយរៀបចំផ្ទះពួកខ្ញុំ > ថេយ៉ុង

< មិនអីទេ ព្រោះថាមិនចង់ឃើញដូចជាពេលថ្ងៃមិញនេះទៀតខ្លាចលេបបាយមិនចូល > ណាមជុន

< យើងក៏គិតដូចជាឯង > ហូស៊ុក ងើយទៅសម្លក់មុខប្អូនប្រុសរបស់ខ្លួន ជុងហ្គុក រកហារមាត់និយាយតប.តទៅវិញហើយតែក៏ត្រូវខ្ជឹបមាត់វិញពេលឃើញ
រាងតូចជាប្រពន្ធងាកសម្លឹងមើលមកខ្លួន

< មានន័យពួកឯងច្រណែនគេពិតមែន? > យ៉ុងហ្គី

< អឺ ឯងនេះនិយាយត្រូវចិត្តយើង > ជីន

ជម្នះស្នេហ៍ ថែបេះដូងអូន 💚🍃[ចប់]Where stories live. Discover now